ទំព័រមុខ » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » មន្រ្តីអគ្គលេខាធិការដ្ឋានរដ្ឋសភា៣២នាក់ បានបញ្ចប់វគ្គសិក្សាពីសវនកម្មផ្ទៃក្នុង
មន្រ្តីអគ្គលេខាធិការដ្ឋានរដ្ឋសភា៣២នាក់ បានបញ្ចប់វគ្គសិក្សាពីសវនកម្មផ្ទៃក្នុង
រៀបរៀងដោយ ៖​ NA1472 ​ នៅថ្ងៃទី (8/14/2019 8:07:17 PM )

មន្ត្រីអគ្គលេខាធិការដ្ឋានរដ្ឋសភាចំនួន៣២នាក់ បានបញ្ចប់វគ្គបណ្តុះបណ្តាលពីសវនកម្មផ្ទៃក្នុង នៅរសៀលថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៩។ វគ្គសិក្សាដែល មានរយៈពេលបីថ្ងៃនេះ សិក្ខាកាមបានទទួលការបណ្តុះបណ្តាលពីអ្នកជំនាញ លើការងារសវនកម្ម ដែលជាការងារឯករាជ្យ ធានាតម្លាភាពនៅក្នុង ស្ថាប័ន។

ឯកឧត្តម មិត្ត ការ៉េន អគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋានរដ្ឋសភា និងជាប្រធានក្រុមការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ នៃអគ្គលេខាធិការដ្ឋានរដ្ឋសភា បានអញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបណ្តុះបណ្តាលនេះ នៅវិមានរដ្ឋសភា។ ឯកឧត្តមបានវាយតម្លៃខ្ពស់ ចំពោះវគ្គ សិក្សានេះ ដែលបានផ្តល់នូវចំណេះដឹងថ្មីបន្ថែមទៀត  ដែលមន្រ្តីអគ្គលេខាធិការដ្ឋានរដ្ឋសភា បានទទួលនាពេលនេះ។

ឯកឧត្តមអគ្គលេខាធិការរង បានលើកឡើងថា ឆ្លងកាត់វគ្គបណ្តុះបណ្តាលរយៈពេលបីថ្ងៃមកនេះ សិក្ខាកាមទទួលបានទ្រឹស្តី សម្រាប់យកទៅអនុវត្ត ជាក់ស្តែងក្នុងការងារប្រចំាថ្ងៃ។ ក្រៅពីទទួលបានជំនាញជាក់លាក់ វគ្គបណ្តុះបណ្តាលនេះ បានបង្កើនសាមគ្គីភាពក្នុងរង្វង់មន្រ្តីរាជការ ផងដែរ។

ក្រោយបញ្ចប់វគ្គបណ្តុះបណ្តាល សិក្ខាកាមម្នាក់ៗបានទទួលវិញ្ញាបនបត្រម្នាក់មួយ។ ថ្នាក់ដឹកនាំអគ្គលេខាធិការដ្ឋានរដ្ឋសភា បានគូសបញ្ជាក់ថា ដើម្បីពង្រឹងពង្រីកសមត្ថភាពមន្រ្តី វគ្គបណ្តុះបណ្តាលបែបនេះ នឹងមានបន្តបន្ទាប់ទៀត ផ្សារភ្ជាប់ទៅនឹងការអភិវឌ្ឍការងារប្រចំាថ្ងៃរបស់អង្គភាព៕

អត្ថបទ និងរូបភាព ដោយនាយកដ្ឋានព័ត៌មាន