សម្តេចរដ្ឋសភាធិបតី ឃួន សុដារី ដឹកនាំគណៈអចិន្រៃ្តយ៍នៃរដ្ឋសភា អញ្ជើញគោរពវិញ្ញាណក្ខន្ធ សព ឯកឧត្តម ជា ចាន់តូ តំណាងរាស្រ្តមណ្ឌលខេត្តកំពង់ធំ __ ឯកឧត្តម វង សូត ជួបពិភាក្សាការងារជាមួយ ប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍សភាប្រជាជនខេត្តហ្វូជាន __ គណៈកម្មការទី៧ នៃរដ្ឋសភា បន្តចុះឈ្វេងយល់ពីការអនុវត្តការងារលើវិស័យទទួលខុសត្រូវរបស់ខ្លួន ជាមួយរដ្ឋបាលខេត្តបាត់ដំបង __ ព័ត៌មានវីដេអូ សម្ដេចរដ្ឋសភាធិបតី ឃួន សុដារី អបអរសាទរប្រទេសឡាវក្នុងការរៀបចំកិច្ចប្រជុំកំពូលអាស៊ាន និងមហាសន្និបាតអាយប៉ា និងប្តេជ្ញាបន្តពង្រឹងទំនាក់ទំនងទ្វេភាគី __ ព័ត៌មានវីដេអូ សេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលនៃកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា នាព្រឹកថ្ងៃព្រហស្បតិ៍ ទី២៤ ខែតុលា ឆ្នាំ២០២៤ __ សូមក្រាបបង្គំទូលថ្វាយ​ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា នៅក្នុងឱកាសដ៏មហានក្ខត្តឫក្សខួបលើកទី ២០ នៃការគ្រងរាជសម្បត្តិ __ សូមក្រាបបង្គំទូលថ្វាយ​ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា​​ ៕

Home » គណៈកម្មការទី៨ » សកម្មភាព » គណៈកម្មការសុខាភិបាលរដ្ឋសភា ចុះពិនិត្យការផ្តល់សេវាសុខាភិបាលដល់ពលរដ្ឋដែលមានប័ណ្ណបសស និងសមធម៌ តាមមន្ទីរពេទ្យរដ្ឋ និងឯកជន ក្នុងរាជធានីភ្នំពេញ
គណៈកម្មការសុខាភិបាលរដ្ឋសភា ចុះពិនិត្យការផ្តល់សេវាសុខាភិបាលដល់ពលរដ្ឋដែលមានប័ណ្ណបសស និងសមធម៌ តាមមន្ទីរពេទ្យរដ្ឋ និងឯកជន ក្នុងរាជធានីភ្នំពេញ
Prepaired By: NA1472 ​ Date: (3/7/2019 1:32:34 AM )

ក្នុងរយៈពេលពីរថ្ងៃមកហើយ ពោលគឺថ្ងៃទី២៨ និង២៩ ខែមករា ឆ្នាំ២០១៩នេះ ប្រតិភូគណៈកម្មការសុខាភិបាល សង្គមកិច្ច អតីតយុទ្ធជន យុវនីតិសម្បទា ការងារ បណ្តុះបណ្តាលវិជ្ជាជីវ: និងកិច្ចការនារីនៃរដ្ឋសភា ដែលដឹកនាំដោយ លោកជំទាវ ឡោក ខេង ប្រធានគណៈកម្មការ​បានចុះទៅកាន់មន្ទីរពេទ្យបង្អែក មណ្ឌលសុខភាព និងគ្លីនិកឯកជនជាច្រើននៅក្នុងរាជធានីភ្នំពេញ ដើម្បីពិនិត្យសិក្សាពីការផ្តល់សេវាសុខាភិបាលជូន ពលរដ្ឋ។ ពិសេសពលរដ្ឋដែលមានប័ណ្ណបេឡាជាតិរបបសន្តិសុខសង្គម (បសស) និងប័ណ្ណសមធម៌ សម្រាប់ពលរដ្ឋក្រីក្រនោះ។

កន្លែងផ្តល់សេវាសុខាភិបាលដែលប្រតិភូគណៈកម្មការជំនាញរដ្ឋសភាទទួលបន្ទុកវិស័យសុខាភិបាល សង្គមកិច្ចចុះទៅពិនិត្យផ្ទាល់មាន មណ្ឌល សុខភាពពោធិ៍ចិនតុង មន្ទីរពេទ្យបង្អែកព្រែកព្នៅ មន្ទីរពេទ្យបង្អែកសម្តេចឪសម្តេចម៉ែ មណ្ឌលសុខភាពកំបូល និងគ្លីនិកឯកជនមួយចំនួនដែលបាន ចុះកិច្ចព្រមព្រៀងជាមួយបេឡាជាតិរបបសន្តិសុខសង្គម។

