សេចក្តីជូនដំណឹង ស្តីពីការរៀបចំកិច្ចប្រជុំលើកទី៤ ក្រោមប្រធានបទ “តួនាទី ភារកិច្ចក្នុងការ ពិនិត្យតាមដានរបស់គណៈកម្មការ/គណៈកម្មាធិការ ការពារជាតិ និងសន្តិសុខ របស់រដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា ឡាវ វៀតណាម__ ឯកឧត្តម សួស យ៉ារ៉ា ផ្តាំផ្ញើយុវជនចូលរួមកម្មវិធីនាវាយុវជនអាស៊ីអាគ្នេយ៍-ជប៉ុន ផ្សព្វផ្សាយសក្តានុពលកម្ពុជា__ គណៈកម្មការរដ្ឋសភា សម្រេចបញ្ជូនសេចក្តីព្រាងច្បាប់ស្តីពីកិច្ចការពារអ្នកប្រើប្រាស់ ទៅគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភាសម្រាប់បញ្ចូលក្នុងរបៀបវារៈសម័យប្រជុំរដ្ឋសភា__ ឯកឧត្តម ហ៊ុន ណេង ចុះពិនិត្យសមិទ្ធផលនានា ដែលផ្តល់ជូនពលរដ្ឋ នៅស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម__ សេចក្តីជូនដំណឹង ស្តីពីគណៈប្រតិភូជាន់ខ្ពស់សភានៃព្រះរាជាណាចក្រកម្ពុជា ចូលរួមមហាសន្និបាតអន្តរសភាអាស៊ាន​ លើកទី៤០​ នៅព្រះរាជាណាចក្រថៃ ៕


ទំព័រមុខ » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » ឯកឧត្តម ហ៊ុន ណេង ជំរុញឲ្យអាជ្ញាធរខេត្តក្រចេះ និងខេត្តត្បូងឃ្មុំ ត្រូវយកចិត្តទុកដាក់ក្នុងការបម្រើ និងផ្ដល់សេវាជូនប្រជាពលរដ្ឋឲ្យបានល្អ និងឆាប់រហ័ស
ឯកឧត្តម ហ៊ុន ណេង ជំរុញឲ្យអាជ្ញាធរខេត្តក្រចេះ និងខេត្តត្បូងឃ្មុំ ត្រូវយកចិត្តទុកដាក់ក្នុងការបម្រើ និងផ្ដល់សេវាជូនប្រជាពលរដ្ឋឲ្យបានល្អ និងឆាប់រហ័ស
រៀបរៀងដោយ ៖​ NA1472 ​ នៅថ្ងៃទី (7/17/2019 10:09:21 PM )

បន្ទាប់ពីបានចុះបំពេញបេសកកម្មដើម្បីសិក្សាឈ្វេងយល់ពីវិស័យទទួលបន្ទុករបស់គណៈកម្មការ នៅក្នុងខេត្តមណ្ឌលគិរី រតនគិរី និងខេត្តស្ទឹងត្រែង ក្នុងរយៈពេល២ថ្ងៃ រួចមក នៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៩ គណៈប្រតិភូគណៈកម្មការមហាផ្ទៃ ការពារជាតិ និងមុខងារសាធារណៈនៃរដ្ឋសភា ដឹកនាំដោយ ឯកឧត្តម ហ៊ុន ណេង ប្រធានគណៈកម្មការ បានបន្តដំណើរមកកាន់ខេត្តក្រចេះ និងខេត្តត្បូងឃ្មុំ ជាបន្តទៀត។

នៅក្នុងជំនួបជាមួយអាជ្ញាធរនៃខេត្តទាំងពីរដាច់ដោយឡែកពីគ្នា នៅឯសាលាខេត្តក្រចេះ ក៏ដូចជានៅសាលាខេត្តត្បូងឃ្មុំ ឯកឧត្តម ហ៊ុន ណេង​បានជំរុញឲ្យអាជ្ញាធរខេត្តទាំងពីរ ត្រូវយកចិត្តទុកដាក់ក្នុងការបម្រើ និងផ្ដល់សេវាជូនប្រជាពលរដ្ឋឲ្យបានល្អ និងឆាប់រហ័ស ស្របទៅតាមកម្មវិធី នយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា។

