សេចក្តីជូនដំណឹង ស្តីពីការរៀបចំកិច្ចប្រជុំលើកទី៤ ក្រោមប្រធានបទ “តួនាទី ភារកិច្ចក្នុងការ ពិនិត្យតាមដានរបស់គណៈកម្មការ/គណៈកម្មាធិការ ការពារជាតិ និងសន្តិសុខ របស់រដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា ឡាវ វៀតណាម__ ឯកឧត្តម សួស យ៉ារ៉ា ផ្តាំផ្ញើយុវជនចូលរួមកម្មវិធីនាវាយុវជនអាស៊ីអាគ្នេយ៍-ជប៉ុន ផ្សព្វផ្សាយសក្តានុពលកម្ពុជា__ គណៈកម្មការរដ្ឋសភា សម្រេចបញ្ជូនសេចក្តីព្រាងច្បាប់ស្តីពីកិច្ចការពារអ្នកប្រើប្រាស់ ទៅគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភាសម្រាប់បញ្ចូលក្នុងរបៀបវារៈសម័យប្រជុំរដ្ឋសភា__ ឯកឧត្តម ហ៊ុន ណេង ចុះពិនិត្យសមិទ្ធផលនានា ដែលផ្តល់ជូនពលរដ្ឋ នៅស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម__ សេចក្តីជូនដំណឹង ស្តីពីគណៈប្រតិភូជាន់ខ្ពស់សភានៃព្រះរាជាណាចក្រកម្ពុជា ចូលរួមមហាសន្និបាតអន្តរសភាអាស៊ាន​ លើកទី៤០​ នៅព្រះរាជាណាចក្រថៃ ៕


ទំព័រមុខ » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » លោកជំទាវ និន សាផុន ជំរុញឲ្យអាជ្ញាធរខេត្តបន្ទាយមានជ័យខិតខំបម្រើប្រជាពលរដ្ឋ ឲ្យកាន់តែសកម្មទ្វេឡើង
លោកជំទាវ និន សាផុន ជំរុញឲ្យអាជ្ញាធរខេត្តបន្ទាយមានជ័យខិតខំបម្រើប្រជាពលរដ្ឋ ឲ្យកាន់តែសកម្មទ្វេឡើង
រៀបរៀងដោយ ៖​ NA1472 ​ នៅថ្ងៃទី (7/18/2019 9:39:44 PM )

នៅក្នុងឱកាសអញ្ជើញដឹកនាំគណៈប្រតិភូគណៈកម្មការ ចុះបំពេញបេសកកម្មការងារនៅខេត្តបន្ទាយមានជ័យ នាព្រឹកថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៩ លោកជំទាវ និន សាផុន ប្រធានគណៈកម្មការសាធារណការ ដឹកជញ្ជូន ទូរគមនាគមន៍ ប្រៃសណីយ៍ ឧស្សាហកម្ម រ៉ែ ថាមពល ពាណិជ្ជកម្ម រៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៃរដ្ឋសភា បានមានប្រសាសន៍ជំរុញឲ្យអាជ្ញាធរខេត្តបន្ទាយមានជ័យខិតខំបម្រើប្រជាពលរដ្ឋ ឲ្យបានកាន់តែ សកម្មទ្វេឡើង ដើម្បីឆ្លើយតបចំពោះការផ្ដល់ទំនុកចិត្តរបស់ពួកគាត់មកលើរាជរដ្ឋាភិបាល។

ខាងលើនេះជាប្រសាសន៍លើកឡើងរបស់ លោកជំទាវ និន សាផុន នៅក្នុងពេលជួបពិភាក្សាការងារជាមួយ ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្ត បន្ទាយមានជ័យ និងលោក លោកស្រី ប្រធានមន្ទីរពាក់ព័ន្ធជុំវិញខេត្ត នៅឯសាលាខេត្តបន្ទាយមានជ័យ។ លោកជំទាវប្រធានក៏បានជម្រាបជូនពី គោលបំណងរបស់គណៈកម្មការ ដែលចុះមកសិក្សាស្វែងយល់ពីវិស័យការងារនានា ពាក់ព័ន្ធនឹងការទទួលខុសត្រូវរបស់គណៈកម្មការ នៅក្នុងខេត្ត បន្ទាយមានជ័យនេះផងដែរ។

ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានមានប្រសាសន៍ថា ផ្អែកតាមយុទ្ធសាស្ត្រចតុកោណ និងកម្មវិធីកំណែទម្រង់ស៊ីជម្រៅរបស់ រាជរដ្ឋាភិបាល អាជ្ញាធរខេត្តខិតខំពុះពារជំនះបាននូវបញ្ហាប្រឈមធំៗនានាក្នុងឆ្នាំកន្លងមក ធ្វើឱ្យខេត្តបានបោះជំហានទៅមុខយ៉ាងក្លៀវក្លា និងរឹងមាំ ជាមួយនឹងសមិទ្ធផលដ៏ធំធេងលើគ្រប់វិស័យ។ ជារួមសម្រាប់ប្រជាពលរដ្ឋក្នុងខេត្តទាំងមូល ទទួលបានផលពីការអភិវឌ្ឍ មានជីវភាពធូរធារ សម្បូរ សប្បាយ រស់នៅក្នុងសុខសន្តិភាព ក្រោមការដឹកនាំរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្រ្តី

ឯកឧត្តមអភិបាលខេត្ត​បានគូសបញ្ជាក់ថា លើវិស័យសន្តិសុខសណ្តាប់ធ្នាប់សង្គមទូទាំងខេត្ត កងកម្លាំងគ្រប់ប្រភេទ ទាំងនៅក្នុងភូមិសាស្ត្រខេត្ត ក៏ដូចតាមតំបន់ព្រំដែន គឺរក្សាបាននូវបូរណភាពទឹកដី សុវត្ថិភាពសាធារណៈជូនប្រជាពលរដ្ឋបានល្អប្រសើរ។ ប្រជាពលរដ្ឋរស់នៅប្រកបដោយភាព កក់ក្តៅ និងអាចប្រកបមុខរបរចិញ្ចឹមជីវិតបានដោយភាពសុខសាន្ត។ ទន្ទឹមនឹងនេះ ខេត្តក៏បានផ្តល់ដីសម្បទាន និងសាងសង់ផ្ទះជូនដល់យោធិន ទៅតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោនាយករដ្ឋមន្ត្រី។ ឯកឧត្តម អ៊ុំ រាត្រី បន្តថា ខេត្តក៏បានខិតខំពង្រឹងការអនុវត្តគោលនយោបាយ ភូមិឃុំមានសុវត្ថិភាព បង្ក្រាប និងទប់ស្កាត់ការជួញដូរ និងការប្រើប្រាស់គ្រឿងញៀន ការជួញដូរមនុស្ស អំពើប្លន់ប្រដាប់អាវុធ ព្រមទាំងបានធ្វើការ ផ្សព្វផ្សាយ និងជំរុញការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកជាប្រចាំផងដែរ។

លោកជំទាវ និន សាផុន ប្រធានគណៈកម្មការ បានកោតសរសើរនូវការអភិវឌ្ឍរីកចម្រើនរបស់ខេត្ត និងបានវាយតម្លៃខ្ពស់ចំពោះអាជ្ញាធរខេត្ត និងមន្ទីរ ពាក់ព័ន្ធ ដែលបានខិតខំប្រឹងប្រែងក្នុងការបំពេញការងារ ពិសេសខេត្តមួយនេះមានសក្តានុពលលើវិស័យ ទេសចរណ៍ ដឹកជញ្ជូន កសិឧស្សាហកម្ម និងឧស្សាហកម្មផ្សេងៗ ដែលវិស័យទាំងនេះ បានចូលរួមចំណែកក្នុងការលើកស្ទួយកម្រិតជីវភាពរស់នៅរបស់ប្រជាពលរដ្ឋក្នុងខេត្តកាន់តែប្រសើរ ហើយខេត្តបន្ទាយមានជ័យក៏ជាខេត្តដែលមានប្រភពទុនដ៏ធំសម្រាប់ប្រមូលចំណូលជាតិផងដែរ។

លោកជំទាវប្រធានគណៈកម្មការក៏បានលើកទឹកចិត្តចំពោះអាជ្ញាធរខេត្ត និងផ្តាំផ្ញើដល់ថ្នាក់ដឹកនាំ និងមន្រ្តីរាជការជុំវិញខេត្តទំាងអស់ បន្តខិតខំបំពេញ ភារកិច្ចរបស់ខ្លួន ក្នុងការផ្តល់សេវាសាធារណជូនពលរដ្ឋឲ្យកាន់តែមានប្រសិទ្ធភាពទ្វេឡើង ដើម្បីឆ្លើយតបចំពោះការទុកចិត្តរបស់ប្រជាពលរដ្ឋមកលើ រាជរដ្ឋាភិបាល។

ចំពោះសំណូមពរផ្សេងៗរបស់អាជ្ញាធរខេត្ត លោកជំទាវនឹងនាំយកទៅជម្រាបជូន សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា ដើម្បីធ្វើអន្តរាគមន៍ទៅស្ថាប័នពាក់ព័ន្ធជួយដោះស្រាយតាមនីតិវិធីរបស់រដ្ឋសភា៕

អត្ថបទ និងរូបភាព ដោយនាយកដ្ឋានព័ត៌មាន