អភិបាលខេត្តព្រះសីហនុជម្រាបគណៈកម្មការសុខាភិបាលរដ្ឋសភាថា សេវាសមធម៌សង្គមបានលើកកម្ពស់សុខុមាលភាព និងជីវភាពពលរដ្ឋ__ គណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ត្រៀមចែករំលែកបទពិសោធន៍ក្នុងសិក្ខាសាលាលើកទី៨រួមគ្នានៃសភាកម្ពុជា ឡាវ មីយ៉ាន់ម៉ា និងវៀតណាម ក្នុងប្រទេសឡាវ__ គណៈប្រតិភូជាន់ខ្ពស់រដ្ឋសភា ដឹកនាំដោយអនុប្រធានទី២ គ្រោងបំពេញទស្សនកិច្ចនៅប្រទេសវៀតណាម__ គណៈកម្មការផែនការ វិនិយោគរដ្ឋសភា ជួបពិភាក្សាការងារជាមួយក្រសួងផែនការ__ អគ្គលេខាធិការដ្ឋានរដ្ឋសភាបើកវគ្គបណ្តុះបណ្តាលស្តីពីការអនុវត្តគម្រោងប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន សម្រាប់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (FMIS) ៕


ទំព័រមុខ » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » អគ្គលេខាធិការដ្ឋានរដ្ឋសភារៀបចំការប្រកួតកីឡាវាយកូនឃ្លីលើតុជាលក្ខណៈមិត្តភាព លើកទី២ ឆ្នាំ២០១៩
អគ្គលេខាធិការដ្ឋានរដ្ឋសភារៀបចំការប្រកួតកីឡាវាយកូនឃ្លីលើតុជាលក្ខណៈមិត្តភាព លើកទី២ ឆ្នាំ២០១៩
រៀបរៀងដោយ ៖​ NA1472 ​ នៅថ្ងៃទី (3/14/2019 6:00:36 PM )

ការប្រកួតកីឡាវាយកូនឃ្លីលើតុជាលក្ខណៈមិត្តភាព លើកទី២ ឆ្នាំ២០១៩ មានការអញ្ជើញចូលរួមបើកការប្រកួតដោយ ឯកឧត្តម ញ៉ែម សាវើយ អគ្គនាយករងរដ្ឋបាល និងហិរញ្ញវត្ថុ ដែលជាតំណាងរបស់ ឯកឧត្តម ហង្ស វិចិត្រ អគ្គនាយករដ្ឋបាល និងហិរញ្ញវត្ថុ និងជាប្រធានក្លឹបរដ្ឋសភា សែនជ័យ នារសៀលថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៩ នៅវិមានរដ្ឋសភា។

ឯកឧត្តម ញ៉ែម សាវើយ អគ្គនាយករងរដ្ឋបាល និងហិរញ្ញវត្ថុ បានលើកឡើងក្នុងឱកាសបើការប្រកួតនេះថា ការរៀបចំកីឡាវាយកូនឃ្លីលើតុ នាថ្ងៃនេះ គឺផ្ដោតសំខាន់ទៅលើ សុខភាព មិត្តភាព សាមគ្គីភាព ការលើកកម្ពស់វិស័យកីឡាអោយកាន់តែវិវឌ្ឍន៍រីកចម្រើនបន្ថែមទៀត និងជាការបង្កើតបទពិសោធន៍មួយបន្ថែមទៀតសម្រាប់មន្ត្រីនៃអគ្គលេខាធិការដ្ឋានរដ្ឋសភាផងដែរ ហើយក៏គ្រោងបំផុស ជម្រុញឱ្យមានកីឡាផ្សេងៗ ទៀតផងដែរ មានដូចជា កីឡាបាល់ទាត់ កីឡាម៉ារ៉ាតុង កីឡាជិះកង់ និងកីឡាប៉េតុងជាដើម។

ការប្រកួតកីឡាវាយកូនឃ្លីលើតុនេះ ប្រព្រឹត្តទៅនៅក្លឹបរដ្ឋសភាសែនជ័យនៃអគ្គលេខាធិការដ្ឋានរដ្ឋសភា ចាប់ពីរសៀលថ្ងៃទី១៤ រហូតដល់ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៩ ដែលមានកីឡាករដែលជាមន្រ្តីនៃអគ្គលេខាធិការដ្ឋានរដ្ឋសភា ចំនួន ៤៦នាក់ចូលរួមប្រកួត។ ការប្រកួតនេះមាន ២វិញ្ញាសា​ គឺ ទី១ វិញ្ញាសាវាយគូបុរស និងទី២ វិញ្ញាសាឯកត្តជនបុរស។

សូមជម្រាបថា ពិធីបិទនៃកាប្រកួតជាលក្ខណៈមិត្តភាពនេះ នឹងត្រូវបញ្ចប់នៅរសៀលថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៩ ដោយចម្រាញ់យកអ្នកទទួលបាន ជ័យលាភី លេខ១ ដល់លេខ៤ ទាំងវិញ្ញាសាឯកត្តជនបុរស និងវិញ្ញាសាវាយគូបុរស៕

អត្ថបទ​ និងរូបភាព​ ដោយនាយកដ្ឋានព័ត៌មាន