សេចក្តីជូនដំណឹង ស្តីពីការរៀបចំកិច្ចប្រជុំលើកទី៤ ក្រោមប្រធានបទ “តួនាទី ភារកិច្ចក្នុងការ ពិនិត្យតាមដានរបស់គណៈកម្មការ/គណៈកម្មាធិការ ការពារជាតិ និងសន្តិសុខ របស់រដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា ឡាវ វៀតណាម__ ឯកឧត្តម សួស យ៉ារ៉ា ផ្តាំផ្ញើយុវជនចូលរួមកម្មវិធីនាវាយុវជនអាស៊ីអាគ្នេយ៍-ជប៉ុន ផ្សព្វផ្សាយសក្តានុពលកម្ពុជា__ គណៈកម្មការរដ្ឋសភា សម្រេចបញ្ជូនសេចក្តីព្រាងច្បាប់ស្តីពីកិច្ចការពារអ្នកប្រើប្រាស់ ទៅគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភាសម្រាប់បញ្ចូលក្នុងរបៀបវារៈសម័យប្រជុំរដ្ឋសភា__ ឯកឧត្តម ហ៊ុន ណេង ចុះពិនិត្យសមិទ្ធផលនានា ដែលផ្តល់ជូនពលរដ្ឋ នៅស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម__ សេចក្តីជូនដំណឹង ស្តីពីគណៈប្រតិភូជាន់ខ្ពស់សភានៃព្រះរាជាណាចក្រកម្ពុជា ចូលរួមមហាសន្និបាតអន្តរសភាអាស៊ាន​ លើកទី៤០​ នៅព្រះរាជាណាចក្រថៃ ៕


ទំព័រមុខ » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » ប្រជាពលរដ្ឋនៅក្នុងសង្កាត់អូរម៉ាល់ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ចូលរួមវេទិកាសាធារណៈជាមួយក្រុមការងារថ្នាក់ជាតិ ដើម្បីលើកកម្ពស់សេវាសាធារណៈឲ្យកាន់តែប្រសើរឡើង
ប្រជាពលរដ្ឋនៅក្នុងសង្កាត់អូរម៉ាល់ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ចូលរួមវេទិកាសាធារណៈជាមួយក្រុមការងារថ្នាក់ជាតិ ដើម្បីលើកកម្ពស់សេវាសាធារណៈឲ្យកាន់តែប្រសើរឡើង
រៀបរៀងដោយ ៖​ NA1472 ​ នៅថ្ងៃទី (7/19/2019 1:55:24 AM )

ប្រជាពលរដ្ឋ និងអាជ្ញាធរ រួមនឹងក្រុមការងារថ្នាក់ជាតិ ក្នុងសង្កាត់អូរម៉ាល់ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ប្រមាណ១០០នាក់ បានចូលរួមវេទិកា សាធារណៈ ដើម្បីត្រួតពិនិត្យ និងគាំទ្រការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រចតុកោណ ដំណាក់កាលទី៤  របស់រាជរដ្ឋាភិបាលកម្ពុជា នៅព្រឹក ថ្ងៃសុក្រ ៣រោច ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៩។

វេទិកាសាធារណៈដែលរៀបចំធ្វើនៅបរិវេណសាលាសង្កាត់អូរម៉ាល់ ក្រោមអធិបតីភាព ឯកឧត្តម ឡេង  ប៉េងឡុង អគ្គលេខាធិការរដ្ឋសភា និងជា ប្រធានក្រុមការងារថ្នាក់ជាតិ ដើម្បីត្រួតពិនិត្យ និងគាំទ្រការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រចតុកោណ ដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាល កម្ពុជា នៅសង្កាត់អូរម៉ាល់ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ត្រូវបានចាត់ទុកថាជាវេទិកាសាធារណៈដ៏មានសារៈសំខាន់ ដើម្បីរួមគ្នាលើកកម្ពស់ជីវភាព រស់នៅរបស់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាននេះឲ្យកាន់តែប្រសើរឡើង។

