សេចក្តីជូនដំណឹង រដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា នឹងបន្តសម័យប្រជុំរដ្ឋសភាលើកទី៥ នីតិកាលទី៧ នៅថ្ងៃព្រហស្បតិ៍ ទី២៥ ខែធ្នូ ឆ្នាំ២០២៥__ សេចក្តីជូនដំណឹង ស្តីពី ការអញ្ជើញដាក់តម្លៃ (Quotation) ដើម្បីសាងសង់អគារទីស្នាក់ការរដ្ឋសភាមណ្ឌលរាជធានី-ខេត្ត ចំនួន ៤ខេត្ត រួមមាន ខេត្តតាកែវ ខេត្តកំពង់ឆ្នាំង ខេត្តក្រចេះ និងខេត្តសៀមរាប__ ញត្តិថ្កោលទោស សង្គ្រាមឈ្លានពានរបស់ថៃមកលើអធិបតេយ្យនៃព្រះរាជាណាចក្រកម្ពុជា__ ព្រះរាជសារ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសបើកបវេសនកាលនៃរដ្ឋសភា សម័យប្រជុំរដ្ឋសភា លើកទី៥ នីតិកាលទី៧ នៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៥ ៕

Home » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » គណៈកម្មការទី៩ នៃរដ្ឋសភា បេីកកិច្ចប្រជុំផ្ទៃក្នុង ពិនិត្យពិភាក្សាលេីការងារចាំបាច់មួយចំនួន
គណៈកម្មការទី៩ នៃរដ្ឋសភា បេីកកិច្ចប្រជុំផ្ទៃក្នុង ពិនិត្យពិភាក្សាលេីការងារចាំបាច់មួយចំនួន
Prepaired By: NA0989 ​ Date: (12/4/2025 12:28:35 AM )

លោកជំទាវ និន សាផុន ប្រធានគណៈកម្មការ សាធារណការ ដឹកជញ្ជូន អាកាសចរណ៍ស៊ីវិល ប្រៃសណីយ៍ ទូរគមនាគមន៍ ឧស្សាហកម្ម វិទ្យាសាស្ត្រ បចេ្ចកវិទ្យា នវានុវត្តន៍ រ៉ែ ថាមពល ពាណិជ្ជកម្ម រៀបចំដែនដី នគរូបនីយកម្ម និងសំណង់ (គណៈកម្មការទី៩) នៃរដ្ឋសភា នាព្រឹកថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៥ បានអញ្ជើញដឹកនាំ សមាជិកសមាជិកាគណៈកម្មការ បើកកិច្ចប្រជុំផ្ទៃក្នុង នៅវិមានរដ្ឋសភា ដេីម្បីពិនិត្យពិភាក្សាលេីសេចក្តីព្រាងសេចក្តីសម្រេចស្តីពីតួនាទី និងភារកិច្ចរបស់គណៈកម្មការទី៩ នៃរដ្ឋសភា ដែលបានកែសម្រួល រួចរាល់ ក្នុងកិច្ចប្រជុំផ្ទៃក្នុងគណៈកម្មការ កាលពីថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៥។ 

ក្នុងកិច្ចប្រជុំនេះ ក៏បាន ជជែកពិភាក្សាលេីគម្រោងចុះទស្សនកិច្ចស្វែងយល់ពីមជ្ឈមណ្ឌលបច្ចេកវិទ្យាសហគមន៍ (Community Tech Center)  របស់ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ នៅក្នុងខេត្តតាកែវ ព្រមទាំងបញ្ហាមួយចំនួនផ្សេងទៀត៕