សេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលនៃកិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា នាព្រឹកថ្ងៃព្រហស្បតិ៍ ទី២៦ ខែមីនា ឆ្នាំ២០២៦ សេចក្តីជូនដំណឹង រដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា នឹងបន្តសម័យប្រជុំរដ្ឋសភាលើកទី៥ នីតិកាលទី៧ នៅថ្ងៃព្រហស្បតិ៍ ទី២៥ ខែធ្នូ ឆ្នាំ២០២៥__ សេចក្តីជូនដំណឹង ស្តីពី ការអញ្ជើញដាក់តម្លៃ (Quotation) ដើម្បីសាងសង់អគារទីស្នាក់ការរដ្ឋសភាមណ្ឌលរាជធានី-ខេត្ត ចំនួន ៤ខេត្ត រួមមាន ខេត្តតាកែវ ខេត្តកំពង់ឆ្នាំង ខេត្តក្រចេះ និងខេត្តសៀមរាប__ ញត្តិថ្កោលទោស សង្គ្រាមឈ្លានពានរបស់ថៃមកលើអធិបតេយ្យនៃព្រះរាជាណាចក្រកម្ពុជា__ ព្រះរាជសារ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសបើកបវេសនកាលនៃរដ្ឋសភា សម័យប្រជុំរដ្ឋសភា លើកទី៥ នីតិកាលទី៧ នៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៥ ៕

Home » បណ្ណសារដ្ឋាន » បណ្ណាល័យវីដេអូ » កម្មវិធីមរតកចំណេះ កិច្ចសម្ភាសន៍ពិសេស៖ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ឆាយ ថន
កម្មវិធីមរតកចំណេះ កិច្ចសម្ភាសន៍ពិសេស៖ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ឆាយ ថន
Prepaired By: NARA1472 ​ Date: (6/29/2026 7:32:44 PM )
សូមអញ្ជើញទស្សនាកិច្ចសម្ភាសន៍ទាំងស្រុងនៃ «កម្មវិធីមរតកចំណេះ» ជាមួយ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ឆាយ ថន តំណាងរាស្ត្រមណ្ឌលខេត្តកំពង់ស្ពឺ និងជាអតីតរដ្ឋមន្ត្រីក្រសួងផែនការ

ក្នុងកិច្ចសម្ភាសន៍ដ៏មានតម្លៃនេះ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត នឹងចែករំលែកបទពិសោធន៍ជីវិត ដំណើរឆ្លងកាត់ការលះបង់ និងការតស៊ូជម្នះរាល់ឧបសគ្គក្នុងបេសកកម្មបម្រើជាតិមាតុភូមិអស់ជាច្រើនទសវត្សរ៍ ទាំងក្នុងសមរភូមិនយោបាយ និងការរៀបចំផែនការអភិវឌ្ឍន៍ជាតិ។
ខ្លឹមសារសំខាន់ៗនៃកិច្ចសម្ភាសន៍៖

១.និយមន័យនៃ «ភាពធន់ជាតិ»៖ ការផ្ដោតសំខាន់លើការអភិវឌ្ឍធនធានមនុស្ស។

២.បទពិសោធន៍ និងបញ្ហាប្រឈម៖ ដំណើររឿងរ៉ាវក្នុងកំឡុងពេលដែលឯកឧត្តមកាន់តំណែងជារដ្ឋមន្ត្រីក្រសួងផែនការ។

៣.សិល្បៈនៃការដឹកនាំ៖ គន្លឹះក្នុងការគ្រប់គ្រង និងការចាត់ចែងមន្ត្រីក្រោមឱវាទទៅតាមជំនាញ និងសក្តានុពលរៀងៗខ្លួន។

៤.មេរៀនជីវិត៖ អនុសាសន៍ និងទស្សនទានដ៏មានតម្លៃសម្រាប់ថ្នាក់ដឹកនាំ និងយុវជនជំនាន់ក្រោយ។

សូមរីករាយទស្សនាវីដេអូកិច្ចសម្ភាសន៍ទាំងស្រុងដូចតទៅ៖