លោកជំទាវ ឡោក ខេង ផ្តល់បទសម្ភាសន៍ជាមួយនឹងអ្នកសម្របសម្រួលកម្មវិធីប្រចាំប្រទេសរបស់អង្គការUNwomen __ ឯកឧត្តម វ៉ាន់ ដារ៉ា អញ្ជើញចុះសួរសុខទុក្ខ និងចែកអំណោយជូនស្ត្រីមេម៉ាយ នៅឃុំស្ទឹងកែវ __ ឯកឧត្តម ឡេង ប៉េងឡុង ដឹកនាំកិច្ចប្រជុំជាមួយក្រុមប្រឹក្សាអ្នកច្បាប់ នៃរដ្ឋសភា __ សម្តេចរដ្ឋសភាធិបតី ឃួន សុដារី អញ្ជើញថ្វាយព្រះរាជដំណើរព្រះមហាក្សត្រយាងបំពេញព្រះរាជទស្សនកិច្ចនៅសាធារណរដ្ឋប្រជាមានិតចិន នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ __ ឯកឧត្តម ជាម ប៉េអា៖ មូលដ្ឋានធនធានមនុស្សប្រកបដោយជំនាញ និងចំណេះដឹងច្បាស់លាស់គឺ ជាការធានាកំណើនសេដ្ឋកិចប្រកបដោយ ប្រសិទ្ធភាពខ្ពស់ ៕

Home » គណៈកម្មការទី២ » សកម្មភាព » គណៈកម្មការរដ្ឋសភាជួបប្រជុំជាមួយតំណាងរាជរដ្ឋាភិបាល ដើម្បីពិនិត្យសិក្សាលើសេចក្តីព្រាងច្បាប់ស្តីពី ប្រព័ន្ធហិរញ្ញវត្ថុសាធារណៈ
គណៈកម្មការរដ្ឋសភាជួបប្រជុំជាមួយតំណាងរាជរដ្ឋាភិបាល ដើម្បីពិនិត្យសិក្សាលើសេចក្តីព្រាងច្បាប់ស្តីពី ប្រព័ន្ធហិរញ្ញវត្ថុសាធារណៈ
Prepaired By: NARA1472 ​ Date: (1/22/2024 12:25:14 AM )

ឯកឧត្តម ឈាង វុន ប្រធានគណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្ម នៃរដ្ឋសភា បានដឹកនាំកិច្ចប្រជុំ និងពិភាក្សាជាមួយ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដើម្បីពិនិត្យលើសេចក្តីព្រាង- ច្បាប់ស្តីពីប្រព័ន្ធហិរញ្ញវត្ថុសាធារណៈ នាព្រឹកថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៣ នៅវិមានរដ្ឋសភា។

កិច្ចប្រជុំនេះក៏មានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ ជាប្រធាន អនុប្រធាន លេខាធិការ សមាជិក សមាជិកា គណៈកម្មការ ជំនាញនានា និងឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

ឯកឧត្តម ឈាង វុន បានមានប្រសាសន៍ថា កិច្ចប្រជុំនាថ្ងៃនេះ គឺសមាជិក សមាជិកា រដ្ឋសភា ចង់បានការបំភ្លឺបន្ថែមពីតំណាង រាជរដ្ឋាភិបាលលើសេចក្តីព្រាងច្បាប់ស្តីពីប្រព័ន្ធហិរញ្ញវត្ថុសាធារណៈនូវចំណុចមួយចំនួន ដែលពាក់ព័ន្ធនឹងសេចក្តីព្រាងច្បាប់នេះ ដើម្បី ជាមូលដ្ឋានក្នុងការប្រជុំពិភាក្សាអោយកាន់តែស៊ីជម្រៅ និងមានការឯកភាពគ្នា។

ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានមានប្រសាសន៍ថា សេចក្តី- ព្រាងច្បាប់ស្តីពីប្រព័ន្ធហិរញ្ញវត្ថុសាធារណៈ ត្រូវបានរៀបចំឡើង ដើម្បីកសាងក្របខ័ណ្ឌគតិយុត្តគោល និងចាំបាច់ សម្រាប់ការអនុវត្ត ប្រព័ន្ធថវិកាព័ត៌មានសមិទ្ធកម្ម ឬហៅកាត់ថា ថវិកាសមិទ្ធកម្មដែលជាម៉ូដែលសមស្របសម្រាប់កម្ពុជា។ ក្នុងគោលបំណងនេះ រាជរដ្ឋា- ភិបាលបានប្រគល់ភារកិច្ចដល់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ អោយដឹកនាំការងាររៀបចំសេចក្តីព្រាងច្បាប់នេះ ចាប់តាំងពីឆ្នាំ២០២០ ដែលសេចក្តីព្រាងច្បាប់នេះ គឺជាច្បាប់គោលគ្របដណ្តប់លើការគ្រប់គ្រងប្រព័ន្ធហិរញ្ញវត្ថុសាធារណៈ និងសម្រាប់ពង្រឹងការអនុវត្តថវិកា ព័ត៌មានសមិទ្ធកម្ម ដែលជាជំហានដ៏សំខាន់សម្រាប់ពង្រឹងគណនេយ្យភាពសមិទ្ធកម្ម ក្នុងគោលដៅធ្វើទំនើបកម្មប្រព័ន្ធគ្រប់គ្រងហិរញ្ញវត្ថុ សាធារណៈកម្ពុជាដែលអាចអនុវត្តក្នុងបរិការណ៍កម្ពុជា ព្រមទាំងស្របតាមទិសដៅនៃការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ និង យុទ្ធសាស្ត្រ នៃការកែទម្រង់ប្រព័ន្ធថវិកា ឆ្នាំ២០១៨-២០២៥ របស់រាជរដ្ឋាភិបាល និងស្របតាមឧត្តមានុវត្តជាអន្តរជាតិ។ សេចក្តីព្រាង- ច្បាប់នេះ មាន៩ជំពូក និង១០៩មាត្រា។

ក្រោយពីបានស្ដាប់ការពន្យល់បកស្រាយពីតំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នូវរាល់ចម្ងល់របស់គណៈកម្មការរដ្ឋសភា អង្គប្រជុំបាន ឯកភាពលើខ្លឹមសាររួម នៃសេចក្តីព្រាងច្បាប់ស្តីពី ប្រព័ន្ធហិរញ្ញវត្ថុសាធារណៈ ដោយគ្រាន់តែមានកែសម្រួលអក្ខរាវិរុទ្ធបន្តិចបន្តួចអោយ ត្រឹមត្រូវតាមអត្ថបទច្បាប់។ ហើយគណៈកម្មការជំនាញ និងរាយការណ៍ទៅគណៈកម្មាធិការអចិន្ត្រៃយ៍ ដើម្បីពិនិត្យសម្រេចដាក់ចូលទៅ ក្នុងរបៀបវារៈនៃសម័យប្រជុំរបស់រដ្ឋសភានាពេលខាងមុខ៕

អត្ថបទ និងរូបភាព ដោយនាយកដ្ឋានព័ត៌មាន