សេចក្តីជូនដំណឹង ស្តីពីការរៀបចំកិច្ចប្រជុំលើកទី៤ ក្រោមប្រធានបទ “តួនាទី ភារកិច្ចក្នុងការ ពិនិត្យតាមដានរបស់គណៈកម្មការ/គណៈកម្មាធិការ ការពារជាតិ និងសន្តិសុខ របស់រដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា ឡាវ វៀតណាម__ ឯកឧត្តម សួស យ៉ារ៉ា ផ្តាំផ្ញើយុវជនចូលរួមកម្មវិធីនាវាយុវជនអាស៊ីអាគ្នេយ៍-ជប៉ុន ផ្សព្វផ្សាយសក្តានុពលកម្ពុជា__ គណៈកម្មការរដ្ឋសភា សម្រេចបញ្ជូនសេចក្តីព្រាងច្បាប់ស្តីពីកិច្ចការពារអ្នកប្រើប្រាស់ ទៅគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភាសម្រាប់បញ្ចូលក្នុងរបៀបវារៈសម័យប្រជុំរដ្ឋសភា__ ឯកឧត្តម ហ៊ុន ណេង ចុះពិនិត្យសមិទ្ធផលនានា ដែលផ្តល់ជូនពលរដ្ឋ នៅស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម__ សេចក្តីជូនដំណឹង ស្តីពីគណៈប្រតិភូជាន់ខ្ពស់សភានៃព្រះរាជាណាចក្រកម្ពុជា ចូលរួមមហាសន្និបាតអន្តរសភាអាស៊ាន​ លើកទី៤០​ នៅព្រះរាជាណាចក្រថៃ ៕


ទំព័រមុខ » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » ថ្នាក់ដឹកនាំសភាកម្ពុជា សម្រេចបង្កើតគណៈកម្មការរៀបចំកិច្ចប្រជុំភាពជាដៃគូសភាអាស៊ី-អឺរ៉ុបលើកទី១១ ដែលសភាកម្ពុជាធ្វើជាម្ចាស់ផ្ទះនៅឆ្នាំ២០២០
ថ្នាក់ដឹកនាំសភាកម្ពុជា សម្រេចបង្កើតគណៈកម្មការរៀបចំកិច្ចប្រជុំភាពជាដៃគូសភាអាស៊ី-អឺរ៉ុបលើកទី១១ ដែលសភាកម្ពុជាធ្វើជាម្ចាស់ផ្ទះនៅឆ្នាំ២០២០
រៀបរៀងដោយ ៖​ NA1472 ​ នៅថ្ងៃទី (7/17/2019 9:13:26 PM )

សភាកម្ពុជានឹងទទួលធ្វើជាម្ចាស់ផ្ទះ កិច្ចប្រជុំភាពជាដៃគូសភាអាស៊ី-អឺរ៉ុប ដែលហៅកាត់ថា“ASEP” លើកទី១១ នៅចុងឆ្នាំ២០២០ខាងមុខនេះ។ ដើម្បី ត្រៀមរៀបចំកិច្ចប្រជុំនេះឲ្យទទួលបានជោគជ័យ ថ្នាក់ដឹកនាំព្រឹទ្ធសភា និងរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា បានសម្រេចបង្កើតគណៈកម្មការ អនុគណៈកម្មការ និងលេខាធិការដ្ឋានជាតិ រៀបចំកិច្ចប្រជុំនេះ និងបានផ្សព្វផ្សាយផ្តើមដំណើរការងារខ្លួនជាផ្លូវការចាប់ពីពេលនេះទៅ។

