Home » ព័ត៌មាន » សេចក្តីជូនដំណឹង » ឯកឧត្តម ឈាង វុន ប្រធាន គណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្ម នៃរដ្ឋសភា ផ្ញេីសារលិខិតជូនពរ គោរពជូនចំពោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា
ឯកឧត្តម ឈាង វុន ប្រធាន គណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្ម នៃរដ្ឋសភា ផ្ញេីសារលិខិតជូនពរ គោរពជូនចំពោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា
Prepaired By: NARA1472 ​ Date: (2/4/2024 5:50:48 PM )
ឯកឧត្តម ឈាង វុន ប្រធានគណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្ម នៃរដ្ឋសភា ព្រមទាំង អនុប្រធាន លេខាធិការ សមាជិក និងសមាជិកាគណៈកម្មការ សូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យទេវតាថែរក្សាទឹកដីនៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងវត្ថុស័ក្តិសិទ្ធទាំងឡាយក្នុងលោក សូមព្រះអង្គតាមជួយបីបាច់ថែរក្សាការពារ ប្រោសប្រទាន នូវសព្ទសាធុការពរជ័យគ្រប់ប្រការជូន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត សូមទទួលបានសុខភាពល្អបរិបូរណ៍ កម្លាំង ពលំមាំមួន ឆាប់បានជាសះស្បើយពីជម្ងឺ។

ឆ្លៀតក្នុងឱកាសនេះ យើងខ្ញុំទាំងអស់គ្នាសូមសម្តែងនូវសេក្តីគោរពកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលកន្លងមកក៏ដូចបច្ចុប្បន្ន បានរួមចំណែកយ៉ាងធំធេង ក្នុងបុព្វហេតុបម្រើប្រទេសជាតិ តាមរយៈសកម្មភាពមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ហើយ សម្តេច គឺជាថ្នាក់ដឹកនាំមួយរូប ពោពេញទៅដោយគុណធម៌ និងគម្រូវីរភាពដ៏ប្រពៃ ហើយតែងតែខិតខំប្រឹងប្រែងលើកស្ទួយសិទ្ធិនារី ការពារអត្តសញ្ញាណជាតិ ប្រពៃណី ទំនាមទំលាប់ និងវប្បធម៌ដ៏ល្អផូផង់ និងបានចូលរួមគ្រប់សកម្មភាព ក្នុងទិសដៅបម្រើឧត្តម ប្រយោជន៍ជាតិ និងសុខមាលភាពរបស់ប្រជាជន។

ជាថ្មីម្តងទៀត យើងខ្ញុំទាំងអស់គ្នាសូមប្រសិទ្ធពរបវរមហាប្រសើរជូនចំពោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត និង សម្តេចអគ្គមហាសេនាបតីតេជោ ព្រមទាំងបុត្រា បុត្រី ចៅប្រុស ចៅស្រី ជាទីស្រឡាញ់ សូមជួបតែនឹង ពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។
 
អត្ថបទ និងរូបភាព ដោយនាយកដ្ឋានព័ត៌មាន