Home » ព័ត៌មាន » ប្រកាសព័ត៌មាន » សេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលនៃដំណើរទស្សនកិច្ចរបស់គណៈប្រតិភូជាន់ខ្ពស់រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា
សេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលនៃដំណើរទស្សនកិច្ចរបស់គណៈប្រតិភូជាន់ខ្ពស់រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា
Prepaired By: NA002 ​ Date: (12/3/2023 7:15:54 PM )

តបតាមការអញ្ជើញរបស់ ឯកឧត្តម VUONG Dinh Hue ប្រធានរដ្ឋសភានៃសាធារណរដ្ឋសង្គមនិយមវៀតណាម សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធាន រដ្ឋសភានៃព្រះរាជាណាចក្រ កម្ពុជា បាន ដឹកនាំ គណៈ ប្រតិ ភូជាន់  ខ្ពស់រដ្ឋសភា បំពេញទស្សនកិច្ចជាផ្លូវការនិងមិត្តភាព នៅសាធារណរដ្ឋ សង្គម និយមវៀតណាម ពីថ្ងៃទី៣០ ខែវិច្ឆិកា ដល់ថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២៣។

នៅក្នុងដំណើរទស្សនកិច្ចនេះ សម្តេចរដ្ឋសភាធិបតី បានជួបសម្តែងការគួរសមជាមួយ ឯកឧត្តម NGUYEN Phu Trong អគ្គលេខាធិការ  បក្សកុម្មុយនីស វៀតណាម ឯកឧត្តម VO Van Thuong ប្រធានរដ្ឋវៀតណាម និងបាន ជួបពិភាក្សាការងារទ្វេភាគីជាមួយ ឯកឧត្តម VUONG Dinh Hue ប្រធានរដ្ឋសភា នៃសាធារណរដ្ឋសង្គមនិយមវៀតណាម និងបានទទួលជួប សម្តែងការគួរសមជាមួយប្រតិភូសមាគមមិត្តភាពវៀតណាម-កម្ពុជា ព្រមទាំងបានអញ្ជើញទៅបំពេញទស្សនកិច្ចនៅខេត្តហាណាម ដើម្បីសិក្សាឈ្វេងយល់ពីវិស័យទេសចរណ៍ កសិកម្មបែបទំនើប និងព្រះពុទ្ធសាសនា ដើម្បីផ្សព្វផ្សាយជូនពលរដ្ឋផងដែរ៕