សេចក្តីជូនដំណឹង ស្តីពីការរៀបចំកិច្ចប្រជុំលើកទី៤ ក្រោមប្រធានបទ “តួនាទី ភារកិច្ចក្នុងការ ពិនិត្យតាមដានរបស់គណៈកម្មការ/គណៈកម្មាធិការ ការពារជាតិ និងសន្តិសុខ របស់រដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា ឡាវ វៀតណាម__ ឯកឧត្តម សួស យ៉ារ៉ា ផ្តាំផ្ញើយុវជនចូលរួមកម្មវិធីនាវាយុវជនអាស៊ីអាគ្នេយ៍-ជប៉ុន ផ្សព្វផ្សាយសក្តានុពលកម្ពុជា__ គណៈកម្មការរដ្ឋសភា សម្រេចបញ្ជូនសេចក្តីព្រាងច្បាប់ស្តីពីកិច្ចការពារអ្នកប្រើប្រាស់ ទៅគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភាសម្រាប់បញ្ចូលក្នុងរបៀបវារៈសម័យប្រជុំរដ្ឋសភា__ ឯកឧត្តម ហ៊ុន ណេង ចុះពិនិត្យសមិទ្ធផលនានា ដែលផ្តល់ជូនពលរដ្ឋ នៅស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម__ សេចក្តីជូនដំណឹង ស្តីពីគណៈប្រតិភូជាន់ខ្ពស់សភានៃព្រះរាជាណាចក្រកម្ពុជា ចូលរួមមហាសន្និបាតអន្តរសភាអាស៊ាន​ លើកទី៤០​ នៅព្រះរាជាណាចក្រថៃ ៕


ទំព័រមុខ » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » អង្គការសហព័ន្ធសន្តិភាពសកល(UPF) សម្តែងនូវអំណរគុណក្នុងការជួយគាំទ្ររបស់សភា ក៏ដូចជារាជរដ្ឋាភិបាលកម្ពុជាចំពោះកិច្ចសហប្រតិបត្តិការក្នុងការរៀបចំកិច្ចប្រជុំកំពូលអាស៊ីប៉ាស៊ីហ្វិច លើកទី២ នៅព្រះរាជាណាចក្រកម្ពុជា
អង្គការសហព័ន្ធសន្តិភាពសកល(UPF) សម្តែងនូវអំណរគុណក្នុងការជួយគាំទ្ររបស់សភា ក៏ដូចជារាជរដ្ឋាភិបាលកម្ពុជាចំពោះកិច្ចសហប្រតិបត្តិការក្នុងការរៀបចំកិច្ចប្រជុំកំពូលអាស៊ីប៉ាស៊ីហ្វិច លើកទី២ នៅព្រះរាជាណាចក្រកម្ពុជា
រៀបរៀងដោយ ៖​ NA1472 ​ នៅថ្ងៃទី (7/15/2019 1:18:11 AM )

ក្នុងឱកាសទទួលបានការអនុញ្ញាតឲ្យចូលជួបសំណេះសំណាល និងពិភាក្សាការងារជាមួយ លោកជំទាវ កិត្តិសង្គហបណ្ឌិត ឃួន សុដារី អនុប្រធាន ទី២ នៃរដ្ឋសភា នៅព្រឹកថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៩ នៅវិមានរដ្ឋសភា ប្រតិភូអង្គការសហព័ន្ធសន្តិភាពសកល UNIVERSAL PEACE FEDERATION (UPF) ដឹកនាំដោយ លោកបណ្ឌិត Yong Chongsik នាយកអប់រំទីស្នាក់ការកណ្តាល សហព័ន្ធគ្រួសារដើម្បីសន្តិភាពពិភពលោក និងការបង្រួបបង្រួម-អន្តរជាតិ (FFWPU-International) បានធ្វើការរាយការណ៍ជូនពីសកម្មភាពរបស់អង្គការសហព័ន្ធសន្តិភាព ព្រមទាំងពិភាក្សា ការងារបន្ថែម ទាក់ទងនឹងកិច្ចប្រជុំកំពូលអាស៊ីប៉ាស៊ីហ្វិក២០១៩ (APS-2019) នៅប្រទេសកម្ពុជា នាអំឡុងខែវិច្ឆិកា ឆ្នាំ២០១៩ខាងមុខនេះ។

