សេចក្តីជូនដំណឹង រដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា នឹងបន្តសម័យប្រជុំរដ្ឋសភាលើកទី៥ នីតិកាលទី៧ នៅថ្ងៃព្រហស្បតិ៍ ទី២៥ ខែធ្នូ ឆ្នាំ២០២៥__ សេចក្តីជូនដំណឹង ស្តីពី ការអញ្ជើញដាក់តម្លៃ (Quotation) ដើម្បីសាងសង់អគារទីស្នាក់ការរដ្ឋសភាមណ្ឌលរាជធានី-ខេត្ត ចំនួន ៤ខេត្ត រួមមាន ខេត្តតាកែវ ខេត្តកំពង់ឆ្នាំង ខេត្តក្រចេះ និងខេត្តសៀមរាប__ ញត្តិថ្កោលទោស សង្គ្រាមឈ្លានពានរបស់ថៃមកលើអធិបតេយ្យនៃព្រះរាជាណាចក្រកម្ពុជា__ ព្រះរាជសារ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសបើកបវេសនកាលនៃរដ្ឋសភា សម័យប្រជុំរដ្ឋសភា លើកទី៥ នីតិកាលទី៧ នៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៥ ៕

Home » » »
លោកជំទាវ កុល ធារិន អញ្ជើញចូលរួមកិច្ចប្រជុំបូកសរុបលទ្ធផលប្រចាំឆ្នំា២០២៥ និងលើកទិសដៅបន្តសម្រាប់ឆ្នាំ២០២៦ របស់សមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍
Prepaired By: NA0989 ​ Date: (1/26/2026 10:17:16 PM )

លោកជំទាវ​ កុល​ ធារិន​ សមាជិកាគណ:កម្មការទី២​នៃរដ្ឋសភា​ តំណាងរាស្រ្តមណ្ឌលខេត្តកំពង់ចាម​ និងជាអនុប្រធានកិត្តិយសសមាគមនារីកម្ពុជា ដេីម្បីសន្តិភាព​ និងអភិវឌ្ឍន៍ខេត្តកំពង់ចាម រួមជាមួយលោកជំទាវ ខុង ស៊ុនអេង ទីប្រឹក្សារដ្ឋសភា លោកជំទាវ ស្រី គឹមឆយ ទីប្រឹក្សារដ្ឋសភា នាព្រឹកថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៦ បានអញ្ជើញចូលរួមកិច្ចប្រជុំលទ្ធផលប្រចាំឆ្នាំ២០២៥  និងទិសដៅបន្តរបស់សាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ និងក្រុមចលនាស្ត្រីខេត្តកំពង់ចាម នៅសាលសន្និសីទសាលាខេត្តកំពង់ចាម។

កិច្ចប្រជុំនេះធ្វើឡើងក្រោមអធិបតី ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងលោកជំទាវ ញូង ចរិយា អ៊ុនចាន់ដា ប្រធានកិត្តិយសសាខាសមាគមនារី ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ ឯកឧត្តម ខ្លួត ផន ប្រធានក្រុមប្រឹក្សាខេត្តកំពង់ចាម និងមានការអញ្ជើញចូលរួមពីលោកជំទាវ អនុប្រធាន និងសមាជិកាប្រតិបត្តិកិត្តិយស សមាជិកាប្រតិបត្តិ អនុសាខាក្រុង-ស្រុក បណ្ដាញនារីឃុំ-សង្កាត់ អភិបាលក្រុង-ស្រុក ប្រធានមន្ទីរអង្គភាពជុំវិញខេត្តសរុបប្រមាណ ៥១០រូប។

ក្នុងកម្មវិធីនេះ ឯកឧត្ដមអភិបាលខេត្ត និងលោកជំទាវ  រួមជាមួយឯកឧត្តមប្រធានក្រុមប្រឹក្សា បានចែកអំណោយដល់ជនមានពិការភាព កុមារកំព្រា ចាស់ជរាគ្មានទីពឹង និងស្រី្តជួបការលំបាកសរុបចំនួន ៧០គ្រួសារ និងឧបត្ថម្ភកុំព្យូទ័រយួរដៃចំនួន  ១គ្រឿង និងថវិកាចំនួន ៣០ម៉ឺនរៀល ជូនដល់យុវសិស្សដែលមានពិការភាពចំនួន ១រូប។

ក្នុងឱកាសនោះ លោកជំទាវ កុល ធារិន ក៏បានចូលរួមឧបត្ថម្ភថវិកាចំនួន ២.៤០០.០០០រៀល ជូនសាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ និងក្រុមចលនាស្ត្រីខេត្តកំពង់ចាម ផងដែរ៕