សេចក្តីជូនដំណឹង ស្តីពីការរៀបចំកិច្ចប្រជុំលើកទី៤ ក្រោមប្រធានបទ “តួនាទី ភារកិច្ចក្នុងការ ពិនិត្យតាមដានរបស់គណៈកម្មការ/គណៈកម្មាធិការ ការពារជាតិ និងសន្តិសុខ របស់រដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា ឡាវ វៀតណាម__ ឯកឧត្តម សួស យ៉ារ៉ា ផ្តាំផ្ញើយុវជនចូលរួមកម្មវិធីនាវាយុវជនអាស៊ីអាគ្នេយ៍-ជប៉ុន ផ្សព្វផ្សាយសក្តានុពលកម្ពុជា__ គណៈកម្មការរដ្ឋសភា សម្រេចបញ្ជូនសេចក្តីព្រាងច្បាប់ស្តីពីកិច្ចការពារអ្នកប្រើប្រាស់ ទៅគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភាសម្រាប់បញ្ចូលក្នុងរបៀបវារៈសម័យប្រជុំរដ្ឋសភា__ ឯកឧត្តម ហ៊ុន ណេង ចុះពិនិត្យសមិទ្ធផលនានា ដែលផ្តល់ជូនពលរដ្ឋ នៅស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម__ សេចក្តីជូនដំណឹង ស្តីពីគណៈប្រតិភូជាន់ខ្ពស់សភានៃព្រះរាជាណាចក្រកម្ពុជា ចូលរួមមហាសន្និបាតអន្តរសភាអាស៊ាន​ លើកទី៤០​ នៅព្រះរាជាណាចក្រថៃ ៕


ទំព័រមុខ » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » លោកជំទាវ និន សាផុន៖ ខេត្តសៀមរាបជាខេត្តជាប់ចំណាត់ថ្នាក់លេខ១ខាងទេសចរណ៍
លោកជំទាវ និន សាផុន៖ ខេត្តសៀមរាបជាខេត្តជាប់ចំណាត់ថ្នាក់លេខ១ខាងទេសចរណ៍
រៀបរៀងដោយ ៖​ NA1472 ​ នៅថ្ងៃទី (7/20/2019 7:33:58 AM )

នៅក្នុងឱកាសដឹកនាំគណៈប្រតិភូគណៈកម្មការ ចុះសិក្សាស្វែងយល់ពីវិស័យការងារ ដែលពាក់ព័ន្ធនឹងការទទួលខុសត្រូវរបស់គណៈកម្មការ នៅខេត្ត សៀមរាប នាព្រឹកថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៩ លោកជំទាវ និន សាផុន ប្រធានគណៈកម្មការសាធារណការ ដឹកជញ្ជូន ទូរគមនាគមន៍ ប្រៃសណីយ៍ ឧស្សាហកម្ម រ៉ែ ថាមពល ពាណិជ្ជកម្ម រៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៃរដ្ឋសភា បានថ្លែងកោតសរសើរអាជ្ញាធរខេត្តសៀមរាប ថាជាខេត្ត មានសក្តានុពលខាងទេសចរណ៍ទាំងភ្ញៀវជាតិ និងអន្ដរជាតិ។

លោកជំទាវ និន សាផុន បានថ្លែងបែបនេះ នៅក្នុងជំនួបពិភាក្សាការងារជាមួយ ឯកឧត្តម អ៊ឹង ហឿន ប្រធានក្រុមប្រឹក្សាខេត្តសៀមរាប និងលោក លោកស្រី ជាប្រធានមន្ទីរពាក់ព័ន្ធ និងក្រុមហ៊ុនវិនិយោគគម្រោងសាងសង់ចិន ដឹកនាំដោយ លោក Lu Yanwen អគ្គនាយកដែលទទួលគម្រោង​សាងសង់ព្រលានយន្តហោះអន្តរជាតិនៅខេត្តសៀមរាបនេះ។

នៅក្នុងកិច្ចជួបពិភាក្សាការងារស្វែងយល់នោះដែរ លោកជំទាវ និន សាផុន ក៏បានលើកពីគោលបំណង ក្នុងដំណើរបំពេញបេសកកម្មនៅខេត្ត សៀមរាប ត្រូវសិក្សាស្វែងយល់ និងប្រមូលជាព័ត៌មាន ដើមី្បជាមូលដ្ឋានគ្រឹះ ក្នុងការអនុម័តច្បាប់ ឆ្ពោះទៅធ្វើការដោះស្រាយប្រកបដោយសន្តិវិធី។

