សេចក្តីជូនដំណឹង ស្តីពីការរៀបចំកិច្ចប្រជុំលើកទី៤ ក្រោមប្រធានបទ “តួនាទី ភារកិច្ចក្នុងការ ពិនិត្យតាមដានរបស់គណៈកម្មការ/គណៈកម្មាធិការ ការពារជាតិ និងសន្តិសុខ របស់រដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា ឡាវ វៀតណាម__ ឯកឧត្តម សួស យ៉ារ៉ា ផ្តាំផ្ញើយុវជនចូលរួមកម្មវិធីនាវាយុវជនអាស៊ីអាគ្នេយ៍-ជប៉ុន ផ្សព្វផ្សាយសក្តានុពលកម្ពុជា__ គណៈកម្មការរដ្ឋសភា សម្រេចបញ្ជូនសេចក្តីព្រាងច្បាប់ស្តីពីកិច្ចការពារអ្នកប្រើប្រាស់ ទៅគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភាសម្រាប់បញ្ចូលក្នុងរបៀបវារៈសម័យប្រជុំរដ្ឋសភា__ ឯកឧត្តម ហ៊ុន ណេង ចុះពិនិត្យសមិទ្ធផលនានា ដែលផ្តល់ជូនពលរដ្ឋ នៅស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម__ សេចក្តីជូនដំណឹង ស្តីពីគណៈប្រតិភូជាន់ខ្ពស់សភានៃព្រះរាជាណាចក្រកម្ពុជា ចូលរួមមហាសន្និបាតអន្តរសភាអាស៊ាន​ លើកទី៤០​ នៅព្រះរាជាណាចក្រថៃ ៕


ទំព័រមុខ » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » សម្តេចប្រធានរដ្ឋសភាជឿជាក់ថា ឯកអគ្គរដ្ឋទូតស៊ុយអែតចប់អាណត្តិ បានឃើញពីការអភិវឌ្ឍ និងសភាពការពិតនៅកម្ពុជាដែលផ្ទុយពីការបំពងសំឡេងពីខាងក្រៅ
សម្តេចប្រធានរដ្ឋសភាជឿជាក់ថា ឯកអគ្គរដ្ឋទូតស៊ុយអែតចប់អាណត្តិ បានឃើញពីការអភិវឌ្ឍ និងសភាពការពិតនៅកម្ពុជាដែលផ្ទុយពីការបំពងសំឡេងពីខាងក្រៅ
រៀបរៀងដោយ ៖​ NA1472 ​ នៅថ្ងៃទី (7/21/2019 9:34:32 PM )

នៅក្នុងឱកាសអនុញ្ញាតឲ្យ ឯកអគ្គរដ្ឋទូតចប់អាណត្តិ ប្រទេសស៊ុតអែត ប្រចំានៅកម្ពុជា លោកជំទាវ ម៉ារៀ សាហ្គ្រេន (H.E. Ms. Maria Sargren) ចូលជួបសម្តែងការគួរសម និងជម្រាបលា សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា បានលើកឡើងថា សម្តេចជឿជាក់ថា ប៉ុន្មានឆ្នាំ នៃបេសកកម្មការទូតនៅកម្ពុជារបស់លោកជំទាវ ពិតជាបានឃើញជាក់ស្តែង ការអភិវឌ្ឍរីកចម្រើនជាបន្តបន្ទាប់របស់កម្ពុជា រួមទំាងសភាពការណ៍ពិត នៅកម្ពុជា ដែលផ្ទុយពីការបំពងសំឡេងនៅខាងក្រៅ ដើម្បីផលប្រយោជន៍នយោបាយនោះ។

លោកជំទាវ ម៉ារៀ សាហ្គ្រេន បានអបអរសាទរពីការរីកចម្រើនសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា ដែលជាកត្តាសំខាន់នៅក្នុងការលើកកម្ពស់ជីវភាពពលរដ្ឋ និងការកាត់បន្ថយភាពក្រីក្រស្របតាមគោលដៅអភិវឌ្ឍន៍សហស្សវត្សរ៍។ លោកជំទាវឯកអគ្គរដ្ឋទូត បានជម្រាបសម្តេចប្រធានរដ្ឋសភាថា ប្រទេស ស៊ុយអ៊ែត បានចូលរួមចំណែកក្នុងការអភិវឌ្ឍន៍កម្ពុជាជាច្រើនវិស័យ មានដូចជា ការលើកកម្ពស់សិទ្ធិមនុស្ស ប្រជាធិបតេយ្យ ការអប់រំ ការអភិវឌ្ឍ សហគមន៍ ការបន្សាំទៅនឹងការប្រែប្រួលអាកាសធាតុ និងសមភាពយេនឌ័រ ជាដើម។