សម្រាប់នៅមន្ទីរពេទ្យបង្អែកសម្តេចឪសម្តេចម៉ែ លោកប្រធានមន្ទីរពេទ្យបានឲ្យដឹងថា នៅក្នុងឆ្នាំ២០១៨កន្លងមកនេះ មន្ទីរពេទ្យបានទទួលពិនិត្យ និងព្យាបាលជំងឺសរុបចំនួន១១៧៦០ករណី ក្នុងនោះមានអ្នកជំងឺដែលប្រើប្រាស់ប័ណ្ណបសស ចំនួន៤៥៥៨នាក់ និងប្រជាពលរដ្ឋប្រើប្រាស់ប័ណ្ណ សមធម៌ចំនួន៦៥០នាក់។

លោកវេជ្ជបណ្ឌិត អ៊ុន សុភ័ស្ត ប្រធានមន្ទីរពេទ្យបង្អែកសម្តេចឪសម្តេចម៉ែបានឲ្យដឹងបន្តថា ដោយសារមានការយកចិត្តទុកដាក់ពីរាជរដ្ឋាភិបាល និងថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ បានធ្វើអោយមន្ទីរពេទ្យបង្អែកសម្តេចឪសម្តេចម៉ែមានលទ្ធភាពព្យាបាលជំងឺជូនពលរដ្ឋបានកាន់តែច្រើន។

មន្ទីរពេទ្យបង្អែកសម្តេចឪសម្តេចម៉ែ មានសេវាពិគ្រោះ ពិនិត្យ និងព្យាបាលជំងឺមនុស្សចាស់ និងកុមារ សេវាសុខភាពមាតា និងទារក សេវាជំងឹឆ្លង និងសេវាមន្ទីរពិសោធន៍ផ្លូវចិត្ត និងគ្រឿងញៀន សុខភាពមាត់ធ្មេញ អេកូសាស្រ្ត ម៉ាស៊ីនវាស់ចង្វាក់បេះដូង រថយន្តគិលានសង្រ្គោះ។ លោកវេជ្ជបណ្ឌិត អ៊ុន សុភ័ស្ត បានលើកឡើងពីបញ្ហាប្រឈម និងកង្វះខាតមួយចំនួនដែលមន្ទីរពេទ្យជួបប្រទះ ដូចជា ខ្វះគ្រូពេទ្យឆ្មប គិលានុបដ្ឋាន វេជ្ជបណ្ឌិតជាស្រ្តីនៅផ្នែកសម្ភព បន្ទប់សម្រាកជំងឺទូទៅ បន្ទប់សម្រាកជំងឺកុមារនៅមិនទាន់មានស្តង់ដាថ្នាក់ជាតិ បន្ទប់រំងាប់មេរោគលើឧបករណ៍ ប្រើប្រាស់ជាដើម។

លោកជំទាវ ឡោក ខេង បានវាយតម្លៃខ្ពស់ចំពោះការខិតខំបំពេញការងាររបស់លោកគ្រូពេទ្យ វេជ្ជបណ្ឌិត នៅតាមមន្ទីរពេទ្យ មណ្ឌលសុខភាព គ្លីនិកឯកជន ដែលបានយកចិត្តទុកដាក់ព្យាយាលជំងឺជូនពលរដ្ឋ និងបានសហការល្អរវាងអង្គភាពបេឡាជាតិរបបសន្តិសុខសង្គម ដែលជាផ្នែក សំខាន់មួយជួយសម្រួលដល់ការព្យាបាលជំងឺជូនប្រជាពលរដ្ឋឲ្យបានទាន់ពេលវេលា។

លោកជំទាវគូសបញ្ជាក់ថា ចាប់ពីខែមិថុនា ឆ្នាំ២០១៩ខាងមុខនេះ នៅតាមមន្ទីរពេទ្យបង្អែក និងមណ្ឌលសុខភាពនឹងចាប់អនុវត្តគោលនយោបាយ របស់រាជរដ្ឋាភិបាលលើការលើកកម្ពស់សុខភាពស្រ្តីក្រីក្រ និងកុមាររហូតអាយុពីរឆ្នាំ។ ដែលស្រ្តីក្រីក្រ និងកុមារអាយុក្រោម២ឆ្នាំនៅពេលមកព្យាបាល និងទទួលថ្នាំបង្ការ ទទួលបានការឧបត្ថម្ភថវិកាពីមន្ទីរពេទ្យ មណ្ឌលសុខភាពចំនួន៤ម៉ឺនរៀល។

លោកជំទាវ ឡោក ខេង បានសន្យាថា នឹងពាំនាំផលលំបាកនានាមិនថានៅក្នុងវិស័យសុខាភិបាល សង្គមកិច្ចឬការងារនោះទេ ទៅជូនថ្នាក់ដឹកនាំ ក្រសួងសាមីដោះស្រាយតាមយន្តការរបស់រដ្ឋសភា។ ជាមួយគ្នានេះ លោកជំទាវបានលើកទឹកចិត្ត ជំរុញដល់លោកវេជ្ជបណ្ឌិត លោកគ្រូអ្នកគ្រូពេទ្យ ទំាងអស់ គោរពឲ្យបានខ្ជាប់ខ្ជួននូវក្រមសីលធម៌វិជ្ជាជីវៈគ្រូពេទ្យ៕

អត្ថបទ និងរូបភាព ដោយនាយកដ្ឋានព័ត៌មាន