ជ្រើសរើស ៖​ ពាក្យស្វែងរក ៖    
ពលករកម្ពុជាធ្វើការនៅថៃជម្រា​ប ឯកឧត្តម ឈាង វុន ថានឹងមកបោះឆ្នោតនៅថ្ងៃទី២៩ ខែកក្កដា ខាងមុខនេះមិនខានឡើយ
រៀបរៀងដោយ​ ៖​​ NA1472 កាលពី (7/2/2018 7:05:26 AM ) (បើកមើលចំនួន​ : 18ដង)  

ប្រជាពលរដ្ឋខ្មែរដែលកំពុងធ្វើការនៅក្នុងប្រទេសថៃ បានជម្រាបតំណាងរាស្រ្តមណ្ឌលខេត្តបាត់ដំបង
ឯកឧត្តម ឈាង វុន ថាពួកគាត់នឹងមកចូលរួម ការបោះឆ្នោតនៅថ្ងៃទី២៩ ខែកក្កដានេះ មិនខានឡើយ
ក្នុងការជ្រើសរើសមេដឹកនាំ តាមបែបលទ្ធិប្រជាធិបតេយ្យ ហើយថែមទាំងបន្តទៀតថា​
នោះជាឱកាសនៅក្នុងការប្រើប្រាស់សិទ្ធិរបស់ពួកគាត់។

ឯកឧត្តម ឈាង វុន អំពាវនាវដល់ប្រជាពលរដ្ឋ​ ប្រើប្រាស់សិទ្ធិអំណាចខ្លួនជ្រើសរើសមេដឹកនាំតាមរយៈការបោះឆ្នោត
រៀបរៀងដោយ​ ៖​​ NA1472 កាលពី (6/20/2018 8:08:43 PM ) (បើកមើលចំនួន​ : 30ដង)  

ឯកឧត្តម ឈាង វុន ប្រធានគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ
និងព័តមាននៃរដ្ឋសភា និងជាតំណាងរាស្រ្តមណ្ឌលខេត្តបាត់ដំបង
បានអំពាវនាវប្រជាពលរដ្ឋ
នៅខេត្តបាត់ដំបង ក៏ដូចជាពលរដ្ឋនៅទូទាំងប្រទេស អញ្ជើញទៅបោះឆ្នោតអោយបានគ្រប់ៗគ្នា
នៅថ្ងៃទី២៩ ខែកក្កដាខាងមុខនេះ ក្នុងការជ្រើសរើសសមាជិករដ្ឋសភានីតិកាលថ្មី។

ប្រជាពលរដ្ឋស្រុកថ្មគោល ខេត្តបាត់ដំបង ប្រាប់តំណាងរាស្រ្តថា គោរពស្រឡាញ់ការលះបង់​ សម្តេច ហ៊ុន សែន ក្នុងបុព្វហេតុជាតិ​ និងពលរដ្ឋ
រៀបរៀងដោយ​ ៖​​ NA1472 កាលពី (6/20/2018 8:06:16 PM ) (បើកមើលចំនួន​ : 36ដង)  

ប្រជាពលរដ្ឋស្រុកថ្មគោល ខេត្តបាត់ដំបង បានប្តេជ្ញាបោះឆ្នោតគាំទ្រ
សម្តេចតេជោ ហ៊ុន សែន ដើម្បីសន្តិភាព និងការអភិវឌ្ឍ ដោយហេតុថាពួកគាត់
បានមើលឃើញពីការលះបង់របស់​ សម្តេច ហ៊ុន សែន និងសហការីទាំងអស់
ក្នុងបុព្វហេតុជាតិមាតុភូមិក្នុងរយៈពេលជិត៤០ឆ្នាំមកនេះ។

វិស័យកិច្ចសហប្រតិបត្តិការក្នុងតំបន់នៃកិច្ចប្រជុំAPPFលើកទី២៧ ជ្រើសរើសប្រធានបទទាក់ទងនឹងបញ្ហាការប្រែប្រួលអាកាសធាតុ វប្បធម៌ និងទេសចរណ៍
រៀបរៀងដោយ​ ៖​​ NA1472 កាលពី (6/20/2018 8:04:02 PM ) (បើកមើលចំនួន​ : 25ដង)  