នៅក្នុងបេសកកម្មការទូត៣ឆ្នាំនៅកម្ពុជា លោកជំទាវមានក្តីសប្បាយរីករាយយ៉ាងក្រៃលែង ដែលបានឃើញចំណងមិត្តភាព កិច្ចសហប្រតិបត្តិការ ប្រទេសទំាងពីរ មានការរីកចម្រើន ទំាងផ្នែកពាណិជ្ជកម្ម ការទូត និងវប្បធម៌។

ស៊ុយអែតជាប្រទេសមួយដែលស្ថិតនៅក្នុងសហគមអឺរ៉ុប ដែលបានជួយកម្ពុជាចាប់ពីរបបខ្មែរក្រហមបានដួលរលំ និងជាបន្តបន្ទាប់មក។ មុនចាកចេញ ពីកម្ពុជា នៅពេលបញ្ចប់បេសកកម្មការទូត លោកជំទាវ ម៉ារៀ សាហ្គ្រេន(H.E. Ms. Maria Sargren) ចូលជួបសម្តែងការគួរសម និងជម្រាបលា សម្តេចអគ្គមហាពញាចក្រី ហេង សំរិន នៅព្រឹកថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៩ នៅវិមានរដ្ឋសភា។ សម្តេចប្រធានរដ្ឋសភា បានសម្តែងការពេញចិត្ត និងគាំទ្រចំពោះលទ្ធផលដែលកើតចេញពីការខិតខំប្រឹងប្រែងរបស់លោកជំទាវឯកអគ្គរដ្ឋទូត ក៏ដូចជាឯកអគ្គរដ្ឋទូតស៊ុយអែតមុនៗ ដែលបានបំពេញ បេសកកម្មការទូតនៅកម្ពុជា ជាប្រភពនាំមកនូវឧត្តមប្រយោជន៍ជាក់ស្តែងសម្រាប់ប្រជាជាតិទាំងសងខាង។

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា បានលើកឡើងថា តាមរយៈទីភ្នាក់ងារអភិវឌ្ឍន៍ស៊ីដា ស៊ុយអែត បានដើរតួយ៉ាងសំខាន់ ក្នុងការរួមចំណែកអភិវឌ្ឍន៍កម្ពុជា។ រយៈពេលជាង៥ឆ្នាំមកនេះ ស៊ីដាបានផ្តល់ជំនួយអភិវឌ្ឍន៍លើវិស័យផ្សេងៗ ក្នុងចំនួនទឹកប្រាក់ជាង១០០លាន ដុល្លារអាមេរិក។ សម្តេចបានចាត់ទុកស៊ុយអែតជាដៃគូអភិវឌ្ឍន៍ដ៏សំខាន់របស់កម្ពុជា។

ជាមួយគ្នានេះ សម្តេចប្រធានរដ្ឋសភា បានអរគុណដល់ប្រទេសស៊ុយអ៊ែតដែលបានជួយជំនួយបច្ចេកទេសដល់រដ្ឋសភា លើការអភិវឌ្ឍន៍ និងលើក កម្ពស់សមត្ថភាពរបស់តំណាងរាស្ត្រ និងមន្រ្តីជំនាញតាមរយៈការរៀបចំទស្សនកិច្ចសិក្សា ការរៀបចំសិក្ខាសាលា និងវគ្គបណ្តុះបណ្តាលនានា។ សម្តេចបានសំណូមពរដល់ប្រទេសស៊ុយអែត បន្តជួយបណ្តុះបណ្តាលធនធានមនុស្ស ផ្តល់អាហារូបករណ៍ដល់និស្សិតកម្ពុជា និងក្រុមអ្នកស្រាវជ្រាវ ដើម្បីពង្រឹងសមត្ថភាពជំនាញ ក្នុងការស្រាវជ្រាវបែបវិទ្យាសាស្រ្តលើវិស័យអាទិភាព ដូចជាការអភិវឌ្ឍកសិកម្ម ការអភិវឌ្ឍទីក្រុងវៃឆ្លាត ទេសចរណ៍ សហគ្រិនស្រ្តី និងសេដ្ឋកិច្ចឌីជីថល ជាដើម។

សម្តេចប្រធានរដ្ឋសភាមានក្តីសង្ឃឹមថា ទោះបី លោកជំទាវ ម៉ារៀ សាហ្គ្រេន បានបញ្ចប់បេសកកម្មការទូតពីកម្ពុជាទៅទទួលបេសកកម្មការងារថ្មីនៅ ទីណាក៏ដោយ ក៏លោកជំទាវនៅតែរក្សាទំនាក់ទំនងល្អជាមួយកម្ពុជា និងបន្តជួយផ្សព្វផ្សាយ លើកទឹកចិត្តដល់វិនិយោគិន និងភ្ញៀវទេសចរណ៍ មកកំសាន្តនៅកម្ពុជា៕

អត្ថបទ និងរូបភាព ដោយនាយកដ្ឋានព័ត៌មាន