ក្នុងកិច្ចសម្ភាសន៍ជាមួយកម្មវិធីស្វែងយល់អំពីរដ្ឋសភានៅវគ្គនេះ ឯកឧត្តម សរ ចំរុង ប្រធានគណៈកម្មការសិទ្ធិមនុស្ស ទទួលពាក្យបណ្តឹងនិងអង្កេត និងអធិការកិច្ច នៃរដ្ឋសភា បានបង្ហាញនូវលទ្ធផលការងាររបស់គណៈកម្មការដែលសម្រេចបានជាច្រើននៅក្នុងការបម្រើប្រទេសជាតិ និងប្រជាពលរដ្ឋ។
ឯកឧត្តមបានសង្កត់ធ្ងន់ថា ដោយមានកិច្ចសហការយ៉ាងជិតស្និទ្ធបំផុតរវាងស្ថាប័ននីតិប្បញ្ញត្តិ និងនីតិប្រតិបត្តិ ហេដ្ឋារចនាសម្ព័ន្ធរូបវន្តត្រូវបានកែលម្អជាបន្តបន្ទាប់ ចំណែកឯជីវភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋកាន់តែមានភាពល្អប្រសើរឡើងជាលំដាប់។ ទន្ទឹមនឹងនេះ ការដោះស្រាយបញ្ហា និងសំណូមពរនានាជូនពលរដ្ឋ ទាំងវិវាទដីធ្លី ទាំងវិវាទក្នុងប្រព័ន្ធតុលាការ និងក្រៅប្រព័ន្ធតុលាការ ទទួលបានប្រសិទ្ធភាពខ្ពស់។