រដ្ឋសភាកម្ពុជា​ នឹងបន្តសម្របសម្រួលពង្រឹងកិច្ចសហប្រតិបត្តិការក្នុងស្មារតីនៃវិបុលភាព និងការប្រើប្រាស់ទឹកប្រកបដោយចីរភាព__ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អញ្ជើញជាអធិបតីភាពបើកសិក្ខាសាលា​ ស្តីពីចក្ខុវិស័យទឹក៖​ ទស្សនវិស័យពីកម្ពុជា__ សេចក្តីជូនដំណឹង​ អគ្គលេខាធិការដ្ឋានរដ្ឋសភា__ សេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលនៃកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១៨ ខែមេសា ឆ្នាំ២០២៤ ៕ សម្តេចរដ្ឋសភាធិការធិបតី ឃួន សុដារី ដឹកនាំគណៈប្រតិភូរដ្ឋសភាកម្ពុជា ចូលរួមពិធីបើកកិច្ចប្រជុំកំពូលប្រធានសភាជាស្រ្តីពិភពលោកជាផ្លូវការនៅវិមានរដ្ឋសភាបារាំង__ តំណាងរាស្រ្តនៃប្រទេសទាំងពីរគាំទ្រក្នុងការជំរុញទំនាក់ទំនងរវាងប្រជាជននិងប្រជាជនពិតជាសំខាន់ណាស់ ៕

ទំព័រមុខ » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » ជំនួបពិភាក្សាការងាររវាងគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ និងព័ត៌មាន និង ប្រតិភូសមាជិកសភាសហព័ន្ធអាល្លឺម៉ង់ និងមូលនិធិខុនរ៉ាដប្រចាំកម្ពុជា
ជំនួបពិភាក្សាការងាររវាងគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ និងព័ត៌មាន និង ប្រតិភូសមាជិកសភាសហព័ន្ធអាល្លឺម៉ង់ និងមូលនិធិខុនរ៉ាដប្រចាំកម្ពុជា
រៀបរៀងដោយ ៖​ NA002 ​ នៅថ្ងៃទី (2/13/2024 2:45:10 AM )

នាព្រឹកថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៤ នៅវិមានរដ្ឋសភា គណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ និងព័ត៌មាននៃរដ្ឋសភាកម្ពុជា (គណៈកម្មការទី៥) បានជួបពិភាក្សាការងារជាមួយប្រតិភូសមាជិកសភាសហព័ន្ធអាល្លឺម៉ង់ ស្របពេលដែលកម្ពុជាកំពុងខិតខំពង្រឹងកិច្ចសហប្រតិបត្តិការរវាងរដ្ឋសភាកម្ពុជា-អាល្លឺម៉ង់ និងអន្តរសភាអាស៊ាន-សភាអឺរ៉ុប ដើម្បីបង្កើនសាមគ្គីភាព ពង្រឹងកិច្ចសហប្រតិបត្តិការរវាងរដ្ឋាភិបាល និងប្រជាជននៃប្រទេសទាំងពីរ។

កិច្ចពិភាក្សាបានផ្តោតទៅលើចំណុចគន្លឹះ៣ រួមមាន កិច្ចសហប្រតិបត្តិការជាដៃគូសេដ្ឋកិច្ច កិច្ចសហប្រតិបត្តិការសង្គមវប្បធម៌-នយោបាយ និងកិច្ចសហប្រតិបត្តិការដៃគូយុទ្ធសាស្រ្ត។
ឯកឧត្តម សួស យ៉ារ៉ា ប្រធានគណៈកម្មការទី៥នៃរដ្ឋសភាបានបង្ហាញពីសារៈសំខាន់របស់កម្ពុជាជាស្ពានក្នុងការផ្តល់ទំនាក់ទំនងល្អទាំងក្នុងតំបន់ និងលើឆាកអន្តរជាតិ ដូចជាក្នុងតំបន់មេគង្គ អាស៊ាន និងកម្ពុជា-អាល្លឺម៉ង់។ នាពេលថ្មីនេះ កម្ពុជាបានដើរតួនាទីសំខាន់ជាងពេលណាៗទាំងអស់ក្នុងតួនាទីជាអ្នកសម្របសម្រួល និងនាំសន្តិភាពទៅប្រទេសជាច្រើនក្នុងតំបន់ និងលើឆាកអន្តរជាតិ។ ឯកឧត្តមប្រធានគណៈកម្មការទី៥ក៏បានបញ្ជាក់ផងដែរថា ប្រសិនបើប្រទេសអាល្លឺម៉ង់មានកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចជាមួយប្រទេសណាមួយក្នុងតំបន់អាស៊ាន សូមពិចារណាកម្ពុជា តាមរូបមន្ត Plus1 មានន័យថា កម្ពុជាមានបំណងបង្កភាពងាយស្រួលឱ្យអ្នកវិនិយោគនៅប្រទេសជិតខាង អាចមកធ្វើការវិនិយោគបន្ថែមក្នុងប្រទេសកម្ពុជា។
ឯកឧត្តម Johannes Steiniger សមាជិកសភាសហព័ន្ធអាល្លឺម៉ង់បានថ្លែងអំណរគុណដល់ឯកឧត្តម សួស យ៉ារ៉ា និងបានលើកឡើងថា កម្ពុជាគួរតែពង្រឹងច្បាប់កម្មសិទ្ធិបញ្ញាបន្ថែមទៀត និងធ្វើការផ្សាព្វផ្សាយដើម្បីទាក់ទញវិនិយោគិនពីបរទេសក្នុងការជំរុញកំណើនសេដ្ឋកិច្ច។ ឯកឧត្តម Johannes Steiniger ក៏បានកត់សម្គាល់អំពីបញ្ហា      បរិស្ថាននិងការគ្រប់គ្រងសំរាម ឡើង ការវិនិយោគលើធនធានមនុស្ស ការផ្លាស់ប្តូរទស្សនកិច្ចសិក្សាម្រិតសភា និងការផ្លាស់ប្តូរបទពិសោធន៍ការងារក្នុងកម្រិតមន្រ្តីបច្ចេកទេស។