សេចក្តីជូនដំណឹង ស្តីពីការរៀបចំកិច្ចប្រជុំលើកទី៤ ក្រោមប្រធានបទ “តួនាទី ភារកិច្ចក្នុងការ ពិនិត្យតាមដានរបស់គណៈកម្មការ/គណៈកម្មាធិការ ការពារជាតិ និងសន្តិសុខ របស់រដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា ឡាវ វៀតណាម__ ឯកឧត្តម សួស យ៉ារ៉ា ផ្តាំផ្ញើយុវជនចូលរួមកម្មវិធីនាវាយុវជនអាស៊ីអាគ្នេយ៍-ជប៉ុន ផ្សព្វផ្សាយសក្តានុពលកម្ពុជា__ គណៈកម្មការរដ្ឋសភា សម្រេចបញ្ជូនសេចក្តីព្រាងច្បាប់ស្តីពីកិច្ចការពារអ្នកប្រើប្រាស់ ទៅគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភាសម្រាប់បញ្ចូលក្នុងរបៀបវារៈសម័យប្រជុំរដ្ឋសភា__ ឯកឧត្តម ហ៊ុន ណេង ចុះពិនិត្យសមិទ្ធផលនានា ដែលផ្តល់ជូនពលរដ្ឋ នៅស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម__ សេចក្តីជូនដំណឹង ស្តីពីគណៈប្រតិភូជាន់ខ្ពស់សភានៃព្រះរាជាណាចក្រកម្ពុជា ចូលរួមមហាសន្និបាតអន្តរសភាអាស៊ាន​ លើកទី៤០​ នៅព្រះរាជាណាចក្រថៃ ៕


ទំព័រមុខ » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » ឯកឧត្ដមបណ្ឌិត ប៉ែន បញ្ញា ៖ កិច្ចប្រជុំគណៈកម្មការកិច្ចសហប្រតិបត្តិការ និងអភិវឌ្ឍន៍ APF ដំណើរការទៅល្អ និងបានបញ្ចប់ដោយជោគជ័យ
ឯកឧត្ដមបណ្ឌិត ប៉ែន បញ្ញា ៖ កិច្ចប្រជុំគណៈកម្មការកិច្ចសហប្រតិបត្តិការ និងអភិវឌ្ឍន៍ APF ដំណើរការទៅល្អ និងបានបញ្ចប់ដោយជោគជ័យ
រៀបរៀងដោយ ៖​ NA0989 ​ នៅថ្ងៃទី (5/16/2019 1:38:04 AM )

«កិច្ចប្រជុំគណៈកម្មការកិច្ចសហប្រតិបត្តិការ និងអភិវឌ្ឍន៍ នៃសភានិយាយភាសាបារាំង APF ដែលបានរៀបចំធ្វើនៅប្រទេសកម្ពុជា កន្លងមក គឺបានដំណើរការទៅយ៉ាងល្អ និងបានបញ្ចប់ប្រកបដោយជោគជ័យទៅតាមកម្មវិធីដែលបានគ្រោងទុក។»

ខាងលើនេះ ជាប្រសាសន៍របស់ ឯកឧត្ដមបណ្ឌិត ប៉ែន បញ្ញា ប្រធានគណៈកម្មការនីតិកម្មនិងយុត្តិធម៌នៃរដ្ឋសភា និងជាប្រធាន ក្រុមសភាជាតិកម្ពុជា APF ដែលបានលើកឡើង នៅក្នុងកិច្ចប្រជុំក្រុមការងារ APF នៅវិមានរដ្ឋសភា នាព្រឹកថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៩ បន្ទាប់ពីសភាកម្ពុជា បានទទួលរៀបចំកិច្ចប្រជុំគណៈកម្មការកិច្ចសហប្រតិបត្តិការ និងអភិវឌ្ឍន៍ នៃសភានិយាយភាសាបារាំង APF កាលពីដើមខែឧសភាកន្លងទៅ។

បន្ទាប់ពី ឯកឧត្ដម ហេង រដ្ឋា ប្រធាននាយកដ្ឋានស្រាវជ្រាវកិច្ចការអន្តរជាតិនៃអគ្គលេខាធិការដ្ឋានរដ្ឋសភា និងជាប្រធានលេខាធិការដ្ឋាន រដ្ឋបាល នៃក្រុមសភាជាតិកម្ពុជាAPF បានជម្រាបជូនដោយសង្ខេប អំពីសកម្មភាពការងារ របស់ក្រុមការងារតាមផ្នែកនីមួយៗ និង ពីដំណើរការទូទៅនៃកិច្ចប្រជុំរួចមក ឯកឧត្ដមបណ្ឌិត ប៉ែន បញ្ញា ក៏បានថ្លែងកោតសរសើរចំពោះការចូលរួមសហការគ្នា របស់ក្រុមការងារ គ្រប់ផ្នែកដែលបានខិតខំបំពេញការងារ ទៅតាមភារកិច្ចរបស់ខ្លួនប្រកបដោយការយកចិត្តទុកដាក់ ហើយដែលបានរួមចំណែកធ្វើឲ្យកិច្ចប្រជុំ គណៈកម្មការ កិច្ចសហប្រតិបត្តិការ និងអភិវឌ្ឍន៍ នៃសភាសនិយាយភាសាបារាំង APF កន្លងមក ទទួលបានជោគជ័យ។

ឯកឧត្ដមបណ្ឌិត ក៏បានស្នើសុំឲ្យក្រុមការងារ ដែលបានចូលរួមប្រជុំនាពេលនេះ ជួយពិនិត្យមើលរបាយការណ៍អំពីលទ្ធផលនៃកិច្ចប្រជុំ គណៈកម្មការកិច្ចសហប្រតិបត្តិការ និងអភិវឌ្ឍន៍ APF ដែលសភាកម្ពុជាបានរៀចំកន្លងមក មុននឹងឯកឧត្ដមបណ្ឌិតចុះហត្ថលេខា ដើម្បីបញ្ជូនទៅសម្ដេចវិបុលសេនាភក្ដី សាយ ឈុំ ប្រធានព្រឹទ្ធសភា និង សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា