សេចក្តីជូនដំណឹង ស្តីពីការរៀបចំកិច្ចប្រជុំលើកទី៤ ក្រោមប្រធានបទ “តួនាទី ភារកិច្ចក្នុងការ ពិនិត្យតាមដានរបស់គណៈកម្មការ/គណៈកម្មាធិការ ការពារជាតិ និងសន្តិសុខ របស់រដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា ឡាវ វៀតណាម__ ឯកឧត្តម សួស យ៉ារ៉ា ផ្តាំផ្ញើយុវជនចូលរួមកម្មវិធីនាវាយុវជនអាស៊ីអាគ្នេយ៍-ជប៉ុន ផ្សព្វផ្សាយសក្តានុពលកម្ពុជា__ គណៈកម្មការរដ្ឋសភា សម្រេចបញ្ជូនសេចក្តីព្រាងច្បាប់ស្តីពីកិច្ចការពារអ្នកប្រើប្រាស់ ទៅគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភាសម្រាប់បញ្ចូលក្នុងរបៀបវារៈសម័យប្រជុំរដ្ឋសភា__ ឯកឧត្តម ហ៊ុន ណេង ចុះពិនិត្យសមិទ្ធផលនានា ដែលផ្តល់ជូនពលរដ្ឋ នៅស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម__ សេចក្តីជូនដំណឹង ស្តីពីគណៈប្រតិភូជាន់ខ្ពស់សភានៃព្រះរាជាណាចក្រកម្ពុជា ចូលរួមមហាសន្និបាតអន្តរសភាអាស៊ាន​ លើកទី៤០​ នៅព្រះរាជាណាចក្រថៃ ៕


ទំព័រមុខ » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » ឯកឧត្តមបណ្ឌិត ងួន ញ៉ិល ទទួលសញ្ញាបត្រកិត្តិយសថ្នាក់ក្រោយបណ្ឌិត ផ្នែកវិទ្យាសាស្ត្រសង្គម ពីសាកលវិទ្យាល័យមួយរបស់ឥណ្ឌា ដោយសារការលះបង់ចំពោះប្រទេសជាតិ និងការចូលរួមកសាងនីតិរដ្ឋនៅកម្ពុជា
ឯកឧត្តមបណ្ឌិត ងួន ញ៉ិល ទទួលសញ្ញាបត្រកិត្តិយសថ្នាក់ក្រោយបណ្ឌិត ផ្នែកវិទ្យាសាស្ត្រសង្គម ពីសាកលវិទ្យាល័យមួយរបស់ឥណ្ឌា ដោយសារការលះបង់ចំពោះប្រទេសជាតិ និងការចូលរួមកសាងនីតិរដ្ឋនៅកម្ពុជា
រៀបរៀងដោយ ៖​ NA1472 ​ នៅថ្ងៃទី (7/16/2019 7:59:49 PM )

សាកលវិទ្យាល័យ ឆាត្រាប៉ាទី សាហ៊ុ ជី មហារាជ (CHHATRAPATI SHAHU JI MAHARAJ UNIVERSITY) នៃសាធារណរដ្ឋឥណ្ឌា បានសម្រេច ប្រគល់សញ្ញាបត្រកិត្តិយសថ្នាក់ក្រោយបណ្ឌិត ផ្នែកវិទ្យាសាស្ត្រសង្គមជូន ឯកឧត្តមបណ្ឌិត ងួន ញ៉ិល អនុប្រធានទី១ រដ្ឋសភា នៃព្រះរាជាណាចក្រ កម្ពុជា ដោយបានមើលឃើញពីការលះបង់ ការតស៊ូ និងពលីកម្មរបស់ ឯកឧត្តមបណ្ឌិត ងួន ញ៉ិល នៅក្នុងការចូលរួមកសាងអភិវឌ្ឍន៍ប្រទេសកម្ពុជា តំាងពីដើមរហូតមក ពិសេសការចូលរួមកសាងនីតិរដ្ឋនៅកម្ពុជា តាមរយៈការអនុម័តច្បាប់នៅក្នុងរដ្ឋសភា។

ការប្រគល់សញ្ញាបត្រ បានរៀបចំធ្វើនៅវិមានរដ្ឋសភា នាព្រឹកថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៩។ ឯកឧត្តមបណ្ឌិត ណារ៉េស ម៉ាលហូត្រា តំណាងសាកលវិទ្យាល័យ ឆាត្រាប៉ាទី សាហ៊ុ ជី មហារាជ (CHHATRAPATI SHAHU JI MAHARAJ UNIVERSITY) បានគូសបញ្ជាក់ថា ការសម្រេច ផ្តល់សញ្ញាបត្រកិត្តិយសថ្នាក់ក្រោយបណ្ឌិត ផ្នែកវិទ្យាសាស្រ្តសង្គម ជូនដល់ ឯកឧត្តមបណ្ឌិត ងួន ញ៉ិល នាពេលនេះ មិនមែនជាការចៃដន្យនោះទេ តែបានកើតឡើងពីការស្រាវជ្រាវ និងវាយតម្លៃពីគុណបំណាច់ដ៏ធំធេងរបស់ ឯកឧត្តមអនុប្រធានទី១នៃរដ្ឋសភា ដែលបានបំពេញភារកិច្ចជូនជាតិ និងមាតុភូមិ តំាងពីដើមមក។ ឯកឧត្តមបណ្ឌិត ងួន ញ៉ិល បានលះបង់កម្លំាងកាយចិត្ត ប្រាជ្ញា ដើម្បីសង្គមជាតិ ច្រើនជាងការគិតពីប្រយោជន៍ផ្ទាល់ខ្លួន។

