សេចក្តីជូនដំណឹង ស្តីពីគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញទៅបំពេញទស្សនកិច្ចជាផ្លូវការ និងមិត្តភាព នៅសាធារណរដ្ឋសង្គមនិយមវៀតណាម សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ និងចូលរួមកិច្ចប្រជុំកំពូល សភាកម្ពុជា-ឡាវ-វៀតណាម(CLV) លើកទី១ នៅទីក្រុងវៀងចន្ទន៍__ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី អញ្ជើញដង្ហែព្រះករុណាជាអម្ចាស់ស្តេចយាងទត និងបិទបញ្ចប់នូវព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក គម្រប់បីថ្ងៃ ដោយបរិបូរណ៍__ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី អញ្ជើញចូលរួមព្រះរាជពិធីបុណ្យ អុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ថ្ងៃទី១ ក្រោមព្រះរាជាធិបតីដ៏ខ្ពង់ខ្ពស់បំផុតនៃព្រះមហាក្សត្រ__ សេចក្តីប្រកាសព័ត៌មាន​ ស្តីពីលទ្ធផលនៃការចូលរួមរបស់គណៈប្រតិភូជាន់ខ្ពស់សភាកម្ពុជា ក្នុងកិច្ចប្រជុំប្រចំាឆ្នាំ​ នៃវេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក លើកទី៣១ (APPF-31) នៅទីក្រុងម៉ានីល សាធារណរដ្ឋហ្វីលីពីន__​ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប ទទួលជួបសម្តែងការគួរសមជាមួយ ឯកឧត្តម Ferdinand Martin G. Romualdez ប្រធានរដ្ឋសភាហ្វីលីពីន ក្នុងគោលបំណងពង្រឹងទំនាក់ទំនងរវាងសភា និងប្រទេសទាំងពីរកម្ពុជា និងហ្វីលីពីន ៕


ទំព័រមុខ » គណៈកម្មការទី២ » សកម្មភាព » អនុគណៈកម្មការហិរញ្ញវត្ថុ​ និងផ្គត់ផ្គង់​ នៃកិច្ចប្រជុំប្រចាំឆ្នាំ នៃវេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក លើកទី២៧ ប្រជុំត្រួតពិនិត្យលទ្ធផលការងារ
អនុគណៈកម្មការហិរញ្ញវត្ថុ​ និងផ្គត់ផ្គង់​ នៃកិច្ចប្រជុំប្រចាំឆ្នាំ នៃវេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក លើកទី២៧ ប្រជុំត្រួតពិនិត្យលទ្ធផលការងារ
រៀបរៀងដោយ ៖​ NA1472 ​ នៅថ្ងៃទី (3/7/2019 12:46:51 AM )

ឯកឧត្តមបណ្ឌិតរដ្ឋ ជាម យៀប ប្រធានគណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្មនៃរដ្ឋសភា និងប្រធានអនុគណៈកម្មការហិរញ្ញវត្ថុ និងផ្គត់ផ្គង់ សម្រាប់ការរៀបចំកិច្ចប្រជុំប្រចាំឆ្នាំ នៃវេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក លើកទី២៧ ដែលសភាកម្ពុជាធ្វើជាម្ចាស់ផ្ទះ នាដើមឆ្នាំ២០១៩ ខាងមុខនេះ បានដឹកនាំកិច្ចប្រជុំត្រួតពិនិត្យលទ្ធផលការងារដែលបានអនុវត្តកន្លងមក។

កិច្ចប្រជុំនេះបានធ្វើឡើងនៅព្រឹកថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៨ នៅវិមានរដ្ឋសភា។ នៅក្នុងកិច្ចប្រជុំនោះ ឯកឧត្តមបណ្ឌិតរដ្ឋ ជាម យៀប បានជំរុញដល់ ក្រុមការងារទាំងអស់ ខិតខំបំពេញភារកិច្ចក្នុងការរៀបចំ និងផ្គត់ផ្គង់ ថវិកា សម្ភារៈ និងសេវាកម្ម ដល់ដំណើរការនៃកិច្ចប្រជុំលើកទី២៧ នៃវេទិកាសភា អាស៊ី-ប៉ាស៊ីហ្វិក ឱ្យទទួលបានជោគជ័យ។ ចំពោះគម្រោងចំណាយនានា ឯកឧត្តមប្រធានអនុគណៈកម្មការ បានណែនាំដល់ក្រុមការងារអោយពិនិត្យ វាយតម្លៃអោយបានល្អិតល្អន់ ពិសេសមានការសន្សំសំចៃខ្ពស់។

សភាកម្ពុជា បានទទួលធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំប្រចាំឆ្នាំ នៃវេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក លើកទី២៧ នៅខេត្តសៀមរាប ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៩។ វេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក ដែលហៅកាត់ថា APPF ជាវេទិកាប្រមូលផ្តុំសំឡេងតំណាងពលរដ្ឋធំមួយ ដែលមានសមាជិក ២៧ប្រទេស ៕

អត្ថបទ​ និងរូបភាព​ ដោយនាយកដ្ឋានព័ត៌មាន