មន្រ្តីជាន់ខ្ពស់អគ្គលេខាធិការដ្ឋានសភាកម្ពុជាចូលរួមសន្និសីទស្រាវជ្រាវ និងបណ្ណាល័យនៅប្រទេសក្រិច__ ឯកឧត្តម សួស យ៉ារ៉ា ផ្តល់អនុសាសន៍ពីការងារទំនាក់ទំនងអន្តរជាតិដល់និស្សិតសាលាភូមិន្ទរដ្ឋបាល__ សេចក្តីជូនដំណឹង អំពីការរៀបចំវេទិកាសភា​ ស្តីពី​ “តួនាទីសភា​ ដើម្បីសម្រេចបានគោលដៅ​ ក្នុងការការពារ​ និងគ្រប់គ្រងជំងឺមិនឆ្លង​ ក្នុងក្របខ័ណ្ឌ​ នៃគោលដៅអភិវឌ្ឍន៍​ ប្រកបដោយចីរភាព”__ សេចក្តីជូនដំណឹង ស្តីពីការរៀបចំកិច្ចប្រជុំលើកទី៤ ក្រោមប្រធានបទ “តួនាទី ភារកិច្ចក្នុងការ ពិនិត្យតាមដានរបស់គណៈកម្មការ/គណៈកម្មាធិការ ការពារជាតិ និងសន្តិសុខ របស់រដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា ឡាវ វៀតណាម__ ឯកឧត្តម សួស យ៉ារ៉ា ផ្តាំផ្ញើយុវជនចូលរួមកម្មវិធីនាវាយុវជនអាស៊ីអាគ្នេយ៍-ជប៉ុន ផ្សព្វផ្សាយសក្តានុពលកម្ពុជា ៕


ទំព័រមុខ » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » សមាជិកសភាស្វែងយល់គោលដៅអភិវឌ្ឍន៍ជាតិ ឆ្នាំ២០១៦-២០៣០ ដើម្បីជាទុនសម្រាប់សិក្សា និងអនុម័តច្បាប់នានា
សមាជិកសភាស្វែងយល់គោលដៅអភិវឌ្ឍន៍ជាតិ ឆ្នាំ២០១៦-២០៣០ ដើម្បីជាទុនសម្រាប់សិក្សា និងអនុម័តច្បាប់នានា
រៀបរៀងដោយ ៖​ NA1472 ​ នៅថ្ងៃទី (7/11/2019 9:09:19 PM )

សមាជិកសមាជិការដ្ឋសភា និងព្រឹទ្ធសភា បានចូលរួមសិក្ខាសាលាស្តីពី "ក្របខ័ណ្ឌគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពកម្ពុជា(CSDGs) ឆ្នាំ២០១៦- ២០៣០ "ដើម្បីសិក្សាពីគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពរបស់រាជរដ្ឋាភិបាលកម្ពុជា។ សិក្ខាសាលាដែលរៀបចំនៅវិមានព្រឹទ្ធសភា នាថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៩នេះ ត្រូវបានចាត់ទុកជាមូលដ្ឋានគ្រឹះមានសារៈសំខាន់ សម្រាប់យកទៅសិក្សា វិភាគ និងវាយតម្លៃ ដើម្បីធ្វើការសម្រេចនានា។

សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា ដែលបានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់បើកសិក្ខាសាលា បានចាត់ទុកសិក្ខាសាលា នាឱកាសនេះ មានសារៈសំខាន់សម្រាប់អ្នកពាក់ព័ន្ធនានា ពិសេសសមាជិកសភាទាំងពីរ ដើម្បីជាទុននៅពេលត្រូវពិនិត្យ សិក្សា ពិភាក្សាអនុម័តច្បាប់ ថវិកា និងច្បាប់ទាំងឡាយ ដែលពាក់ព័ន្ធនឹងការអនុវត្តគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពកម្ពុជា ឆ្លើយតបនឹងផលប្រយោជន៍ និងតម្រូវការ ជាក់ស្តែងរបស់ប្រជាពលរដ្ឋ និងសង្គមជាតិ។

សិក្ខាសាលាស្តីពី "ក្របខ័ណ្ឌគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពកម្ពុជា(CSDGs) ឆ្នាំ២០១៦-២០៣០" មានវាគ្មិនសំខាន់ៗមកពីស្ថាប័នជាតិ អន្តរជាតិពាក់ព័ន្ធជាច្រើន មកធ្វើបទបង្ហាញ។

ក្របខ័ណ្ឌគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពកម្ពុជា ឆ្នាំ២០១៦-២០៣០ បានធ្វើឡើងដោយរាជរដ្ឋាភិបាលកម្ពុជា ស្របតាមគោលដៅអភិវឌ្ឍន៍ ប្រកបដោយចីរភាពរបស់អង្គការសហប្រជាជាតិ ជាគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព ក្នុងការលើកកម្ពស់ជីវភាពប្រជាពលរដ្ឋ និងសង្គម។

អង្គសិក្ខាសាលា ដំណើរពេញមួយថ្ងៃ ហើយនឹងបិទបញ្ចប់នៅរសៀលនេះ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិត ងួន ញ៉ិល អនុប្រធានទី១ នៃរដ្ឋសភា

អត្ថបទ និងរូបភាព ដោយនាយកដ្ឋានព័ត៌មាន