ឯកឧត្តមបណ្ឌិត ងួន ញ៉ិល អនុប្រធានទី១រដ្ឋសភា ត្រូវបាន សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា និង សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា សម្រេចធ្វើជាប្រធានគណៈកម្មការរៀបចំកិច្ចប្រជុំASEP លើកទី១១ លោកជំទាវកិត្តិសង្គហបណ្ឌិត ឃួន សុដារី អនុប្រធានទី២រដ្ឋសភា ជាអនុប្រធានគណៈកម្មការរៀបចំ។ ចំណែក ឯកឧត្តម  ឡេង ប៉េងឡុង អគ្គលេខាធិការរដ្ឋសភា ជាប្រធានលេខាធិការដ្ឋាន ជាតិ ASEP ដោយមាន ឯកឧត្តម ឡោក ឆាយ អគ្គលេខាធិការរងព្រឹទ្ធសភា ជាអនុប្រធាន។

កិច្ចប្រជុំភាពជាដៃគូសភាអាស៊ី-អឺរ៉ុប(ASEP) មានឈ្មោះជាភាសាអង់គ្លេស “Asia-Europe Parliamentary Partnership Meeting”។ ASEP គឺជាផ្នែក មួយនៃកិច្ចប្រជុំភាពជាដៃគូតំបន់អាស៊ី-អឺរ៉ុប ដែលហៅកាត់ថា “ASEM”។ រាជរដ្ឋាភិបាលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំASEM លើកទី១៣ នៅក្នុងឆ្នាំ ២០២០នោះដែរ ហើយសមាជិកសភាដែលជាប្រទេសសមាជិក ASEM នឹងត្រូវមកចូលរួមកិច្ចប្រជុំ ASEP ដែលសភាកម្ពុជាធ្វើជាម្ចាស់នេះ។

កិច្ចប្រជុំភាពជាដៃគូសភាអាស៊ី-អឺរ៉ុប ដែលហៅកាត់ថា “ASEP” មានគោលបំណងជំរុញទំនាក់ទំង ការផ្លាស់ប្តូរបទពិសោធន៍ និងការទូតអន្តរជាតិសភា ក្នុងចំណោមសភា លើកកម្ពស់ការយោគយល់គ្នាទៅវិញទៅមកក្នុងចំណោមប្រជាជន និងបណ្តាប្រទេសនានាក្នុងតំបន់អាស៊ី និងអឺរ៉ុប។

ជាមួយនឹងការប្រកាសសមាសភាពក្រុមការងារ ទំាងកម្រិតថ្នាក់ដឹកនាំ និងក្រុមការងារបច្ចេកទេស នៅព្រឹកថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៩នេះ នៅវិមានរដ្ឋសភា ឯកឧត្តមបណ្ឌិត ងួន ញ៉ិល បានជំរុញឲ្យមានការខិតខំបំពេញភារកិច្ចតាមការចាត់តំាងរបស់ថ្នាក់ដឹកនាំ ប្រកបដោយការទទួល ខុសត្រូវ មានប្រសិទ្ធភាពខ្ពស់។ ជាពិសេសបំពេញការងារតាមកាលបរិច្ឆេទឲ្យបានទៀងទាត់ ដូចជាការកំណត់ប្រធានបទកិច្ចប្រជុំ និងខ្លឹមសារ ពាក់ព័ន្ធនានា។

ឆ្លងកាត់បទពិសោធន៍ ក្នុងការរៀបចំវេទិកាអន្តរសភាជាច្រើនលើកមកហើយ ឯកឧត្តមបណ្ឌិតប្រធានគណៈកម្មការរៀបចំសង្ឃឹមថា ការទទួលធ្វើ ម្ចាស់ផ្ទះ កិច្ចប្រជុំភាពជាដៃគូសភាអាស៊ី-អឺរ៉ុប លើកទី១១នេះ នឹងដំណើរទៅដោយរលូនប្រកបដោយភាពជោគជ័យ លើកកម្ពស់កិត្យានុភាពសភា កម្ពុជា និងប្រទេសជាតិទំាងមូលលើកឆាកអន្តរជាតិបន្តទៀត៕

អត្ថបទ និងរូបភាព ដោយនាយកដ្ឋានព័ត៌មាន