នៅក្នុងជំនួបនេះ លោកជំទាវ កិត្តិសង្គហបណ្ឌិត បានមានប្រសាសន៍អំពីទំនាក់ទំនងដ៏ល្អរវាងអង្គការ UPF ជាមួយសភា និងរាជរដ្ឋាភិបាលកម្ពុជា ដែលមានជាយូរមកហើយ និងបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះជំនឿជាក់របស់អង្គការនេះមកលើប្រទេសកម្ពុជា ក្នុងការចូលរួមកសាង និងពង្រឹងសុខសន្តិភាព។ លោកជំទាវបានលើកឡើងថា ក្នុងឆ្នាំ២០១៩នេះ អង្គការ UPF មានការងារមមាញឹកជាច្រើនជាមួយសភា និងរាជរដ្ឋាភិបាល កម្ពុជា ដោយកាលពីពេលកន្លងទៅនេះ សមាជិកសភាវ័យក្មេង២រូប បានទៅចូលរួមសិក្ខាសាលាមួយរៀបចំដោយអង្គការUPF នៅទីក្រុងបាងកក ប្រទេសថៃ។ ដោយឡែក ក្នុងជំនួបពិភាក្សាការងាររវាង ឯកឧត្តម Jose de Venecia Jr. និង សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ក៏បានឯកភាពគ្នាលើចំនុចធំៗ ជាពិសេសការរៀបចំកិច្ចប្រជុំកំពូលអាស៊ី-ប៉ាស៊ីហ្វិករបស់អង្គការUPF នៅព្រះរាជាណាចក្រ កម្ពុជា ហើយកិច្ចប្រជុំកំពូលអាស៊ី-ប៉ាស៊ីហ្វិកនេះ គឺដើម្បីពង្រឹងភាពជាដៃគូរវាងរដ្ឋាភិបាល និងសង្គមស៊ីវិល ដែលមានខ្លឹមសារស្នូល ដើម្បីសន្តិភាព និងការអភិវឌ្ឍ ការប្រែប្រួលអាកាសធាតុ ជម្លោះ និងដំណោះស្រាយក្នុងគ្រាសំខាន់។ លោកជំទាវបានលើកឡើងបន្ថែមថា មតិខ្លះមើលមកសកម្មភាព របស់ UPF ហាក់បីដូចតែមួយជ្រុង ដោយគិតថា អង្គការUPF ធ្វើកិច្ចការងារទាក់ទងតែនឹងសាសនា។ ជាក់ស្តែង អង្គការ UPF មានកម្មវិធី និងគំនិត ផ្តួចផ្តើមជាច្រើនផ្សេងទៀត ដូចជា សមាគមអន្តរជាតិនៃសមាជិកសភាដើម្បីសន្តិសភា(International Association of Parliamentarian for Peace), អន្តរសាសនាដើម្បីសន្តិភាព(Interreligious Association for Peace), កិច្ចប្រជុំកំពូលអន្តរជាតិនៃក្រុមប្រឹក្សាសន្តិភាព(International Summit Council for Peace), គំនិតផ្តួចផ្តើមផ្លូវសនិ្តភាព (Peace Road Initiative), ពានរង្វាន់សនិ្តភាពស៊ុនហាក់ (The Sunhak Peace Prize)។ កម្មវិធី និងគំនិតផ្តួចផ្តើម របស់អង្គការនេះ មានគោលបំណងចូលរួមសហការណ៍គ្នា ដើម្បីឲ្យពិភពលោកនេះទទួលបានសុខសន្តិភាពទាំងផ្លូវកាយ ផ្លូវចិត្ត និងសុភមង្គលក្នុង ក្រុមគ្រួសាររបស់ប្រជាពលរដ្ឋទូទាំងសកលលោក។ លោកជំទាវក៏បានថ្លែងកោតសរសើរចំពោះការរៀបចំកិច្ចប្រជុំកំពូលរបស់ UPF នាពេលខាងមុខ ដែលពិតជាមានសារៈសំខាន់ក្នុងការបង្ហាញមុខមាត់បន្ថែមទៀតរបស់អង្គការ UPF នេះជូនប្រជាពលរដ្ឋកម្ពុជា ក៏ដូចជាពិភពលោកអំពី គោលបំណង សកម្មភាព និងបេសកកម្មរបស់អង្គការនេះ។ លោកជំទាវ បានបន្តលើកឡើងថា កន្លងមកសមាជិកសភាជាច្រើនបានទៅ ចូលរួមប្រជុំពិភាក្សាជាមួយ សមាជិកសភានៃបណ្តាប្រទេសផ្សេងទៀតនៅលើសកលលោក ដើម្បីរិះរកមធ្យោបាយអំពីការបង្កើនទំនាក់ទំនងរវាងមនុស្ស និងមនុស្ស និងបង្កើន ការយោគយល់គ្នា បើទោះបីជាមនុស្សម្នាក់ៗមាននិន្នាការនយោបាយ ឬសាសនាបែបណាក៏ដោយ ក៏គេនៅតែអាចរក្សាបាន នូវទំនាក់ទំនងដ៏ល្អ គឺចេះយោគយល់គ្នា ដែលសមស្របទៅនឹងនយោបាយការបរទេស។ ឆ្លៀតក្នុងឱកាសនេះផងដែរ លោកជំទាវ ក៏បានធ្វើការ បញ្ជាក់ជូនពីមូលដ្ឋាន នៃនយោបាយការបរទេសកម្ពុជា គឺអព្យាក្រិត្យជាអចិន្ត្រៃយ៍ មិនចូលបក្សសម្ព័ន្ធ សន្តិសហវិជ្ជមាន មិនជ្រៀតជ្រែកការងារផ្ទៃក្នុង របស់ប្រទេសណាមួយ ដែលសរបញ្ជាក់ពីទំនាក់ទំនងដ៏ល្អជាមួយបណ្តាប្រទេស និងអង្គការនានាលើសកលលោក ដែលជាឧទាហរណ៍នាពេលនេះគឺ កិច្ចសហប្រតិបត្តិការ ជាមួយអង្គការ UPF នេះផ្ទាល់។

