សេចក្តីជូនដំណឹង រដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា នឹងបន្តសម័យប្រជុំរដ្ឋសភាលើកទី៥ នីតិកាលទី៧ នៅថ្ងៃព្រហស្បតិ៍ ទី២៥ ខែធ្នូ ឆ្នាំ២០២៥__ សេចក្តីជូនដំណឹង ស្តីពី ការអញ្ជើញដាក់តម្លៃ (Quotation) ដើម្បីសាងសង់អគារទីស្នាក់ការរដ្ឋសភាមណ្ឌលរាជធានី-ខេត្ត ចំនួន ៤ខេត្ត រួមមាន ខេត្តតាកែវ ខេត្តកំពង់ឆ្នាំង ខេត្តក្រចេះ និងខេត្តសៀមរាប__ ញត្តិថ្កោលទោស សង្គ្រាមឈ្លានពានរបស់ថៃមកលើអធិបតេយ្យនៃព្រះរាជាណាចក្រកម្ពុជា__ ព្រះរាជសារ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសបើកបវេសនកាលនៃរដ្ឋសភា សម័យប្រជុំរដ្ឋសភា លើកទី៥ នីតិកាលទី៧ នៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៥ ៕

Home » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » ប្រធានគណៈកម្មការទី៨ រដ្ឋសភាជំរុញ វិទ្យាស្ថានបច្ចេកទេសនៅសៀមរាបផ្សព្វផ្សាយការបណ្តុះបណ្តាលវិជ្ជាជីវៈ
ប្រធានគណៈកម្មការទី៨ រដ្ឋសភាជំរុញ វិទ្យាស្ថានបច្ចេកទេសនៅសៀមរាបផ្សព្វផ្សាយការបណ្តុះបណ្តាលវិជ្ជាជីវៈ
Prepaired By: NA002 ​ Date: (6/16/2024 1:46:39 AM )

លោកជំទាវ ឡោក ខេង ប្រធាន គណៈកម្មការសុខាភិបាល សង្គមកិច្ច អតីតយុទ្ធជន យុវនីតិសម្បទា ការងារ បណ្តុះបណ្តាលវិជ្ជាជីវៈ និងកិច្ចការនារី នៃរដ្ឋសភា បានអញ្ជើញដឹកនាំគណ:ប្រតិភូធ្វើទស្សនកិច្ចសិក្សាស្វែងយល់ពីការងារបណ្តុះបណ្តាលវិជ្ជាជីវៈ និងបច្ចេកទេសនៅវិទ្យាស្ថានពហុបច្ចេកទេសជាតិអង្គរខេត្តសៀមរាប និងវិទ្យាស្ថានបច្ចេកទេសភូមិភាគតេជោសែន សៀមរាបនាព្រឹកថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៤ និងបានជុំរុញថ្នាក់ដឹកនាំសាស្រ្តាចារ្យនិងភាគីពាក់ព័ន្ធទាំងអស់របស់វិទ្យាស្ថានចូលរួមផ្សព្វផ្សាយអោយបានទូលំទូលាយអំពីគោលនយោបាយបណ្តុះបណ្តាលវិជ្ជាជីវៈ ១,៥លាននាក់ ដល់ក្រុមគោលដៅជាយុវជនក្រីក្រ និងយុវជនងាយរងហានិភ័យ។

