ឯកឧត្តម ឡេង ប៉េងឡុង អគ្គលេខាធិការរដ្ឋសភា និង ឯកឧត្តម ឡាយ សំកុល អគ្គលេខាធិការព្រឹទ្ធសភា បានអញ្ជើញជួបប្រជុំពិភាក្សាគ្នាដើម្បីត្រៀមរៀបចំសមាជរដ្ឋសភានិងព្រឹទ្ធសភាដែលគ្រោងរៀបចំនាពេលខាងមុខដើម្បីដោះស្រាយបញ្ហាសំខាន់ៗរបស់ប្រទេសជាតិ។
កិច្ចប្រជុំនៅរសៀលថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៥ នៅវិមានរដ្ឋសភាមានការអញ្ជើញចូលរួមពីឯកឧត្ដមអគ្គលេខាធិការរងរដ្ឋសភា ព្រឹទ្ធសភា អគ្គនាយក អគ្គនាយរង និងមន្រ្តីពាក់ព័ន្ធ៕