ក្នុងកិច្ចស្វាគមន៍ ឯកឧត្តម អ៊ឹង ហឿន ប្រធានក្រុមប្រឹក្សាខេត្តសៀមរាប បានធ្វើសេចក្តីរាយការណ៍អំពីស្ថានភាពភូមិសាស្ត្រ សន្តិសុខសណ្តាប់ធ្នាប់ សេដ្ឋកិច្ច និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ហេីយប្រធានមន្ទីរបានធ្វើសេចក្តីរាយការណ៍តាមជំនាញផ្នែកនីមួយៗមានជាអាទិ៍៖ មន្ទីរសាធារណការ ដឹកជញ្ជូន ទូរគមនាគមន៍ ប្រៃសណីយ៍ ឧស្សាហកម្ម រ៉ែ ថាមពល ពាណិជ្ជកម្ម រៀបចំដែនដី នគរូបនីយកម្ម និងសំណង់ក្នុងខេត្តសៀមរាប។ ឯកឧត្តម ប្រធានក្រុមប្រឹក្សាខេត្តសៀមរាប បានបញ្ជាក់អំពីការអនុវត្តគោលនយោបាយភូមិ ឃុំមានសុវត្ថិភាព ព្រមទាំងវិស័យសេដ្ឋកិច្ចទេសចរណ៍ និងកសិកម្ម នៅខេត្តសៀមរាប។

បន្ទាប់ពីបញ្ចប់ជាមួយអាជ្ញាធរខេត្តសៀមរាបរួចមក លោកជំទាវប្រធានគណៈកម្មការ បានជួបពិភាក្សាជាមួយ លោក Lu Yanwen អគ្គនាយកក្រុមហ៊ុន វិនិយោគគម្រោងសាងសង់ចិនព្រលានយន្តហោះអន្តរជាតិលោក  Lu Yanwen បានលើកឡើងថា ព្រលានយន្តហោះសាងសង់លើផ្ទៃដីទំហំ៧០០ (ហិកតា) នៅជាយក្រុងសៀមរាប គម្រោងនេះត្រូវការសាងសង់រយៈពេល៣ឆ្នាំ ហើយគម្រោងស្ថាបនាផ្លូវយន្តហោះមានអមដោយអំពូលភ្លើង ស្ថានីយ៍ អ្នកដំណើរ រួមជាមួយនឹងគ្រឿងសម្ភារៈបរិក្ខារជាច្រើនទៀត។

លោកជំទាវ និន សាផុន បានលេីកឡេីងថា ការសាងសង់ព្រលានយន្តហោះអន្តរជាតិ ក្នុងបំណងជួយជំរុញកំណើនសេដ្ឋកិច្ច និងភ្ញៀវទេសចរណ៍ អន្តរជាតិមកទស្សនាកម្ពុជាបន្ថែមទៀត ពិសេសជាការទាក់ទាញក្រុមហ៊ុនអាកាសចរណ៍ធំៗមកចុះចតនៅកម្ពុជា ដោយសារសមត្ថភាពព្រលាន យន្តហោះថ្មីនេះអាចអនុញ្ញាតឲ្យយន្តហោះខ្នាតធំចុះចតបាន។ លោកជំទាវប្រធានក៏បានបញ្ជាក់បន្ថែមថា កម្ពុជាមានអាកាសយានដ្ឋានអន្តរជាតិដ៏ធំ សម្បើមនៅក្នុងខេត្តទេសចរណ៍វប្បធម៌ប្រវត្តិសាស្រ្តអង្គរវត្តដ៏ល្បីល្បាញលេីពិភពលោកនេះ និងអាចទាក់ទាញភ្ញៀវទេសចរណ៍អោយបានរាប់លាន នាក់ជារៀងរាល់ឆ្នាំ។ ជាមួយគ្នានេះ លោកជំទាវប្រធានក៏បានកោតសរសើរនូវការអភិវឌ្ឍរីកចម្រើនរបស់ខេត្តសៀមរាប និងបានវាយតម្លៃខ្ពស់ចំពោះ អាជ្ញាធរខេត្ត និងមន្ទីរពាក់ព័ន្ធ ដែលបានខិតខំប្រឹងប្រែងក្នុងការបំពេញការងារ ពិសេសខេត្តសៀមរាបទទួលបាននូវពានរង្វាន់ឆ្នើមបំផុតខាងវិស័យ ទេសចរណ៍ទូទាំងប្រទេស៕

អត្ថបទ និងរូបភាព ដោយនាយកដ្ឋានព័ត៌មាន