សេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលនៃកិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា នាព្រឹកថ្ងៃព្រហស្បតិ៍ ទី២៦ ខែមីនា ឆ្នាំ២០២៦ សេចក្តីជូនដំណឹង រដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា នឹងបន្តសម័យប្រជុំរដ្ឋសភាលើកទី៥ នីតិកាលទី៧ នៅថ្ងៃព្រហស្បតិ៍ ទី២៥ ខែធ្នូ ឆ្នាំ២០២៥__ សេចក្តីជូនដំណឹង ស្តីពី ការអញ្ជើញដាក់តម្លៃ (Quotation) ដើម្បីសាងសង់អគារទីស្នាក់ការរដ្ឋសភាមណ្ឌលរាជធានី-ខេត្ត ចំនួន ៤ខេត្ត រួមមាន ខេត្តតាកែវ ខេត្តកំពង់ឆ្នាំង ខេត្តក្រចេះ និងខេត្តសៀមរាប__ ញត្តិថ្កោលទោស សង្គ្រាមឈ្លានពានរបស់ថៃមកលើអធិបតេយ្យនៃព្រះរាជាណាចក្រកម្ពុជា__ ព្រះរាជសារ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសបើកបវេសនកាលនៃរដ្ឋសភា សម័យប្រជុំរដ្ឋសភា លើកទី៥ នីតិកាលទី៧ នៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៥ ៕

Home » បណ្ណសារដ្ឋាន » បណ្ណាល័យវីដេអូ » ព័ត៌មានវីដេអូ៖ គណៈកម្មការនីតិកម្ម និងយុត្តិធម៌ បំពេញតួនាទីយ៉ាងសកម្ម
ព័ត៌មានវីដេអូ៖ គណៈកម្មការនីតិកម្ម និងយុត្តិធម៌ បំពេញតួនាទីយ៉ាងសកម្ម
Prepaired By: NARA1472 ​ Date: (7/13/2026 2:09:34 AM )
នៅក្នុងការអនុម័តច្បាប់ និងការពង្រឹងសេវាយុត្តិធម៌ រយៈពេលជាងពីរឆ្នាំមកនេះ គណៈកម្មការនីតិកម្ម និងយុត្តិធម៌ (គណៈកម្មការទី៦) នៃរដ្ឋសភា បានបំពេញតួនាទីយ៉ាងសកម្មនៅក្នុងការអនុម័តច្បាប់ រាប់តាំងពីការតាក់តែង ពិនិត្យ និងសិក្សាច្បាប់ ព្រមទាំងការពង្រឹងសេវាយុត្តិធម៌ជូនប្រជាពលរដ្ឋនៅតាមមូលដ្ឋាន។

ឯកឧត្តម អង្គ វង្ស វឌ្ឍានា ប្រធានគណៈកម្មការ បានគូសបញ្ជាក់ថា សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា មានចក្ខុវិស័យច្បាស់លាស់ យកប្រជាពលរដ្ឋជាស្នូល។ នៅលើមុខងារនីតិកម្ម ក្នុងរយៈពេលជាងពីរឆ្នាំនៃនីតិកាលទី៧នេះ រដ្ឋសភាបានអនុម័តច្បាប់បានប្រមាណ ៦៥ច្បាប់។

តាមរយៈបទសម្ភាសន៍ជាមួយ កម្មវិធីណែនាំអំពីរដ្ឋសភា ឯកឧត្តម អង្គ វង្ស វឌ្ឍានា បានជម្រាបជូនយ៉ាងលម្អិតអំពីច្បាប់ដែលរដ្ឋសភាបានអនុម័ត ក៏ដូចជាបានបង្ហាញពីសកម្មភាព និងសមិទ្ធផលជាច្រើន ដែលគណៈកម្មការសម្រេចបាននៅក្នុងការបម្រើប្រទេសជាតិ និងប្រជាពលរដ្ឋ។