Home » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » គណៈប្រតិភូសភាកម្ពុជាចូលរួមមហាសន្និបាតលើកទី១៥ នៃសភាតំបន់អាស៊ី(APA)
គណៈប្រតិភូសភាកម្ពុជាចូលរួមមហាសន្និបាតលើកទី១៥ នៃសភាតំបន់អាស៊ី(APA)
Prepaired By: NARA1472 ​ Date: (2/25/2025 6:36:50 PM )

ឯកឧត្តម ជាម ប៉េអា សមាជិកគណៈកម្មការទី២ នៃរដ្ឋសភា នៅថ្ងៃទី១៨ ខែកុម្ភ: ឆ្នាំ ២០២៥ បានអញ្ជើញចូលរួមជាមួយគណ:ប្រតិភូសភាកម្ពុជា ដឹកនាំដោយ ឯកឧត្តម ងី ច័ន្ទផល ប្រធានគណៈកម្មការទី១ នៃព្រឺទ្ធសភា បានអញ្ជើញចូលរួមប្រជុំក្រុមប្រឹក្សាប្រតិបត្ដិ នៃមហាសន្និបាតលើកទី១៥ របស់សភាតំបន់អាស៊ី(APA) នៅទីក្រុងបាគូនៃសាធារណរដ្ឋអាស៊ែបៃហ្សង់ ដែលប្រព្រឹត្តទៅក្រោមមូលបទ “ តួនាទីការទូតសភា ក្នុងការពង្រឹងកិច្ចសហប្រតិបត្ដិការពហុភាគី ក្នុងតំបន់អាស៊ី” ។ កិច្ចប្រជុំនេះមានរយៈពេល៣ថ្ងៃ
 ដឹកនាំដោយ ឯកឧត្ដម Rizvan Nabiyev ប្រធានគណៈកម្មការកិច្ចការបរទេស នៃរដ្ឋសភាអាស៊ែបៃហ្សង់ និងមានការអញ្ជើញចូលរួមពីបណ្ដាប្រទេសចំនួន ២៧ ប្រទេស ដើម្បីពិនិត្យសម្រេចលើរបៀបវារៈសំខាន់ នៃមហាសន្និបាតលើកទី១៥ ។