លោកជំទាវ ឡោក ខេង បានសង្កត់ធ្ងន់ថាវត្តមានរបស់គណ:ប្រតិភូគណ:កម្មការទី៨ចុះមកពេលនេះក្រៅពីការស្វែងយល់ពីវឌ្ឍនភាពការងារ ក៏នឹងសិក្សាស្វែងយល់ពីបញ្ហាប្រឈមផ្សេងៗដែលវិទ្យាស្ថានជួបប្រទះនាពេលកន្លងមក ក្នុងនោះក៏រួមបញ្ជូលទាំងបញ្ហាប្រឈមពាក់ព័ន្ធនឹងការអនុវត្តន៍គោលនយោបាយបណ្តុះបណ្តាលវិជ្ជាជីវៈ១,៥លាននាក់ដោយឥតថ្លៃជូនប្រជាពលរដ្ឋពិសេសយុវជនមកពីគ្រួសារក្រីក្រ១ គ្រួសារក្រីក្រ២ និងគ្រួសារយុវជនងាយរងហានិភ័យ។ លោកជំទាវប្រធានបានជំរុញឱ្យថ្នាក់ដឹកនាំសាស្រ្តាចារ្យនិងភាគីពាក់ព័ន្ធទាំងអស់របស់វិទ្យាស្ថានចូលរួមផ្សព្វផ្សាយអោយបានទូលំទូលាយអំពីគោលនយោបាយបណ្តុះបណ្តាលវិជ្ជាជីវៈ ១,៥លាននាក់ ដល់ក្រុមគោលដៅជាយុវជនក្រីក្រ និងយុវជនងាយរងហានិភ័យ។

បើតាមការរំលឹកឡើងវិញរបស់លោកជំទាវ ឡោក ខេង ប្រធានគណគម្មការទី៨ នៃរដ្ឋសភា គោលនយោបាយបណ្តុះបណ្តាលវិជ្ជាជីវៈ១,៥លាននាក់ ដោយឥតថ្លៃជូនប្រជាពលរដ្ឋពិសេសយុវជនមកពីគ្រួសារយុវជនក្រីក្រ និង គ្រួសារយុវជនងាយរងហានិភ័យ គឺត្រូវបានគិតគូរនិងដាក់ចេញដោយភាពឈ្លាសវៃរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលជាគោលដៅចម្បងមួយច្បាស់លាស់ និងស្របតាមតម្រូវការទីផ្សារធ្វើការរួមចំណែកបង្កើតការងារជួយប្រជាពលរដ្ឋកាត់បន្ថយភាពក្រីក្រនិងលើកស្ទួយជីវភាពក្រុមគ្រួសារឱ្យមានការរីកចម្រើនស្របតាមយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលនីតិកាលទី៧។

បន្ទាប់ពីបានស្តាប់របាយការណ៍របស់ លោកបណ្ឌិត ម៉ម ស៉ីនួន នាយកវិទ្យាស្ថានពហុបច្ចេកទេសជាតិអង្គរ និងលោកស្រី ផង់ ពុទ្ធី នាយិកាវិទ្យាស្ថានបច្ចេកទេសភូមិភាគតេជោសែន សៀមរាម រួចមកលោកជំទាវ ឡោក ខេង ប្រធានគណៈកម្មការទី៨ នៃរដ្ឋសភា ក៏បានថ្លែងការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការខិតខំរបស់វិទ្យាស្ថាន ក៏ដូចជាលោកគ្រូ អ្នកគ្រូបង្គោលទាំងអស់ ដែលបានខិតខំប្រឹងប្រែងបណ្តុះបណ្តាលដល់យុវជនដែលមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ។

លោកជំទាវប្រធានគណ:កម្មការបានលើកទឹកចិត្តឱ្យវិទ្យាស្ថានបន្តធ្វើសកម្មភាពចុះផ្សព្វផ្សាយដល់ក្រុមគោលដៅ ជាពិសេសត្រូវជ្រើរើសសិស្សដែលបានបញ្ចប់ការសិក្សានៅវិទ្យាស្ថាននិងមានការងារធ្វើទទួលបានប្រាក់ខែសមរម្យជួយធ្វើការផ្សព្វផ្សាយដល់ក្រុមយុវជនដែលរស់នៅក្នុងសហគមឱ្យយល់ច្បាស់និងជឿជាក់លើគោលនយោបាយបណ្តុះបណ្តាលដែលបានដាក់ចេញ ១,៥លាននាក់ឱ្យទទួលបានជោគជ័យស្របតាមយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១របស់រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ៕