សេចក្តីជូនដំណឹង ស្តីពីការរៀបចំកិច្ចប្រជុំលើកទី៤ ក្រោមប្រធានបទ “តួនាទី ភារកិច្ចក្នុងការ ពិនិត្យតាមដានរបស់គណៈកម្មការ/គណៈកម្មាធិការ ការពារជាតិ និងសន្តិសុខ របស់រដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា ឡាវ វៀតណាម__ ឯកឧត្តម សួស យ៉ារ៉ា ផ្តាំផ្ញើយុវជនចូលរួមកម្មវិធីនាវាយុវជនអាស៊ីអាគ្នេយ៍-ជប៉ុន ផ្សព្វផ្សាយសក្តានុពលកម្ពុជា__ គណៈកម្មការរដ្ឋសភា សម្រេចបញ្ជូនសេចក្តីព្រាងច្បាប់ស្តីពីកិច្ចការពារអ្នកប្រើប្រាស់ ទៅគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភាសម្រាប់បញ្ចូលក្នុងរបៀបវារៈសម័យប្រជុំរដ្ឋសភា__ ឯកឧត្តម ហ៊ុន ណេង ចុះពិនិត្យសមិទ្ធផលនានា ដែលផ្តល់ជូនពលរដ្ឋ នៅស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម__ សេចក្តីជូនដំណឹង ស្តីពីគណៈប្រតិភូជាន់ខ្ពស់សភានៃព្រះរាជាណាចក្រកម្ពុជា ចូលរួមមហាសន្និបាតអន្តរសភាអាស៊ាន​ លើកទី៤០​ នៅព្រះរាជាណាចក្រថៃ ៕


ទំព័រមុខ » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » សភានិយាយភាសាបារាំង APF បំពាក់គ្រឿងឥស្សរិយយសជូនឥស្សរជនកម្ពុជាដែលមានគុណសម្បត្តិក្នុងការបម្រើការងារ APF
សភានិយាយភាសាបារាំង APF បំពាក់គ្រឿងឥស្សរិយយសជូនឥស្សរជនកម្ពុជាដែលមានគុណសម្បត្តិក្នុងការបម្រើការងារ APF
រៀបរៀងដោយ ៖​ NA1472 ​ នៅថ្ងៃទី (5/3/2019 7:42:16 PM )

បន្ទាប់ពីបានដំណើរការប្រជុំ ដោយមានការជជែកពិភាក្សាគ្នាយ៉ាងផុលផុសពេញ១ថ្ងៃ កិច្ចប្រជុំគណៈកម្មការកិច្ចសហប្រតិបត្តិការ និងអភិវឌ្ឍន៍ នៃសភានិយាយភាសាបារាំង APF បានបិទបញ្ចប់នៅល្ងាចថ្ងៃទី៣ ខែឧសភា ឆ្នាំ២០១៩នេះ ទៅតាមរបៀបវារៈដែលបានគ្រោងទុកប្រកបដោយ ជោគជ័យ។

ក្រោយពីបញ្ចប់កិច្ចប្រជុំសភានិយាយភាសាបារាំង ក៏បាននាំយកគ្រឿងឥស្សរិយយស (មេដាយ) ចំនួន៤គ្រឿង មកបំពាក់ជូនឥស្សរជនកម្ពុជាចំនួន ៤រូប ដែលមានគុណសម្បត្តិក្នុងការបម្រើការងារសភានិយាយភាសាបារាំងAPF ។

ពិធីបំពាក់គ្រឿងឥស្សរិយយសនេះ រៀបចំឡើងនៅល្ងាចថ្ងៃទី៣ ខែឧសភា ឆ្នាំ២០១៩ នៅសណ្ឋាគារ រ៉ាហ្វល ឡឺរ៉ូយ៉ាល់ នៅអំឡុងពេលនៃការរៀបចំ ពិធីលាងសាយភោជន៍ជូនចំពោះគណៈប្រតិភូសភានិយាយភាសាបារាំងទាំងអស់ ដែលបានអញ្ជើញមកប្រទេសកម្ពុជា ដើម្បីចូលរួមក្នុងកិច្ចប្រជុំ គណៈកម្មការកិច្ចសហប្រតិបត្តិការ និងអភិវឌ្ឍន៍ នៃសភានិយាយភាសាបារាំង APF ។

ឥស្សរជនទាំង៤រូបដែលទទួលបានគ្រឿងឥស្សរិយយសពីសភានិយាយភាសាបារាំងនាពេលនេះរួមមាន៖

១-ឯកឧត្ដមបណ្ឌិត ប៉ែន បញ្ញា ប្រធានគណៈកម្មការនីតិកម្មនិងយុត្តិធម៌នៃរដ្ឋសភា និងជាប្រធានក្រុមសភាជាតិកម្ពុជា នៃសភានិយាយភាសាបារាំង APF ទទួលបានមេដាយ ថ្នាក់ធិបឌិន្ទ

២-លោកជំទាវ ទី បូរ៉ាស៊ី ប្រធានគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មាននៃព្រឹទ្ធសភា និងជាអនុប្រធាន ក្រុមសភាជាតិកម្ពុជា នៃសភានិយាយភាសាបារាំង APF ទទួលបានមេដាយ ថ្នាក់ធិបឌិន្ទ

៣-ឯកឧត្ដមបណ្ឌិត ឃឹម ឈុនអ៊ី ទីប្រឹក្សាច្បាប់អមរដ្ឋសភា និងជាទីប្រឹក្សាក្រុមសភាជាតិកម្ពុជា នៃសភានិយាយភាសាបារាំងAPF ទទួលបានមេដាយ ថ្នាក់សេនា

៤-ឯកឧត្ដម ហេង រដ្ឋា ទីប្រឹក្សាឯកឧត្ដមបណ្ឌិត ងួន ញ៉ិល អនុប្រធានទី១រដ្ឋសភា ប្រធាននាយកដ្ឋានស្រាវជ្រាវកិច្ចការអន្តរជាតិនៃអគ្គលេខា ធិការដ្ឋានរដ្ឋសភា និងជាប្រធានលេខាធិការដ្ឋានរដ្ឋបាល នៃក្រុមសភាជាតិកម្ពុជា នៃសភានិយាយភាសាបារាំង APF ទទួលបានមេដាយ ថ្នាក់អស្សឫទ្ធិ។

សូមបញ្ជាក់ថា ការផ្ដល់ជូនគ្រឿងឥស្សរិយយសថ្នាក់អន្តរជាតិទាំងនេះ គឺជាការបង្ហាញពីការទទួលស្គាល់នូវស្នាដៃ គុណសម្បត្តិដ៏ឧត្ដុង្គឧត្ដមរបស់ បុគ្គល ដែលមានលក្ខណៈសម្បត្តិបម្រើឲ្យគុណតម្លៃនិងឧត្ដមភាពសភា និងប្រទេសនិយាយភាសាបារាំង (ហ្វ្រង់កូហ្វូនី)៕

អត្ថបទ និងរូបភាព ដោយនាយកដ្ឋានព័ត៌មាន