នៅក្នុងវេទិកាដែលបើកទូលាយដល់ប្រជាពលរដ្ឋបានបញ្ចេញមតិ ទស្សនៈ និងលើកឡើងពីបញ្ហារបស់ពួកគាត់នេះ មានប្រជាពលរដ្ឋជាច្រើនបានលើក ជាសំណួរ និងសំណូមពរ ដល់ក្រុមការងារដោះស្រាយ។ បញ្ហាដែលពលរដ្ឋបានលើកឡើងមានដូចជា ផ្លូវថ្នល់ ទឹកស្អាត អគ្គិសនី ប្រឡាយទឹក បញ្ហាគ្រឿងញឿន អគារសិក្សា និងសេវារដ្ឋបាលសាធារណៈ ជាដើម។ ប្រជាពលរដ្ឋ និងអាជ្ញាធរសង្កាត់ បានបង្ហាញពីក្តីរីករាយចំពោះ ការយកចិត្តទុកដាក់របស់ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ ដែលតែងតែស្វែងយល់ពីសុខទុក្ខពលរដ្ឋ ហើយដោះស្រាយរាល់កង្វល់របស់ពួកគាត់ទាន់ពេល វេលា។

លោក ផេង សិទ្ធី អភិបាលក្រុងបាត់ដំបង ខេត្តបាត់ដំបង បានស្តាប់ការលើកឡើងរបស់ពលរដ្ឋដោយយកចិត្តទុកដាក់ ហេីយបានឆ្លេីយនូវសំណួរ និងសំណូមពររបស់ប្រជាពលរដ្ឋយ៉ាងច្បាស់លាស់ ដោយផ្តោត និងបានធ្វើការវាយតម្លៃពីគន្លឹះបញ្ហាទាំងឡាយ ដែលបងប្អូនប្រជាពលរដ្ឋលើកឡើង នៅក្នុងអង្គវេទិកាថ្ងៃនេះប្រកបដោយស្មារតីយោគយល់ ស្មោះត្រង់ ចំបញ្ហាដែលជាតម្រូវការពិតប្រាកដរបស់មូលដ្ឋាន និងជាប្រយោជន៍សាធារណៈ ក្នុងសង្កាត់របស់ខ្លួន។

លោកអភិបាលក្រុងបាត់ដំបង ក៏បានសម្តែងការកោតសរសើរចំពោះពលរដ្ឋ ដែលបានគំាទ្រដល់ការដឹកនាំរបស់អាជ្ញាធរគ្រប់ជាន់ថ្នាក់។ អ្វីដែលពលរដ្ឋ បានលើកឡើង លោកអភិបាលក្រុង សន្យាថានឹងជំរុញដល់សមត្ថកិច្ចជំនាញដោះស្រាយតាមការទទួលខុសត្រូវរបស់ខ្លួន។

ក្នុងចំណោមបញ្ហាដែលប្រជាពលរដ្ឋបានលើកឡើង ឯកឧត្តម ឡេង ប៉េងឡុង បានសង្កេតឃើញថា ការស្តារប្រឡាយទឹក និងការជួសជុលអគារ សិក្សា ដែលចាស់ទ្រុឌទ្រោម និងការពង្រឹងការផ្តល់សេវាសាធារណៈជារឿងអាទិភាព ដែលត្រូវដោះស្រាយជាបន្ទាន់ជូនពលរដ្ឋ។ ឯកឧត្តមប្រធាន ក្រុមការងារ បានជំរុញឲ្យក្រុមការងារបន្តសកម្មភាពចុះតាមភូមិ តាមផ្ទះ និងជួបប្រាស្រ័យផ្ទាល់ជាមួយប្រជាពលរដ្ឋបន្តទៀត ពិសេសបន្តការរៀបចំវេទិកា សាធារណៈនេះឲ្យបានទៀងទាត់ ដើម្បីក្តាប់ពីកង្វល់ និងបញ្ហា ហើយខិតខំដោះស្រាយឲ្យមានប្រសិទ្ធភាព និងការទទួលខុសត្រូវជូនម្ចាស់ឆ្នោត៕

អត្ថបទ និងរូបភាព ដោយនាយកដ្ឋានព័ត៌មាន