សេចក្តីជូនដំណឹង ស្តីពីការរៀបចំកិច្ចប្រជុំលើកទី៤ ក្រោមប្រធានបទ “តួនាទី ភារកិច្ចក្នុងការ ពិនិត្យតាមដានរបស់គណៈកម្មការ/គណៈកម្មាធិការ ការពារជាតិ និងសន្តិសុខ របស់រដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា ឡាវ វៀតណាម__ ឯកឧត្តម សួស យ៉ារ៉ា ផ្តាំផ្ញើយុវជនចូលរួមកម្មវិធីនាវាយុវជនអាស៊ីអាគ្នេយ៍-ជប៉ុន ផ្សព្វផ្សាយសក្តានុពលកម្ពុជា__ គណៈកម្មការរដ្ឋសភា សម្រេចបញ្ជូនសេចក្តីព្រាងច្បាប់ស្តីពីកិច្ចការពារអ្នកប្រើប្រាស់ ទៅគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភាសម្រាប់បញ្ចូលក្នុងរបៀបវារៈសម័យប្រជុំរដ្ឋសភា__ ឯកឧត្តម ហ៊ុន ណេង ចុះពិនិត្យសមិទ្ធផលនានា ដែលផ្តល់ជូនពលរដ្ឋ នៅស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម__ សេចក្តីជូនដំណឹង ស្តីពីគណៈប្រតិភូជាន់ខ្ពស់សភានៃព្រះរាជាណាចក្រកម្ពុជា ចូលរួមមហាសន្និបាតអន្តរសភាអាស៊ាន​ លើកទី៤០​ នៅព្រះរាជាណាចក្រថៃ ៕


ទំព័រមុខ » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » លោកជំទាវ និន សាផុន៖ គ្រប់គ្នាត្រូវគោរពច្បាប់ និងការពារសុខសន្តិភាព ដើម្បីការអភិវឌ្ឍ
លោកជំទាវ និន សាផុន៖ គ្រប់គ្នាត្រូវគោរពច្បាប់ និងការពារសុខសន្តិភាព ដើម្បីការអភិវឌ្ឍ
រៀបរៀងដោយ ៖​ NA1472 ​ នៅថ្ងៃទី (7/18/2019 9:40:26 PM )

លោកជំទាវ និន សាផុន ប្រធានគណៈកម្មការ សាធារណៈការ ដឹកជញ្ជូន ទូរគមនាគមន៍ ប្រៃសណីយ៍ ឧស្សាហកម្ម រ៉ែ ថាមពល ពាណិជ្ជកម្ម រៀបចំដែនដី នគរូបនីយកម្ម និងសំណង់នៃរដ្ឋសភា បានថ្លែងថា គ្រប់គ្នាត្រូវគោរពច្បាប់ និងការពារសុខសន្តិភាព ដើម្បីទទួលបាននូវការអភិវឌ្ឍ។ ឈរលើមូលដ្ឋានសុខសន្តិភាព កម្ពុជាមានឱកាសច្រើនសម្រាប់ការអភិវឌ្ឍលើគ្រប់វិស័យ។ លោកជំទាវ និន សាផុន បានមានប្រសាសន៍បែបនេះ នៅក្នុងឱកាសជួបពិភាក្សាការងារជាមួយ ឯកឧត្តម ប៉ែន កុសល្យ អភិបាលនៃគណៈអភិបាលខេត្តឧត្តរមានជ័យ និងប្រធានមន្ទីរពាក់ព័ន្ធ ខណៈ លោកជំទាវដឹកនាំគណៈប្រតិភូគណៈកម្មការ ចុះសិក្សាស្វែងយល់ពីវិស័យការងារដែលពាក់ព័ន្ធនឹងការទទួលខុសត្រូវរបស់គណៈកម្មការ នៅខេត្ត ឧត្តរមានជ័យ នារសៀល ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៩។

