ទំព័រមុខ » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » គណៈកម្មការរដ្ឋសភាពិនិត្យសិក្សាសេចក្តីព្រាងច្បាប់ ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងរវាងកម្ពុជា និងអង្គការហាមឃាត់អាវុធគីមី
គណៈកម្មការរដ្ឋសភាពិនិត្យសិក្សាសេចក្តីព្រាងច្បាប់ ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងរវាងកម្ពុជា និងអង្គការហាមឃាត់អាវុធគីមី
រៀបរៀងដោយ ៖​ NA1472 ​ នៅថ្ងៃទី (8/12/2019 1:06:42 AM )

គណៈកម្មការជំនាញនៃរដ្ឋសភាចំនួនពីរ គឺគណៈកម្មការមហាផ្ទៃ ការពារជាតិ និងមុខងារសាធារណៈនៃរដ្ឋសភា ដឹកនាំដោយ ឯកឧត្តម ហ៊ុន ណេង ប្រធានគណៈកម្មការ សហការជាមួយគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មាន នៃរដ្ឋសភា ដែលមាន ឯកឧត្តម ឈាង វុន ជាប្រធានគណៈកម្មការ បានជួបប្រជុំគ្នា ដើម្បីពិនិត្យសិក្សាទៅលើសេចក្តីព្រាងច្បាប់ ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀង រវាងព្រះរាជាណាចក្រកម្ពុជា និងអង្គការហាមឃាត់អាវុធគីមី ស្ដីពីបុព្វសិទ្ធិ និងអភ័យឯកសិទ្ធិរបស់អង្គការហាមឃាត់អាវុធគីមី នាព្រឹកថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៩ នៅវិមានរដ្ឋសភា។

សេចក្តីព្រាងច្បាប់ ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងរវាងព្រះរាជាណាចក្រកម្ពុជា និងអង្គការហាមឃាត់អាវុធគីមី ស្ដីពីបុព្វសិទ្ធិ និងអភ័យឯក- សិទ្ធិរបស់អង្គការហាមឃាត់អាវុធគីមី មានបីមាត្រា ត្រូវបានកិច្ចប្រជុំអន្តរគណៈកម្មការទាំងពីរធ្វើការពិនិត្យសិក្សាយ៉ាងយកចិត្តទុកដាក់ និងបានពិនិត្យ ឃើញថា មានខ្លឹមសារពេញលេញ និងមានភាពត្រឹមត្រូវទៅតាមទម្រង់ច្បាប់ ហើយគណៈកម្មការជំនាញរដ្ឋសភាទាំងពីរ បានឯកភាពគ្នាថា នឹងអញ្ជើញ តំណាងរាជរដ្ឋាភិបាល មកពន្យល់លើចំណុចមួយចំនួនបន្ថែមទៀតនៅក្នុងពេលឆាប់ៗនេះ មុននឹងសម្រេចបញ្ជូនសេចក្ដីព្រាងច្បាប់ខាងលើនេះទៅ គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាវិញ៕

អត្ថបទ និងរូបភាព ដោយនាយកដ្ឋានព័ត៌មាន