ឯកឧត្តមប្រធានគណៈកម្មការ ក៏បានមានប្រសាសន៍ជម្រាបជូនអាជ្ញាធរខេត្តនីមួយៗ អំពីគោលបំណងដែលគណៈកម្មការមហាផ្ទៃ ការពារជាតិ និងមុខងារសាធារណៈនៃរដ្ឋសភា ចុះមកកាន់ខេត្តក្រចេះ និងខេត្តត្បូងឃ្មុំនាពេលនេះ គឺដើម្បីសិក្សាឈ្វេងយល់ពីការរីកចម្រើនរបស់ខេត្ត និងបញ្ហា ប្រឈមផ្សេងៗនៅក្នុងការអនុវត្តច្បាប់ ពិសេសផ្ដោតលើវិស័យដែលគណៈកម្មការទទួលបន្ទុក។

ឯកឧត្តម វ៉ា ថន អភិបាលនៃគណៈអភិបាលខេត្តក្រចេះ និង ឯកឧត្តម ហឿ ស៊ីយ៉ែម ប្រធានក្រុមប្រឹក្សាខេត្តក្រចេះ ក៏ដូចជា ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ និង ឯកឧត្តម ស៊ាក ឡេង ប្រធានក្រុមប្រឹក្សាខេត្តត្បូងឃ្មុំ ក៏ដូចជាលោក លោកស្រី ប្រធានមន្ទីរ អង្គភាពពាក់ព័ន្ធនៃខេត្តទាំងពីរ បានជម្រាបជូនដល់គណៈប្រតិភូរដ្ឋសភាថា ដោយបានអនុវត្តយ៉ាងម៉ឺងម៉ាត់ នូវអនុសាសន៍ណែនាំ ដ៏ខ្ពង់ខ្ពស់របស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងការចង្អុលបង្ហាញដោយផ្ទាល់ពី សម្ដេច ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ព្រមទាំងមានកិច្ចសហការយ៉ាងល្អប្រសើរពីគ្រប់ភាគីពាក់ព័ន្ធ ខេត្តធានាបាននូវ ការថែរក្សាសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គមជូនប្រជាពលរដ្ឋប្រកបដោយប្រសិទ្ធភាព និងប្រកាន់ខ្ជាប់នូវគោលនយោបាយ កម្មវិធីនយោបាយយុទ្ធសាស្ត្រចតុកោណគ្រប់ដំណាក់កាលរបស់រាជរដ្ឋាភិបាល ពិសេសយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤នៃរាជរដ្ឋាភិបាល។

ថ្នាក់ដឹកនាំខេត្តទាំងពីរ បានឲ្យដឹងទៀតថា ខេត្តតែងតែចុះជួយប្រជាពលរដ្ឋពេលមានទុក្ខលំបាក និងជួយដោះស្រាយតម្រូវការរបស់ប្រជាពលរដ្ឋ ជានិច្ច។ ដោយឡែក ចំពោះការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនានាក្នុងខេត្ត ដូចជា ធារាសាស្រ្ត ផ្លូវថ្នល់ សាលារៀន មន្ទីរពេទ្យ វត្តអារាម ត្រូវបានស្ថាបនា ស្តារ និងពង្រីកជាបន្តបន្ទាប់។

ក្រោយពីបានស្តាប់នូវការរាយការណ៍របស់អាជ្ញាធរនៃខេត្តនីមួយៗរួច ឯកឧត្តម ហ៊ុន ណេង បានថ្លែងនូវការកោតសរសើរ ចំពោះការខំប្រឹងបំពេញ ការងារជូនប្រជាពលរដ្ឋរបស់ថ្នាក់ដឹកនាំ មន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធនៃខេត្តទាំងពីរ ដែលបានសម្រេចបាននូវសមិទ្ធផលជាច្រើនជូនសង្គម ជាតិ។ ជាមួយគ្នានេះ ឯកឧត្តម ហ៊ុន ណេង ក៏បានជំរុញឲ្យអាជ្ញាធរខេត្ត ត្រូវបន្តធ្វើយ៉ាងណាជំរុញការកាត់បន្ថយភាពក្រក្រីរបស់ប្រជាពលរដ្ឋឲ្យបាន មួយភាគរយក្នុងមួយឆ្នាំ ដើម្បីធ្វើឱ្យកម្រិតជីវភាពរស់នៅរបស់ប្រជាពលរដ្ឋកាន់តែល្អប្រសើរ ពិសេសក៏ត្រូវខិតខំធ្វើការទាក់ទាញអ្នកវិនិយោគមកធ្វើការ អភិវឌ្ឍក្នុងខេត្តរបស់ខ្លួនផងដែរ។

អត្ថបទ និងរូបភាព ដោយនាយកដ្ឋានព័ត៌មាន