សេចក្តីជូនដំណឹង រដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា នឹងបន្តសម័យប្រជុំរដ្ឋសភាលើកទី៥ នីតិកាលទី៧ នៅថ្ងៃព្រហស្បតិ៍ ទី២៥ ខែធ្នូ ឆ្នាំ២០២៥__ សេចក្តីជូនដំណឹង ស្តីពី ការអញ្ជើញដាក់តម្លៃ (Quotation) ដើម្បីសាងសង់អគារទីស្នាក់ការរដ្ឋសភាមណ្ឌលរាជធានី-ខេត្ត ចំនួន ៤ខេត្ត រួមមាន ខេត្តតាកែវ ខេត្តកំពង់ឆ្នាំង ខេត្តក្រចេះ និងខេត្តសៀមរាប__ ញត្តិថ្កោលទោស សង្គ្រាមឈ្លានពានរបស់ថៃមកលើអធិបតេយ្យនៃព្រះរាជាណាចក្រកម្ពុជា__ ព្រះរាជសារ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសបើកបវេសនកាលនៃរដ្ឋសភា សម័យប្រជុំរដ្ឋសភា លើកទី៥ នីតិកាលទី៧ នៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៥ ៕

Home » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » ឯកឧត្ដមបណ្ឌិត ប៉ែន ស៊ីម៉ន អញ្ជើញគោរពវិញ្ញាណក្ខន្ធសពលោកស្រីវរសេនីយ៍ត្រី ពៅ ស៊ីណាត និងលោកអនុសេនីយ៍ទោ ជ័យ ប៊ុនធឿន
ឯកឧត្ដមបណ្ឌិត ប៉ែន ស៊ីម៉ន អញ្ជើញគោរពវិញ្ញាណក្ខន្ធសពលោកស្រីវរសេនីយ៍ត្រី ពៅ ស៊ីណាត និងលោកអនុសេនីយ៍ទោ ជ័យ ប៊ុនធឿន
Prepaired By: NA0989 ​ Date: (1/14/2026 8:02:28 PM )

ឯកឧត្ដមបណ្ឌិត ប៉ែន ស៊ីម៉ន ប្រធានគណៈកម្មការអង្កេត បោសសំអាត និងប្រឆាំងអំពើពុករលួយ (គណៈកម្មការទី១០) នៃរដ្ឋសភា និងជាតំណាងរាស្រ្តមណ្ឌលខេត្តកំពត អមដំណើរដោយក្រុមប្រឹក្សាក្រុងកំពត ក្រុមប្រឹក្សាសង្កាត់កំពង់កណ្តាល និងក្រុមប្រឹក្សាសង្កាត់កំពង់បាយ កាលពីថ្ងៃទី១២ ខែមករា ឆ្នាំ២០២៦ បានអញ្ជើញគោរពវិញ្ញាណក្ខន្ធសពលោកស្រីវរសេនីយ៍ត្រីចូលនិវត្តន៍ ពៅ ស៊ីណាត សមាជិកក្រុមប្រឹក្សាសង្កាត់កំពង់កណ្តាល និងលោកអនុសេនីយ៍ទោចូលនិវត្តន៍ ជ័យ ប៊ុនធឿន សមាជិកក្រុមប្រឹក្សាសង្កាត់កំពង់បាយ។

សពលោកស្រីវរសេនីយ៍ត្រី ពៅ ស៊ីណាត និងលោកអនុសេនីយ៍ទោ ជ័យ ប៊ុនធឿន បានតម្កល់ធ្វើបុណ្យទក្ខិណានុប្បទានតាមប្រពៃណីសាសនានៅគេហដ្ឋាន ស្ថិតនៅក្រុងកំពត ខេត្តកំពត។

ក្នុងវេលាដ៏ក្រៀមក្រំនេះ ឯកឧត្ដមបណ្ឌិត បានសម្តែងនូវមនោសញ្ចេតនាចូលរួមរំលែកទុក្ខ ជាមួយក្រុមគ្រួសារនៃសព និងបាននាំយកថវិកាផ្ទាល់ខ្លួនចូលបច្ច័យបុណ្យក្នុងមួយគ្រួសារចំនួន ២លានរៀល និងឧបត្ថម្ភក្រុមភ្លេងពិណពាទ្យចំនួន ២០០ដុល្លារអាមេរិក។ ដោយឡែក ក្រុមប្រឹក្សាក្រុងកំពត រដ្ឋបាលក្រុងកំពត ក្រុមប្រឹក្សាសង្កាត់ និងរដ្ឋបាលសង្កាត់នានា ក៏បាននាំយកបច្ច័យចូលបុណ្យជាមួយក្រុមគ្រួសារនៃសពទាំងពីរ ផងដែរ៕