សេចក្តីជូនដំណឹង ស្តីពីការរៀបចំកិច្ចប្រជុំលើកទី៤ ក្រោមប្រធានបទ “តួនាទី ភារកិច្ចក្នុងការ ពិនិត្យតាមដានរបស់គណៈកម្មការ/គណៈកម្មាធិការ ការពារជាតិ និងសន្តិសុខ របស់រដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា ឡាវ វៀតណាម__ ឯកឧត្តម សួស យ៉ារ៉ា ផ្តាំផ្ញើយុវជនចូលរួមកម្មវិធីនាវាយុវជនអាស៊ីអាគ្នេយ៍-ជប៉ុន ផ្សព្វផ្សាយសក្តានុពលកម្ពុជា__ គណៈកម្មការរដ្ឋសភា សម្រេចបញ្ជូនសេចក្តីព្រាងច្បាប់ស្តីពីកិច្ចការពារអ្នកប្រើប្រាស់ ទៅគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភាសម្រាប់បញ្ចូលក្នុងរបៀបវារៈសម័យប្រជុំរដ្ឋសភា__ ឯកឧត្តម ហ៊ុន ណេង ចុះពិនិត្យសមិទ្ធផលនានា ដែលផ្តល់ជូនពលរដ្ឋ នៅស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម__ សេចក្តីជូនដំណឹង ស្តីពីគណៈប្រតិភូជាន់ខ្ពស់សភានៃព្រះរាជាណាចក្រកម្ពុជា ចូលរួមមហាសន្និបាតអន្តរសភាអាស៊ាន​ លើកទី៤០​ នៅព្រះរាជាណាចក្រថៃ ៕


ទំព័រមុខ » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » គណៈកម្មការមហាផ្ទៃ ការពារជាតិ និងមុខងារសាធារណៈនៃរដ្ឋសភា ចុះបំពេញការងារនៅខេត្តរតនគិរី និងខេត្តស្ទឹងត្រែង
គណៈកម្មការមហាផ្ទៃ ការពារជាតិ និងមុខងារសាធារណៈនៃរដ្ឋសភា ចុះបំពេញការងារនៅខេត្តរតនគិរី និងខេត្តស្ទឹងត្រែង
រៀបរៀងដោយ ៖​ NA1472 ​ នៅថ្ងៃទី (7/16/2019 10:02:21 PM )

នៅក្នុងដំណើរចុះបំពេញការងារនៅតាមបណ្ដាខេត្តស្ថិតក្នុងតំបន់ត្រីកោណកម្ពុជា ជាប់ព្រំដែនជាមួយប្រទេសឡាវ និងវៀតណាម ឯកឧត្តម ហ៊ុន ណេង ប្រធានគណៈកម្មការមហាផ្ទៃ ការពារជាតិ និងមុខងារសាធារណៈនៃរដ្ឋសភា នៅវេលាព្រឹកថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៩ បានដឹកនាំ សមាជិក សមាជិកា គណៈកម្មការ អញ្ជើញជួបពិភាក្សាការងារជាមួយ ឯកឧត្តម ថង សាវុន អភិបាលនៃគណៈអភិបាលខេត្តរតនគិរី ឯកឧត្តម ណាប់ ប៊ុនហេង ប្រធានក្រុមប្រឹក្សាខេត្ត និងថ្នាក់ដឹកនាំស្ថាប័នពាក់ព័ន្ធនៃខេត្តរតនគិរី និងនៅវេលារសៀលថ្ងៃដដែល គណៈប្រតិភូអញ្ជើញបន្តដំណើរទៅជួបពិភាក្សា ការងារជាមួយ ឯកឧត្តម ម៉ុម សារឿន អភិបាលនៃគណៈអភិបាលខេត្តស្ទឹងត្រែង ឯកឧត្តម ឈាង ឡាក់ ប្រធានក្រុមប្រឹក្សាខេត្ត និងថ្នាក់ដឹកនាំ ស្ថាប័នពាក់ព័ន្ធនៃខេត្តស្ទឹងត្រែង។

នៅក្នុងជំនួបពិភាក្សាការងារជាមួយថ្នាក់ដឹកនាំនៃខេត្តនីមួយៗ ឯកឧត្តម ហ៊ុន ណេង ប្រធានគណៈកម្មការ បានមានប្រសាសន៍ជម្រាបជូនពី គោលបំណងនៃបេសកកម្មរបស់គណៈកម្មការមហាផ្ទៃ ការពារជាតិ និងមុខងារសាធារណៈនៃរដ្ឋសភា ដែលចុះមកនាពេលនេះ គឺដើម្បីសិក្សា ឈ្វេងយល់ពីកិច្ចការសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការអនុវត្តគោលនយោបាយភូមិ-ឃុំ មានសុវត្ថិភាព ការអនុវត្តកិច្ចការរដ្ឋបាលថ្នាក់ក្រោម ជាតិ ព្រមទាំងសេចក្តីណែនាំឬលិខិតបទដ្ឋានថ្មីៗរបស់រាជរដ្ឋាភិបាលជាដើម។

