សេចក្តីជូនដំណឹង ស្តីពីការរៀបចំកិច្ចប្រជុំលើកទី៤ ក្រោមប្រធានបទ “តួនាទី ភារកិច្ចក្នុងការ ពិនិត្យតាមដានរបស់គណៈកម្មការ/គណៈកម្មាធិការ ការពារជាតិ និងសន្តិសុខ របស់រដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា ឡាវ វៀតណាម__ ឯកឧត្តម សួស យ៉ារ៉ា ផ្តាំផ្ញើយុវជនចូលរួមកម្មវិធីនាវាយុវជនអាស៊ីអាគ្នេយ៍-ជប៉ុន ផ្សព្វផ្សាយសក្តានុពលកម្ពុជា__ គណៈកម្មការរដ្ឋសភា សម្រេចបញ្ជូនសេចក្តីព្រាងច្បាប់ស្តីពីកិច្ចការពារអ្នកប្រើប្រាស់ ទៅគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភាសម្រាប់បញ្ចូលក្នុងរបៀបវារៈសម័យប្រជុំរដ្ឋសភា__ ឯកឧត្តម ហ៊ុន ណេង ចុះពិនិត្យសមិទ្ធផលនានា ដែលផ្តល់ជូនពលរដ្ឋ នៅស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម__ សេចក្តីជូនដំណឹង ស្តីពីគណៈប្រតិភូជាន់ខ្ពស់សភានៃព្រះរាជាណាចក្រកម្ពុជា ចូលរួមមហាសន្និបាតអន្តរសភាអាស៊ាន​ លើកទី៤០​ នៅព្រះរាជាណាចក្រថៃ ៕


ទំព័រមុខ » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » គណៈកម្មការសុខាភិបាល សង្គមកិច្ច រដ្ឋសភា ស្នើក្រសួងសុខាភិបាលសហការ ក្នុងការបង្កើត Care App ដើម្បីសម្រួលដល់ពលរដ្ឋក្នុងការព្យាបាលជំងឺ
គណៈកម្មការសុខាភិបាល សង្គមកិច្ច រដ្ឋសភា ស្នើក្រសួងសុខាភិបាលសហការ ក្នុងការបង្កើត Care App ដើម្បីសម្រួលដល់ពលរដ្ឋក្នុងការព្យាបាលជំងឺ
រៀបរៀងដោយ ៖​ NA1472 ​ នៅថ្ងៃទី (5/2/2019 10:29:41 PM )

បើតាមការគូសបញ្ជាក់របស់ លោកជំទាវ ឡោក ខេង ប្រធានគណៈកម្មការសុខាភិបាល សង្គមកិច្ច អតីតយុទ្ធជន យុវនីតិសម្បទា ការងារ បណ្តុះបណ្តាលវិជ្ជាជីវៈ និងកិច្ចការនារី នៃរដ្ឋសភា គណៈកម្មការជំនាញរដ្ឋសភានេះ បានផ្តួចផ្តើមបង្កើត KH-Care App សម្រាប់ឲ្យប្រជាពលរដ្ឋ ប្រើប្រាស់ដោយមិនគិតប្រាក់។ KH-Care App ជាសេវាទំនាក់ទំនង ដែលផ្តល់ភាពងាយស្រួលក្នុងការស្វែងរកសេវាថែរក្សាសុខភាព ព្យាបាលជំងឺ ដូចជាមណ្ឌលសុខភាព ឬមន្ទីរពេទ្យ ដែលនៅជិតបំផុត។

លោកជំទាវ ប្រធានគណៈកម្មការ បានលើកឡើងថា ដើម្បីឲ្យសេវា KH-Care App កាន់តែមានប្រសិទ្ធភាពគណៈកម្មការជំនាញរដ្ឋសភា ស្នើសុំក្រសួង សុខាភិបាល ដែលជាសមត្ថកិច្ចជំនាញ ជួយសហការបំពេញបន្ថែមរាល់ចំនុចខ្វះខាត ក្នុងការដោះស្រាយបញ្ហាប្រឈមនានា ដើម្បីជំរុញកម្មវិធី KH-Care App ឲ្យមានសន្ទុះលឿនទៅមុខ ហើយប្រជាពលរដ្ឋបានប្រើប្រាស់ច្រើន។

លោកជំទាវ ឡោក ខេង បានលើកឡើងដូច្នេះ នៅក្នុងជំនួបពិភាក្សាការងារជាមួយ លោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងសហការី នៅថ្ងៃទី២ ខែឧសភា ឆ្នាំ២០១៩ នៅវិមានរដ្ឋសភា។ ក្រសួងសុខាភិបាលបានគំាទ្រការបង្កើតសេវាកម្មនេះ។ លោកជំទាវ ឱ វណ្ណឌីន មានប្រសាសន៍ថា កម្មវិធីនេះបានជួយលើកកម្ពស់វិស័យសុខាភិបាលឲ្យបានប្រសើរឡើងមួយកម្រិតទៀត។ KH-Care App អាចឲ្យអ្នកជំងឺឆាប់បាន ទទួលសេវាព្យាបាលជំងឺ។

លោកជំទាវរដ្ឋលេខាធិការក្រសួងសុខាភិបាល បានសន្យាថា នឹងយកសំណើរបស់គណៈកម្មការជំនាញរដ្ឋសភានេះ ទៅប្រជុំពិភាក្សានៅក្រសួង លោកជំទាវបន្ថែមទៀត៕

អត្ថបទ និងរូបភាព ដោយនាយកដ្ឋានព័ត៌មាន