កម្មវិធី «មរតកចំណេះ» ភាគទី៣ «ការអប់រំ និងការផ្ទេរមរតកចំណេះទៅកាន់មនុស្សជំនាន់ក្រោយ»
ក្នុងសប្ដាហ៍នេះយើងមានកិត្តិយសជួបពិភាក្សាជាមួយវាគ្មិនកិត្តិយស ឯកឧត្តមបណ្ឌិត អ៊ិត សំហេង ជាថ្មីម្ដងទៀតដែលឯកឧត្តមនឹងចែក រំលែកនូវទស្សនទាន គន្លឹះអប់រំ និងបទពិសោធន៍ជាក់ស្ដែងជាត្រីវិស័យក្នុងការរអភិវឌ្ឍនខ្លួន និងកសាងសង្គមជាតិ។
ខ្លឹមសារសំខាន់ៗ៖
• ចំណេះជារតនវត្ថុប្រចាំជីវិតដែលមិនបាត់បង់ ទោះបីឆ្លងកាត់ក្នុងសង្គ្រាម ឬកាលទេសណាក៏ដោយ
• ត្រូវពង្រឹងសមត្ថភាពខ្លួន និងចូលរួមក្នុងបុព្វហេតុណាមួយសម្រាប់គ្រួសារ និងប្រទេសជាតិ
• ត្រូវតែបណ្ដុះមនសិការស្នេហាជាតិ ស្គាល់ជាតិយើង និងខ្លួនឯងឱ្យបានច្បាស់
• សាមគ្គី សាមគ្គី មហាសាមគ្គី សាមគ្គីដើម្បីកម្ពុជារឹងមាំ ខ្លាំងក្លា ឈ្នះអស់មាសត្រូវទៅថ្ងៃអនាគត
សូមទស្សនាវីដេអូខ្លឹមសារទាំងស្រុងខាងក្រោមនេះ