ឯកឧត្តម ហ៊ុន ណេង មានប្រសាសន៍ទៀតថា គណៈកម្មការក៏ចង់ដឹងពីស្ថានភាពនៃការរស់នៅរបស់ប្រជាពលរដ្ឋ ការផ្ដល់សេវាសាធារណៈជូន ប្រជាពលរដ្ឋ ការងារអន្តោប្រវេសន៍ ការងារទំនាក់ទំនង និងគ្រប់គ្រងអង្គការសង្គមស៊ីវិល ការងារគ្រប់គ្រងពន្ធនាគារ ការងារកិច្ចការការពារព្រំដែន របស់កងកម្លាំងវរៈការពារព្រំដែន ការបង្ក្រាបការជួញដូរគ្រឿងញៀន និងបញ្ហាប្រឈមផ្សេងៗដែលខេត្តបានជួបប្រទះនាពេលកន្លងមក។

ក្នុងឱកាសអញ្ជើញទៅដល់ខេត្តនីមួយៗរបស់គណៈប្រតិភូគណៈកម្មការមហាផ្ទៃ ការពារជាតិ និងមុខងារសាធារណៈនៃរដ្ឋសភា ឯកឧត្តមថ្នាក់ដឹកនាំ នៃខេត្តទាំងពីរ បានធ្វើសេចក្តីរាយការណ៍ជូនគណៈប្រតិភូពីការរីកចម្រើន និងស្ថានភាពនៃការគ្រប់គ្រងសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ សុវត្ថិភាព សង្គមនៅក្នុងខេត្ត ដោយខេត្តនីមួយៗបានពង្រឹងថែរក្សាការពារសន្តិសុខ ស្ថិរភាពសង្គមបានល្អ ធ្វើឲ្យប្រជាពលរដ្ឋរស់នៅប្រកបដោយសេចក្ដីសុខ និងទទួលបានផលពីការអភិវឌ្ឍរបស់រដ្ឋាភិបាល ស្របតាមយុទ្ធសាស្រ្តចតុកោណ និងកម្មវិធីគោលនយោបាយរបស់រដ្ឋាភិបាល ដែលមាន សម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីជាប្រមុខដឹកនាំ។ ទន្ទឹមនឹងនេះ ខេត្តក៏បានខិតខំស្ថាបនាសាងសង់ប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត និងគម្រោងអភិវឌ្ឍន៍ផ្សេងៗជាច្រើនទៀតផងដែរ។

ឯកឧត្តម ហ៊ុន ណេង ប្រធានគណៈកម្មការទី៤នៃរដ្ឋសភា បានមានប្រសាសន៍កោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំ និងមន្ត្រីរាជការ នៃខេត្តរតនគិរី ក៏ដូចជាខេត្តស្ទឹងត្រែង ដែលបានខិតខំធ្វើការអភិវឌ្ឍន៍ខេត្តឲ្យមានភាពរីកចម្រើនលើគ្រប់វិស័យ ដោយអនុវត្តតាមគោលនយោបាយ យុទ្ធសាស្ត្រចតុកោណរបស់រាជរដ្ឋាភិបាលកម្ពុជា។

ជាមួយគ្នានេះដែរ ឯកឧត្តម ហ៊ុន ណេង បានជំរុញទៅដល់អាជ្ញាធរខេត្តទាំងពីរ ត្រូវតែបន្តការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋឲ្យបានកាន់តែល្អ ខិតខំទាក់ទាញវិនិយោគិនមកធ្វើការវិនិយោគនៅក្នុងខេត្តឲ្យបានកាន់តែច្រើន ដើម្បីរួមចំណែកលើកស្ទួយកម្រិតជីវភាពរបស់ប្រជាពលរដ្ឋ ឲ្យកាន់តែ ប្រសើរឡើងថែមទៀត ពិសេសក៏ត្រូវខិតខំបង្ក្រាបបទល្មើសគ្រឿងញៀន និងអប់រំផ្សព្វផ្សាយដល់ប្រជាពលរដ្ឋ ចូលរួមទាំងអស់គ្នាក្នុងការទប់ស្កាត់ និងការកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ជាដើម។

អត្ថបទ និងរូបភាព ដោយនាយកដ្ឋានព័ត៌មាន