ក្នុងការត្រៀមខ្លួនឆ្ពោះទៅកាន់កិច្ចប្រជុំប្រចាំឆ្នាំលើកទី២៧ នៃវេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក នៅក្នុងខែមករា
ឆ្នាំ២០១៩ ខាង​មុខនេះ សភាកម្ពុជាបានបង្កើតក្រុមការងារតាមវិស័យចំនួន៥ ដើម្បីរៀបចំខ្លឹមសារ
និងជ្រើសរើសប្រធានបទសម្រាប់វិស័យនីមួយៗជាបន្តបន្ទាប់។ ដោយឡែកនៅរសៀល ថ្ងៃទី១៣ ខែមិថុនា
ឆ្នាំ២០១៨នេះ ក្រុមការងាររៀបចំខ្លឹមសារសម្រាប់វិស័យកិច្ចសហប្រតិបត្តិការក្នុងតំបន់នៃកិច្ចប្រជុំ...

ក្រុមការងាររៀបចំខ្លឹមសារសម្រាប់វិស័យនយោបាយនិងសន្តិសុខ បានជ្រើសរើសប្រធានបទចំនួន៣ សម្រាប់កិច្ចប្រជុំប្រចាំឆ្នាំ នៃវេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក លើកទី២៧
រៀបរៀងដោយ​ ៖​​ NA1472 កាលពី (6/19/2018 7:14:22 PM ) (បើកមើលចំនួន​ : 34ដង)  

ឯកឧត្ដម ហ៊ុន ម៉ានី ប្រធានក្រុមការងាររៀបចំខ្លឹមសារសម្រាប់វិស័យនយោបាយ
និងសន្តិសុខនៃកិច្ចប្រជុំប្រចាំឆ្នាំនៃវេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក​ លើកទី២៧
បានដឹកនាំកិច្ចប្រជុំ​
ដើម្បីជ្រើសរើសប្រធានបទសម្រាប់កិច្ចប្រជុំនេះ ដែលសភាកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះរៀបចំនៅលើទឹកដីអង្គរ
នៃខេត្តសៀមរាប នាខែមករា ឆ្នាំ២០១៩ ខាងមុខ។

ឯកឧត្តម ឈាង វុន៖ កិច្ចសហប្រតិបត្តិការល្អរវាងកម្ពុជា-ថៃ នាំមកនូវផលប្រយោជន៍ដល់ប្រជាពលរដ្ឋ និងប្រទេសទំាងពីរ
រៀបរៀងដោយ​ ៖​​ NA1472 កាលពី (6/19/2018 7:12:42 PM ) (បើកមើលចំនួន​ : 30ដង)  

ឯកឧត្តម ឈាង វុន ប្រធានគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មាន
នៃរដ្ឋសភា និងជាប្រធាន ក្រុមមិត្តភាពសភាកម្ពុជា-ថៃ
បានស្វាគមន៍ចំពោះចំំណងមិត្តភាព សាមគ្គីភាព
និងកិច្ចសហប្រតិបត្តិការរវាងប្រទេសកម្ពុជា និងថៃ ទំាងខាងស្ថាប័ន នីតិប្បញ្ញត្តិ និងនីតិប្រតិបត្តិ ហើយឯកឧត្តមបានគូសបញ្ជាក់ថា ទំនាក់ទំនងល្អនៃប្រទេសទំាងពីរ បាននាំមកនូវផលប្រយោជន៍ដល់...

រដ្ឋសភា និងតំណាងរាជរដ្ឋាភិ បាលជួបពិភាក្សាគ្នាលើសេចក្ដីព្រាងច្បាប់ដែលនឹងធ្វើឲ្យប្រទេសកម្ពុជា ទទួលបានអត្ថប្រយោជន៍ជាច្រើនពីអង្គការសហប្រតិបត្តិការការពារព្រៃឈើអាស៊ី
រៀបរៀងដោយ​ ៖​​ NA1472 កាលពី (6/4/2018 2:29:45 AM ) (បើកមើលចំនួន​ : 38ដង)  

គណៈកម្មការជំនាញចំនួនពីរនៃរដ្ឋសភា គឺគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ
ឃោសនាការ និងព័ត៌មាន ដឹកនាំដោយ ឯកឧត្តម ឈាង វុន ប្រធានគណៈកម្មការ និងគណៈកម្មការ
ផែនការ វិនិយោគ កសិកម្ម អភិវឌ្ឍន៍ជនបទ បរិស្ថាន និងធនធានទឹក
ដឹកនាំដោយ ឯកឧត្តម យឹម សាវី
ប្រធានគណៈកម្មការ
បានជួបប្រជុំជាមួយ ឯកឧត្តម វ៉េង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម ...