លោកជំទាវ និន សាផុន ប្រធានគណៈកម្មការ បានមានប្រសាសន៍បន្តថា សុខសន្តិភាពបានបង្កបរិយាកាសល្អសម្រាប់ការអភិវឌ្ឍ និងការកសាង សមិទ្ធផលនានានៅទូទាំងប្រទេស។ ជាក់ស្ដែងសមិទ្ធផលជាច្រើននៅក្នុងខេត្តនេះ គឺសុទ្ធតែបានកើតឡើងនៅក្នុងដំណាក់កាលដែលប្រទេសមាន សុខសន្តិភាព ព្រមជាមួយគោលនយោបាយដឹកនាំដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមាន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំ បានធ្វើឲ្យប្រទេសជាតិមានការរីកចម្រើនលើគ្រប់វិស័យ។ លោកជំទាវប្រធានគណៈកម្មការ ក៏បានជម្រាបជូន ថ្នាក់ដឹកនាំខេត្ត ពីគោលបំណងរបស់គណៈកម្មការ ដែលត្រូវចុះមកសិក្សាស្វែងយល់ដោយផ្ទាល់ពីការអនុវត្តច្បាប់ ការអនុវត្តកម្មវិធីនយោបាយយុទ្ធសាស្ត្រចតុកោណ ដំណាក់កាលទី៤របស់រាជរដ្ឋាភិបាល ថាតើ ខេត្តឧត្តរមានជ័យទទួលបានលទ្ធផលបែបណា និងជួបបញ្ហាប្រឈមអ្វីខ្លះ ដែលគណៈកម្មការរដ្ឋសភាអាច ជួយធ្វើអន្តរាគមន៍ដើម្បីរកមធ្យោបាយដោះស្រាយ។

ឯកឧត្តម ប៉ែន កុសល្យ អភិបាលនៃគណៈអភិបាលខេត្តឧត្តរមានជ័យ បានមានប្រសាសន៍ជម្រាបជូនគណៈប្រតិភូអំពីស្ថានភាពទូទៅជុំវិញខេត្ត និងសមិទ្ធផលទាំងឡាយ ដែលខេត្តសម្រេចបាន តាមរយៈការអនុវត្ត ទៅតាមយុទ្ធសាស្ត្រចតុកោណ និងកម្មវិធីកំណែទម្រង់ស៊ីជម្រៅរបស់ រាជរដ្ឋាភិបាល។ ឯកឧត្តមបន្តថា អាជ្ញាធរខេត្តបានបង្កើនល្បឿនក្នុងការផ្តល់ដីសម្បទានសង្គមកិច្ច ទៅដល់ប្រជាពលរដ្ឋដែលគ្មានដីពិតប្រាកដ ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល។ ក្នុងនោះរដ្ឋបាលខេត្តបានបង្កើតក្រុមការងារ សហការជាមួយអន្តរក្រសួងក្នុងការបង្កើនល្បឿន ការផ្តល់ដីសម្បទានសង្គមកិច្ចទៅដល់ប្រជាពលរដ្ឋ ប្រកបដោយតម្លាភាព និងសមធម៌ ដើម្បីឆ្លើយតបនឹងតម្រូវការដីធ្លីរបស់ប្រជាជន ដោយផ្តោតលើ ប្រជាជនក្រីក្រ យោធិនពិការ និងគ្រួសារកងទ័ពពលី។ ឯកឧត្តមអភិបាលខេត្តក៏បានជម្រាបជូនពីសក្តានុពលរបស់ខេត្ត និងថាខេត្តឧត្តរមានជ័យ នៅពេលបច្ចុប្បន្ននេះ មានក្រុមហ៊ុនវិនិយោគជាច្រើន បានមកបណ្ដាក់ទុនវិនិយោគលើវិស័យកសិកម្ម ដោយបានជួយរួមចំណែកធ្វើឲ្យជីវភាព ប្រជាពលរដ្ឋ មានភាពរីកចំរើនគួឲ្យកត់សំគាល់។

បន្ទាប់ពីបានស្តាប់របាយការណ៍រួចមក លោកជំទាវប្រធានគណៈកម្មការ បានថ្លែងនូវអំណរគុណ ចំពោះ ឯកឧត្តម លោកជំទាវ លោក លោកស្រី ជាប្រធានមន្ទីរពាក់ព័ន្ធនិងមន្ត្រីរាជការទាំងអស់ ដែលបានខិតខំអនុវត្តគោលនយោបាយ និងយុទ្ធសាស្រ្តរបស់រាជរដ្ឋាភិបាល ក៏ដូចជាផែនការ សកម្មភាពរបស់ខេត្ត ដែលជាការឆ្លើយតបបានទាន់ពេលវេលានូវសំណូមពរ និងសេចក្តីត្រូវការរបស់ប្រពលរដ្ឋ៕

អត្ថបទ និងរូបភាព ដោយនាយកដ្ឋានព័ត៌មាន