អភិបាលខេត្តព្រះសីហនុជម្រាបគណៈកម្មការសុខាភិបាលរដ្ឋសភាថា សេវាសមធម៌សង្គមបានលើកកម្ពស់សុខុមាលភាព និងជីវភាពពលរដ្ឋ__ គណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ត្រៀមចែករំលែកបទពិសោធន៍ក្នុងសិក្ខាសាលាលើកទី៨រួមគ្នានៃសភាកម្ពុជា ឡាវ មីយ៉ាន់ម៉ា និងវៀតណាម ក្នុងប្រទេសឡាវ__ គណៈប្រតិភូជាន់ខ្ពស់រដ្ឋសភា ដឹកនាំដោយអនុប្រធានទី២ គ្រោងបំពេញទស្សនកិច្ចនៅប្រទេសវៀតណាម__ គណៈកម្មការផែនការ វិនិយោគរដ្ឋសភា ជួបពិភាក្សាការងារជាមួយក្រសួងផែនការ__ អគ្គលេខាធិការដ្ឋានរដ្ឋសភាបើកវគ្គបណ្តុះបណ្តាលស្តីពីការអនុវត្តគម្រោងប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន សម្រាប់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (FMIS) ៕


ទំព័រមុខ » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » សម្តេចប្រធានរដ្ឋសភា ស្នើឯកអគ្គរដ្ឋទូតកាហ្សាក់ស្ថាន ជួយជំរុញអ្នកវិនិយោគ និងទេសចរខ្លួន មកកម្ពុជាឲ្យកាន់តែច្រើន
សម្តេចប្រធានរដ្ឋសភា ស្នើឯកអគ្គរដ្ឋទូតកាហ្សាក់ស្ថាន ជួយជំរុញអ្នកវិនិយោគ និងទេសចរខ្លួន មកកម្ពុជាឲ្យកាន់តែច្រើន
រៀបរៀងដោយ ៖​ NA1472 ​ នៅថ្ងៃទី (3/13/2019 9:16:44 PM )

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា បានទទួលជួបសវនាការជាមួយ ឯកឧត្តម បេកេតហ្សាន ហ្សូម៉ាខាណូវ (Beketzhan Zhumakhanov) ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋកាហ្សាក់ស្ថាន នៅព្រឹកថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៩ នៅវិមានរដ្ឋសភា។ នៅក្នុងឱកាសនោះ សម្តេចប្រធានរដ្ឋសភា បានស្នើដល់ឯកឧត្តមឯកអគ្គរដ្ឋទូត ជួយផ្សព្វផ្សាយលើកទឹកចិត្តឲ្យអ្នកវិនិយោគ និងប្រជាជនកាហ្សាក់ស្ថាន មកពិនិត្យ ឱកាសវិនិយោគ និងធ្វើទេសចរណ៍កម្សាន្តនៅកម្ពុជាឲ្យបានច្រើនបន្ថែមទៀត ដើម្បីផ្សារភ្ជាប់ទំនាក់ទំនងរវាងប្រជាជន និងប្រជាជន នៃប្រទេស ទំាងពីរឲ្យកាន់តែជិតស្និទ្ធ។

សម្តេចប្រធានរដ្ឋសភា បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះ វត្តមានបេសកកម្មរបស់ ឯកឧត្តម បេកេតហ្សាន ហ្សូម៉ាខាណូវ នៅកម្ពុជា។ សម្តេចបាន លើកឡើងថា កាហ្សាក់ស្ថាន និងកម្ពុជា មានទំនាក់ទំនងការទូតជាមួយគ្នាជាង៦ទសវត្សរ៍មកហើយ។ ជាទំនាក់ទំនងដ៏យូរលង់ ហើយត្រូវបានពង្រឹង និងពង្រីកជាបន្តបន្ទាប់។ សម្តេចបានសង្កត់ធ្ងន់ថា បេសកកម្មរបស់ឯកឧត្តម ឯកអគ្គរដ្ឋទូត នៅកម្ពុជានាពេលបច្ចុប្បន្ន មានសារៈសំខាន់ខ្លាំងណាស់ សម្រាប់ប្រទេសទាំងពីរ កម្ពុជា-កាហ្សាក់ស្ថាន ក្នុងការបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយគ្នា ទាំងក្នុងក្របខណ្ឌសភា និងរដ្ឋាភិបាល ឲ្យកាន់តែរស់រវើកថែមទៀត។

ឯកឧត្តម បេកេតហ្សាន ហ្សូម៉ាខាណូវ បានគំាទ្រចំពោះប្រសាសន៍លើកឡើងរបស់សម្តេចប្រធានរដ្ឋសភា និងបានគូសបញ្ជាក់ថា នៅក្នុងបេសកកម្ម ការទូតរបស់ឯកឧត្តមនៅកម្ពុជា ឯកឧត្តម នឹងខិតខំលើកកម្ពស់ទំនាក់ទំនងប្រទេសទំាងពីរឲ្យបានរឹងមាំបន្ថែមទៀត ទំាងស្ថាប័ននីតិប្បញ្ញត្តិ និងនីតិប្រតិបត្តិ។

នៅក្នុងឱកាសនេះដែរ ឯកឧត្តមឯកអគ្គរដ្ឋទូត បានប្រគល់ជូនសម្តេចនូវលិខិតអញ្ជើញរបស់ប្រធានរដ្ឋសភាម៉ាជីលីស កាហ្សាក់ស្ថាន ប្រធានសភា ឌូម៉ារុស្ស៊ី និងប្រធានសភាសាធារណរដ្ឋកូរ៉េ ដែលគោរពអញ្ជើញ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ចូលរួមក្នុងកិច្ចប្រជុំកម្រិតប្រធានសភា ប្រទេសអាស៊ី-អឺរ៉ុប លើកទី៤ ដែលកាហ្សាក់ស្ថានធ្វើជាម្ចាស់ផ្ទះ នាពេលខាងមុខ ។ សម្តេចប្រធានរដ្ឋសភា បានទទួលយកការគោរពអញ្ជើញនេះ ដោយបានគូសបញ្ជាក់ថា នឹងជូនដំណឹងជាផ្លូវការតាមរយៈការទូត នាពេលក្រោយ។

រដ្ឋសភាកម្ពុជា និងកាហ្សាក់ស្ថាន បានកំពុងមានទំនាក់ទំនងយ៉ាងល្អជាមួយគ្នា នៅក្នុងក្របខណ្ឌទ្វេភាគី និងពុហភាគី។ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានលើកឡើងថា សភាប្រទេសទំាងពីរបានធ្វើកិច្ចសហប្រតិបត្តិការជាមួយគ្នាជាហូរហែរ តាមរយៈការចូលរួមវេទិកាសភាអន្តរជាតិ ផេ្សងៗ ដែលសភាប្រទេសទាំងពីរជាសមាជិកជាមួយគ្នា មានជាអាទិ៍៖ អាយភីយូ(IPU) អេភីអេ(APA) និងអាសឹប(ASEP)…ជាដើម។ ឆ្លៀតឱកាសនោះសម្តេចបានគោរពអញ្ជើញសភាកាហ្សាក់ស្ថាន ចូលរួមកិច្ចប្រជុំASEP លើកទី១១ ដែលសភាកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះ នៅឆ្នាំ២០២០ ខាងមុខនេះផងដែរ៕

អត្ថបទ និងរូបភាព ដោយនាយកដ្ឋានព័ត៌មាន