ព្រះរាជសារ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសបើកបវេសនកាលនៃរដ្ឋសភា សម័យប្រជុំរដ្ឋសភា លើកទី៥ នីតិកាលទី៧ នៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៥__ សន្និសីទថ្នាក់រដ្ឋមន្ត្រីហ្វ្រង់កូហ្វូនីលើកទី៤៦ បិទបញ្ចប់និង ផ្ទេរតំណែងជាម្ចាស់ផ្ទះរៀបចំកិច្ចកំពូលហ្វ្រង់កូហ្វូនី លើកទី២០ជូនព្រះរាជាណាចក្រកម្ពុជា __ ឯកឧត្តមបណ្ឌិត កែវ ពិសិដ្ឋ ដឹកនាំកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងារក្នុងការរៀបចំកម្រងឯកសារកិច្ចប្រជុំសមាជរដ្ឋសភា និងព្រឹទ្ធសភា​ __ គណៈប្រតិភូសភាកម្ពុជាអញ្ជើញចូលរួមកិច្ចប្រជុំគណៈកម្មការកិច្ចការសេដ្ឋកិច្ច សង្គម និងបរិស្ថាន នៃសភាប្រើភាសាបារំាង តាមប្រព័ន្ធនិម្មិត ផ្សាយចេញពីទីក្រុងប៉ារីស សាធារណរដ្ឋបារាំង ៕

Home » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » គណៈកម្មការទី៤រដ្ឋសភា ត្រៀមចុះបំពេញបេសក កម្ម នៅខេត្តបន្ទាយមានជ័យនាពាក់កណ្តាល សប្តាហ៍នេះ
គណៈកម្មការទី៤រដ្ឋសភា ត្រៀមចុះបំពេញបេសក កម្ម នៅខេត្តបន្ទាយមានជ័យនាពាក់កណ្តាល សប្តាហ៍នេះ
Prepaired By: NA0989 ​ Date: (11/12/2025 7:24:50 PM )

ឯកឧត្តម កែប ជុតិមា ប្រធានគណៈកម្មការមហាផ្ទៃ ការពារជាតិ មុខងារសាធារណៈ និងកិច្ចការព្រំដែន (គណៈកម្មការទី៤)នៃរដ្ឋសភាបានអញ្ជើញដឹកនាំ កិច្ចប្រជុំផ្ទៃក្នុងគណៈកម្មការ ដើម្បីពិនិត្យលើតួនាទី ភារកិច្ចទទួលខុសត្រូវរបស់គណៈកម្មការ។

របៀបវារៈដែលលើកយកមកពិភាក្សា រួមមាន៖ 
១. ពិនិត្យសិក្សា និងរៀបចំសេចក្តីព្រាងសេចក្តី សម្រេចស្តីពីតួនាទី ភារកិច្ចរបស់គណៈកម្មការ មហាផ្ទៃ ការពារជាតិ មុខងារសាធារណៈ និង កិច្ចការព្រំដែន នៃរដ្ឋសភា។

២. ត្រៀមចុះបំពេញបេសកកម្ម នៅខេត្តបន្ទាយ មានជ័យនៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៥ ខាង មុខនេះ។

៣. ការងារផ្សេងៗ។ 

កិច្ចប្រជុំផ្ទៃក្នុងខាងលើ បានប្រព្រឹត្តិទៅនាព្រឹកថ្ងៃ ទី ១១ខែវិច្ឆិកាឆ្នាំ២០២៥នៅបន្ទប់ប្រជុំគណៈកម្មការ ទី៤ នៃវិមានរដ្ឋសភា ដែលមានការអញ្ជើញចូលរួម ពីសំណាក់ឯកឧត្តមអនុប្រធាន លោជំទាវលេខា ធិការ ជាសមាជិកគណៈកម្មការ ទីប្រឹក្សាច្បាប់ និង មន្រ្តីជំនួយការគណៈកម្មការផងដែរ ៕