សេចក្តីជូនដំណឹង ស្តីពីការរៀបចំកិច្ចប្រជុំលើកទី៤ ក្រោមប្រធានបទ “តួនាទី ភារកិច្ចក្នុងការ ពិនិត្យតាមដានរបស់គណៈកម្មការ/គណៈកម្មាធិការ ការពារជាតិ និងសន្តិសុខ របស់រដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា ឡាវ វៀតណាម__ ឯកឧត្តម សួស យ៉ារ៉ា ផ្តាំផ្ញើយុវជនចូលរួមកម្មវិធីនាវាយុវជនអាស៊ីអាគ្នេយ៍-ជប៉ុន ផ្សព្វផ្សាយសក្តានុពលកម្ពុជា__ គណៈកម្មការរដ្ឋសភា សម្រេចបញ្ជូនសេចក្តីព្រាងច្បាប់ស្តីពីកិច្ចការពារអ្នកប្រើប្រាស់ ទៅគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភាសម្រាប់បញ្ចូលក្នុងរបៀបវារៈសម័យប្រជុំរដ្ឋសភា__ ឯកឧត្តម ហ៊ុន ណេង ចុះពិនិត្យសមិទ្ធផលនានា ដែលផ្តល់ជូនពលរដ្ឋ នៅស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម__ សេចក្តីជូនដំណឹង ស្តីពីគណៈប្រតិភូជាន់ខ្ពស់សភានៃព្រះរាជាណាចក្រកម្ពុជា ចូលរួមមហាសន្និបាតអន្តរសភាអាស៊ាន​ លើកទី៤០​ នៅព្រះរាជាណាចក្រថៃ ៕


ទំព័រមុខ » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » ឯកឧត្តម ឈាង វុន អញ្ជើញសួរសុខទុក្ខអាជីវករនៅផ្សារបឹងឈូក ក្រុងបាត់ដំបង
ឯកឧត្តម ឈាង វុន អញ្ជើញសួរសុខទុក្ខអាជីវករនៅផ្សារបឹងឈូក ក្រុងបាត់ដំបង
រៀបរៀងដោយ ៖​ NA1472 ​ នៅថ្ងៃទី (7/14/2019 9:27:24 PM )

ឯកឧត្តម ឈាង វុន ប្រធានគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មាននៃរដ្ឋសភា និងជាតំណាងរាស្រ្ត​មណ្ឌលខេត្តបាត់ដំបង នៅព្រឹកថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៩ បានអញ្ជើញសួរសុខទុក្ខ និងឈ្វេងយល់ពីបញ្ហាប្រឈមនានារបស់អាជីវករលក់ដូរ នៅផ្សារបឹងឈូក នៅក្រុងបាត់ដំបង ខេត្តបាត់ដំបង។

ឯកឧត្តម ឈាង វុន បានមានប្រសាសន៍ទៅកាន់អាជីវករនៅទីនោះថា ដោយសារប្រទេសជាតិមានសុខសន្តិភាព ក្រោមការដឹកនាំប្រកបដោយ គតិបណ្ឌិតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានធ្វើឱ្យប្រជាពលរដ្ឋ និងអាជីវករ មានភាពសប្បាយរីករាយក្នុងការប្រកបរបរចិញ្ចឹមជីវិតទៅតាមចំណង់ចំណូលចិត្ត។ ជាក់ស្តែងនៅផ្សារបឹងឈូក អាជីវករបានលក់ដូរទំនិញគ្រប់មុខ អាចរកប្រាក់កម្រៃចិញ្ចឹមជីវិតបានដោយងាយស្រួល និងធ្វើឲ្យជីវភាពគ្រួសារបានល្អប្រសើរ។

នៅក្នុងឱកាសនោះដែរ ឯកឧត្តម ឈាង វុន ក៏បានពាំនាំការផ្តាំផ្ញើសាកសួរសុខទុក្ខរបស់ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា​និងថ្នាក់ដឹកនាំមួយចំនួនទៀត ដែលតែងតែគិតគូរយកចិត្តទុកដាក់ពីសុខទុក្ខ និងការរស់នៅរបស់ប្រជាពលរដ្ឋជានិច្ច។

អាជីវករផ្សារបឹងឈូក បានថ្លែងអំណរគុណជូនចំពោះអ្នកតំណាងរាស្រ្តមណ្ឌលខេត្តបាត់ដំបង ដែលបានជួយពួកគាត់អោយបានលក់ដូរនៅកន្លែង ចាស់ដដែល និងបានជួយប្រក់ដំបូលផ្សារ ដែលធ្វើឲ្យអាជីវករទាំងអស់ មានភាពងាយស្រួលក្នុងការលក់ដូរ ព្រោះមានម្លប់ត្រជាក់អាចការពារពន្លឺ ព្រះអាទិត្យ និងការពារទឹកភ្លៀងបានផងដែរ។

អត្ថបទ និងរូបភាព ដោយនាយកដ្ឋានព័ត៌មាន