លោកបណ្ឌិត Yong Chongsik ក៏បានសម្តែងនូវការរីករាយជាក្រៃលែង និងអារម្មណ៍ក្តុកក្តួលឥតឧបមា ដោយតាមរយៈការសង្កេតរបស់លោក គឺលោកបានយល់ច្បាស់ទឹកចិត្តប្រជាពលរដ្ឋកម្ពុជា គឺពិតជារួសរាយរាក់ទាក់ជាប់ដោយស្នាមញញឹម។ លោកបណ្ឌិតក៏បានបន្តទៀតថា តាមរយៈ ការអង្កេតអំពីដំណើរនៃការរស់នៅប្រទេសកម្ពុជា គឺកម្ពុជាជាប្រទេសមួយពោរពេញទៅដោយសេចក្តីសុខសន្តិភាព។ ជាក់ស្តែង បទពិសោធន៍របស់ លោកផ្ទាល់ដែលបានធ្វើដំណើរទៅប្រទេសជាច្រើន លោកបានសង្កេតឃើញថា ប្រទេសខ្លះមានសេដ្ឋកិច្ចខ្លាំងរីកចម្រើន ក៏ប៉ុន្តែបើប្រជាពលរដ្ឋមិនសូវ មាននូវសុខសុភមង្គល ក៏មិនមែនជាការប្រសើរដែរ។ ដូចនេះហើយទើបអង្គការ UPF  បានយកចិត្តទុកដាក់អំពីការបង្កើតសេចក្តីសុខ សន្តិភាព ពិភពលោក តាមរយៈប្រជាពលរដ្ឋដែលមានសេចក្តីសុខនេះ។ លោកបានគូសបញ្ជាក់បន្ថែមថា អង្គការ UPF បាននឹងកំពុងបន្តខិតខំប្រឹងប្រែង ធ្វើការងារទាក់ទងនឹងការជួយដល់បរិស្ថាន និងបម្រែបម្រួលអាកាសធាតុ ដែលបញ្ហាទាំងនេះជាការប៉ះពាល់ដល់បញ្ហាសនិ្តភាពផងដែរ។

លោកបានលើកឡើងបន្ថែមថា បើគិតពីកត្តាផ្លូវចិត្តរបស់យើង ពិភពលោកអាចមានសន្តិភាពទៅបាន អាស្រ័យមនុស្សម្នាក់ៗមានសន្តិភាពផ្លូវចិត្ត។ ដូចនេះហើយ ប្រទេសកម្ពុជាជាមជ្ឈមណ្ឌលដ៏សំខាន់ក្នុងអាស៊ីអាគ្នេយ៍ និងប៉ាស៊ីហ្វិច ដោយតាមរយៈកិច្ចសហប្រតិបត្តិការរវាងរាជរដ្ឋាភិបាលកម្ពុជា ជាមួយ អង្គការ UPF លោកមានក្តីសង្ឃឹមយ៉ាងមុតមាំថា តាមរយៈកិច្ចប្រជុំកំពូលអាស៊ី-ប៉ាស៊ីហ្វិចរបស់អង្កការ UPF នៅខែវិច្ឆិកា ខាងមុខនេះ គឺជាការ បញ្ជូនសារសន្តិភាពដ៏សំខាន់ទៅកាន់ពិភពលោក។

សូមជម្រាបផងដែរថា អង្គការ UPF ជាអង្គការមិនមែនរដ្ឋាភិបាល ត្រូវបានបង្កើតឡើងដោយ លោក Sun Myung Moon និងប្រពន្ធរបស់គាត់ Dr. Hak Ja Han Moon នៅឆ្នាំ ២០០៥ មានតួនាទីផ្តល់យោបល់ពិសេសជូនក្រុមប្រឹក្សាសេដ្ឋកិច្ច និងសង្គម នៃអង្គការសហប្រជាជាតិ៕

អត្ថបទ និងរូបភាព ដោយនាយកដ្ឋានព័ត៌មាន