ចំណែកនៅក្នុងតួនាទីជាតំណាងរាស្រ្ត និងជាថ្នាក់ដឹកនាំរដ្ឋសភាមួយរូបនោះ ឯកឧត្តមបណ្ឌិត បានចូលរួមកសាងនីតិរដ្ឋនៅកម្ពុជា។ រដ្ឋសភាកម្ពុជា បានតាក់តែង និងអនុម័តច្បាប់ប្រមាណ៥០០ច្បាប់។ នេះជាការលើកឡើងរបស់ ឯកឧត្តមបណ្ឌិត ណារ៉េស ម៉ាលហូត្រា។

បើតាមការវាយតម្លៃរបស់តំណាងសាកលវិទ្យាល័យ ឆាត្រាប៉ាទី សាហ៊ុ ជី មហារាជ ឯកឧត្តមបណ្ឌិត ងួន ញ៉ិល ក៏បានកសាងកិត្យានុភាពដល់រដ្ឋសភា កម្ពុជានៅលើឆាកអន្តរជាតិយ៉ាងច្រើនផងដែរ។ រដ្ឋសភាកម្ពុជា ដែលរួមចំណែកដឹកនាំដោយ ឯកឧត្តមបណ្ឌិត ងួន ញ៉ិល បានរៀបចំកិច្ចប្រជុំ និងមហាសន្និបាត នៃវេទិកាអន្តរសភាជាច្រើននៅកម្ពុជា និងបានចូលរួមប្រជុំក្រៅប្រទេសជាច្រើនផងដែរ ដូចជានៅក្នុងតួនាទីជាសមាជិកអន្តរសភា អាស៊ាន សភាតំបន់អាស៊ី និងវេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក ជាដើមនោះ។

ឯកឧត្តមបណ្ឌិត ងួន ញ៉ិល ចាត់ទុកការផ្តល់សញ្ញាបត្រជូនឯកឧត្តមនៅពេលនេះ ជាការលើកទឹកចិត្តនិងបានវាយតម្លៃយ៉ាងខ្ពស់ចំពោះកិច្ចខិតខំ ប្រឹងប្រែង តស៊ូ លះបង់របស់ឯកឧត្តម ដើម្បីប្រទេសជាតិ នាពេលកន្លងមក។ ជាពិសេសគឺនៅក្នុងការបំពេញតួនាទី ក្នុងនាមជាថ្នាក់ដឹកនាំរដ្ឋសភា មួយរូប ក្រោមការដឹកនាំរបស់ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា

ឯកឧត្តមបណ្ឌិត បានបន្តថា ការផ្តល់សញ្ញាបត្រនេះ ក៏បានវាយតម្លៃពីការចូលរួមចំណែករបស់ឯកឧត្តមបណ្ឌិត ក្នុងការកសាង និងអភិវឌ្ឍន៍ប្រទេស កម្ពុជា ក្រោយថ្ងៃ៧មករា ឆ្នាំ១៩៧៩ ជាមួយនឹងថ្នាក់ដឹកនាំកំពូលៗដែលមាន សម្តេចអគ្គមហាធម្មពោធិសាល ជា ស៊ីម សម្តេចអគ្គមហាពញាចក្រី ហេង សំរិន និងសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាដើម។ “ការផ្តល់សញ្ញាបត្រនេះ ពិតជាមានអត្ថន័យយ៉ាងជ្រាលជ្រៅបំផុតចំពោះខ្ញុំ និងក្រុមគ្រួសារ និងស្ថាប័នរដ្ឋសភា មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ និងប្រជាជនខ្មែរទាំងមូល។ នេះជាការផ្តល់នូវកម្លាំងចិត្ត និងស្មារតីដល់ខ្ញុំ ឱ្យកាន់តែ ខិតខំបន្តសកម្មភាពបម្រើសង្គមទ្វេដងបន្ថែមទៀត ពិសេសការរួមចំណែកក្នុងកិច្ចការដឹកនាំស្ថាប័នរដ្ឋសភាប្រកបដោយវឌ្ឍនភាព និងភាពសុខដុម រម្យនា”។ នេះជាការគូសបញ្ជាក់របស់ ឯកឧត្តមបណ្ឌិត ងួន ញ៉ិល។

ចំណែក ឯកឧត្តម ឡេង ប៉េងឡុង អគ្គលេខាធិការរដ្ឋសភា និងដែលជាតំណាងឲ្យមន្រ្តីអគ្គលេខាធិការដ្ឋានរដ្ឋសភាទំាងអស់នោះ បានអបអរសាទរ ចំពោះកិត្តិយសជាសកលដែល ឯកឧត្តមបណ្ឌិត ងួន ញ៉ិល ទទួលបាននាឱកាសនេះ។ ឯកឧត្តមបានគូសបញ្ជាក់ថា “ជោគជ័យដែលឯកឧត្ដមបណ្ឌិត ទទួលបាននាឱកាសនេះគឺជាកិត្យានុភាពនៃព្រះរាជាណាចក្រកម្ពុជាទាំងមូល ហើយក៏ជាជោគជ័យនៃប្រជាពលរដ្ឋខ្មែរគ្រប់រូប” ៕

អត្ថបទ និងរូបភាព ដោយនាយកដ្ឋានព័ត៌មាន