អភិបាលខេត្តព្រះសីហនុជម្រាបគណៈកម្មការសុខាភិបាលរដ្ឋសភាថា សេវាសមធម៌សង្គមបានលើកកម្ពស់សុខុមាលភាព និងជីវភាពពលរដ្ឋ__ គណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ត្រៀមចែករំលែកបទពិសោធន៍ក្នុងសិក្ខាសាលាលើកទី៨រួមគ្នានៃសភាកម្ពុជា ឡាវ មីយ៉ាន់ម៉ា និងវៀតណាម ក្នុងប្រទេសឡាវ__ គណៈប្រតិភូជាន់ខ្ពស់រដ្ឋសភា ដឹកនាំដោយអនុប្រធានទី២ គ្រោងបំពេញទស្សនកិច្ចនៅប្រទេសវៀតណាម__ គណៈកម្មការផែនការ វិនិយោគរដ្ឋសភា ជួបពិភាក្សាការងារជាមួយក្រសួងផែនការ__ អគ្គលេខាធិការដ្ឋានរដ្ឋសភាបើកវគ្គបណ្តុះបណ្តាលស្តីពីការអនុវត្តគម្រោងប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន សម្រាប់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (FMIS) ៕


ទំព័រមុខ » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » ឯកឧត្តម មិត្ត ការ៉េន អញ្ជើញជាអធិបតីបិទការប្រកួតកីឡាវាយកូនឃ្លីលើតុលើកទី២ ឆ្នាំ២០១៩ ព្រមទាំងបានប្រគល់ពានរង្វាន់ដល់កីឡាករដែលទទួលជ័យលាភី
ឯកឧត្តម មិត្ត ការ៉េន អញ្ជើញជាអធិបតីបិទការប្រកួតកីឡាវាយកូនឃ្លីលើតុលើកទី២ ឆ្នាំ២០១៩ ព្រមទាំងបានប្រគល់ពានរង្វាន់ដល់កីឡាករដែលទទួលជ័យលាភី
រៀបរៀងដោយ ៖​ NA1472 ​ នៅថ្ងៃទី (3/15/2019 7:53:13 AM )

នៅរសៀលថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៩ ឯកឧត្តម មិត្ត ការ៉េន​ អគ្គលេខាធិការរងរដ្ឋសភា តំណាងដ៏ខ្ពង់ខ្ពស់​ ឯកឧត្តម​អគ្គលេខាធិការរដ្ឋសភា​ បានអញ្ជើញជាអធិបតីក្នុងពិធីបិទការប្រកួតកីឡាវាយកូនឃ្លីលើតុ លើកទី២ ឆ្នាំ២០១៩ នៅវិមានរដ្ឋសភា ដែលរៀបចំឡើងដោយក្លឹបរដ្ឋសភា សែនជ័យនៃអគ្គលេខាធិការដ្ឋានរដ្ឋសភា។

តាមរយៈការប្រកួតរយៈពេល២ថ្ងៃ​ គឺថ្ងៃទី១៤ និងថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៩ កន្លងមកនេះ​ សង្កេតឃើញថា​ កីឡាករទាំងអស់បានបញ្ចេញនូវ សមត្ថភាព ទេពកោសល្យ និងបច្ចេកទេសរៀងៗខ្លួន ក្នុងការប្រកួតប្រជែងដើម្បីដណ្ដើមយកពានរង្វាន់ប្រកបដោយការទទួលខុសត្រូវ គោរពវិន័យ តាមក្រឹត្យក្រមនៃកីឡា។

ក្នុងឱកាសបិទការប្រកួតនេះ ឯកឧត្តម​ មិត្ត​ ការ៉េន​ បានលើកឡើងថា ការលេងកីឡាគឺដើម្បីសុខភាព មិត្តភាព និងរក្សាសេចក្តីថ្លៃថ្នូ​រ កីឡាគឺជា មធ្យោបាយជំរុះសង្រ្គាម​នាំមកនូវសុខសន្តិភាព។​ ឯកឧត្តម​បានផ្តាំផ្ញើដល់កីឡាករទាំងអស់​ប្រឹងប្រែងបន្ថែមទៀត​ ដោយនៅពេលនេះ​សង្កេតឃើញថា​ កីឡាករយើងលេងបានល្អ​តែនៅខ្វះបច្ចេកទេស​នៅឡើយ ចំណែករូបមន្ត​នៃការលេងនៅមានកម្រិត ដូច្នេះ​សូមកីឡាករទាំងអស់​ប្រឹងប្រែងហាត់ បន្ថែមទៀត ដើម្បីអាចមានឱកាសចូលប្រកួតជាមួយស្ថាប័នដ៏ទៃ​ ឬក៏ចូលរួមប្រកួតថ្នាក់ជាតិផងដែរ។

គួររំលឹកដែរថា​ ពិធីបើកការប្រកួតកាលពីរសៀលម្សិលមិញ​មានការចូលរួមពី ឯកឧត្តម ញ៉ែម សាវើយ អគ្គនាយករងរដ្ឋបាល និងហិរញ្ញវត្ថុ​ដែលជាតំណាងរបស់ ឯកឧត្តម ហង្ស វិចិត្រ អគ្គនាយករដ្ឋបាល និងហិរញ្ញវត្ថុ និងជាប្រធានក្លឹបរដ្ឋសភាសែនជ័យ នារសៀលថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៩ នៅវិមានរដ្ឋសភា។ កីឡាករដែលចូលរួមប្រកួតជាមន្រ្តីនៃអគ្គលេខាធិការដ្ឋានរដ្ឋសភាចំនួន៤៦នាក់បានចូលរួមប្រកួត។ ហើយការប្រកួត នេះមាន ២វិញ្ញាសា គឺ ទី១ វិញ្ញាសាវាយគូបុរស និងទី២ វិញ្ញាសាឯកត្តជនបុរស។

ចំពោះលទ្ធផលនៃការប្រកួតនារសៀលថ្ងៃនេះ​ វិញ្ញាសាវាយគូបុរស លេខ១​ បានទៅ លោក ទេព​ វាសនា និង​លោក​ ដេ​ ​រដ្ឋា​ លេខ២​ បានទៅ លោក ងី​ វិចិត្រ​ និងលោក​ ឆន​ ឆាយ ចំណែក​វិញ្ញាសា​ឯកត្តជនបុរស លេខ១​ បានទៅ លោក អ៊ុ​ កាមិន និងលេខ២​ បានទៅ លោក​ ប៉ែន​ ប្រាកដ

អត្ថបទ និងរូបភាព ដោយនាយកដ្ឋានព័ត៌មាន