ឯកឧត្តម ឈាង វុន បានជម្រាបសមាជិកព្រឹទ្ធសភាជប៉ុនថា ការបោះឆ្នោតខាងមុខអាចមានគណបក្ស៣០ចូលរួមប្រកួតប្រជែង
រៀបរៀងដោយ​ ៖​​ NA1472 កាលពី (5/8/2018 7:23:16 PM ) (បើកមើលចំនួន​ : 45ដង)  

ឯកឧត្តម ឈាង វុន ប្រធានគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ
និងព័ត៌មាន នៃរដ្ឋសភា និងជាប្រធានក្រុមមិត្តភាពសភាកម្ពុជា-ជប៉ុន
បានទទួលជួបជាមួយ
ឯកឧត្តម FUJITA Yukihisa សមាជិកព្រឹទ្ធសភាប្រទេសជប៉ុន នារសៀលថ្ងៃទី៤ ខែឧសភា ឆ្នាំ២០១៨នេះ
នៅវិមានរដ្ឋសភា ខណៈដែលឯកឧត្តមសមាជិកព្រឹទ្ធសភាមកបំពេញទស្សនកិច្ចនៅកម្ពុជា។

គណៈកម្មាធិការក្រុមប្រឹក្សានយោបាយប្រជាជនចិន ក្រុងសៀងហៃ សន្យាថានឹងជំរុញអ្នកវិនិយោគមកបណ្តាក់ទុននៅកម្ពុជា
រៀបរៀងដោយ​ ៖​​ NA1472 កាលពី (5/1/2018 8:48:23 PM ) (បើកមើលចំនួន​ : 35ដង)  

ក្នុងជំនួបពិភាក្សាការងារជាមួយ ឯកឧត្តម ឈាង វុន ប្រធានគណៈកម្មការកិច្ចការបរទេស
សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មាន នៃរដ្ឋសភា ឯកឧត្តម Zhou Hanmin ប្រធាន
គណៈប្រតិភូនៃគណៈកម្មាធិការក្រុមប្រឹក្សានយោបាយប្រជាជនចិន(CPPCC) ប្រចាំទីក្រុង​សៀងហៃ
ប្រទេសចិន
បានអះអាងថា នឹងខិតខំជំរុញអ្នកវិនិយោគពីក្រុងសៀងហៃ ឲ្យមកបណ្តាក់ទុននៅ...

កិច្ចប្រជុំ APPF ឆ្នាំ២០១៩ អាចជ្រើសយកមូលបទ “ពង្រឹងភាពជាដៃគូសភា ដើម្បីសន្តិភាព សន្តិសុខ និងការអភិវឌ្ឍប្រកបដោយចីរភាព”
រៀបរៀងដោយ​ ៖​​ NA1472 កាលពី (4/4/2018 9:05:05 PM ) (បើកមើលចំនួន​ : 49ដង)  

សភានៃព្រះរាជាណាចក្រកម្ពុជា នឹងទទួលធ្វើជាម្ចាស់ផ្ទះ កិច្ចប្រជុំប្រចំាឆ្នាំលើកទី២៧
នៃវេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក ដែលហៅកាត់ថា (APPF) នៅខែមករា ដើមឆ្នាំ២០១៩ ខាងមុខនេះ
នៅក្នុងខេត្តសៀមរាប ទឹកដីអង្គរ ហើយមូលបទនៃកិច្ចប្រជុំនោះ ទំនងជាអាចជ្រើសរើសយកមូលបទ
“ពង្រឹង​ភាពជាដៃគូសភា ដើម្បីសន្តិភាព សន្តិសុខ និងការអភិវឌ្ឍប្រកបដោយចីរភាព”។ 

មុនដំបូង ថយក្រោយ
1 2 3 4 5 6 7 8 9 10
បន្ទាប់ ចុងក្រោយ ជ្រើសរើសចំនួនដែលចង់បង្ហាញ ៖​ ទំព័រ 1 នៃ 18