អភិបាលខេត្តព្រះសីហនុជម្រាបគណៈកម្មការសុខាភិបាលរដ្ឋសភាថា សេវាសមធម៌សង្គមបានលើកកម្ពស់សុខុមាលភាព និងជីវភាពពលរដ្ឋ__ គណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ត្រៀមចែករំលែកបទពិសោធន៍ក្នុងសិក្ខាសាលាលើកទី៨រួមគ្នានៃសភាកម្ពុជា ឡាវ មីយ៉ាន់ម៉ា និងវៀតណាម ក្នុងប្រទេសឡាវ__ គណៈប្រតិភូជាន់ខ្ពស់រដ្ឋសភា ដឹកនាំដោយអនុប្រធានទី២ គ្រោងបំពេញទស្សនកិច្ចនៅប្រទេសវៀតណាម__ គណៈកម្មការផែនការ វិនិយោគរដ្ឋសភា ជួបពិភាក្សាការងារជាមួយក្រសួងផែនការ__ អគ្គលេខាធិការដ្ឋានរដ្ឋសភាបើកវគ្គបណ្តុះបណ្តាលស្តីពីការអនុវត្តគម្រោងប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន សម្រាប់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (FMIS) ៕


ទំព័រមុខ » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » ឯកឧត្តម ហ៊ុន ម៉ានី ដឹកនាំក្រុមការងារចុះសិក្សាស្វែងយល់វិស័យអប់រំ យុវជន វប្បធម៌ ទេសចរណ៍ នៅខេត្តស្ទឹងត្រែង
ឯកឧត្តម ហ៊ុន ម៉ានី ដឹកនាំក្រុមការងារចុះសិក្សាស្វែងយល់វិស័យអប់រំ យុវជន វប្បធម៌ ទេសចរណ៍ នៅខេត្តស្ទឹងត្រែង
រៀបរៀងដោយ ៖​ NA1472 ​ នៅថ្ងៃទី (3/11/2019 1:50:47 AM )

ឯកឧត្តម ហ៊ុន ម៉ានី ប្រធានគណ:កម្មការអប់រំ យុវជន កីឡា ធម្មការ កិច្ចការសាសនា  វប្បធម៌ និងទេសចរណ៍ នៃរដ្ឋសភា បានចុះបំពេញ បេសកកម្មសិក្សា ស្វែងយល់ វឌ្ឍនភាពការងារ បញ្ហាប្រឈមនានារបស់អាជ្ញាធរ មន្ទីរជំនាញពាក់ព័ន្ធ ដែលស្ថិតនៅក្រោមសមត្ថកិច្ចរបស់ គណៈកម្មការ នៅខេត្តស្ទឹងត្រែង នាព្រឹកថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៩។

ក្នុងដំណើរបំពេញបេសកកម្មនេះ ប្រតិភូគណៈកម្មការជំនាញរដ្ឋសភា ដែលទទួលបន្ទុក ការងារអប់រំ វប្បធម៌ ទេសចរណ៍ ជាដើមនោះ បានជួប ពិភាក្សាការងារជាមួយ ឯកឧត្តម ម៉ុម សារឿន អភិបាលនៃគណ:អភិបាលខេត្តស្ទឹងត្រែង។ នៅក្នុងកិច្ចប្រជុំនេះ មានការចូលរួមពីសំណាក់ លោក លោកស្រី ដែលជាប្រធានមន្ទីរជំនាញពាក់ព័ន្ធជុំវិញខេត្តផងដែរ។

ឯកឧត្តម ម៉ុម សារឿន បានធ្វើរបាយការណ៍ដោយសង្ខេបពីការអភិវឌ្ឍនានានៅក្នុងខេត្ត និងបញ្ហាប្រឈមមួយចំនួនដែលខេត្តបានជួបប្រទះ។ ក្នុងវិស័យអប់រំខេត្តស្ទឹងត្រែងបានជួបបញ្ហាខ្វះគ្រូបង្រៀន។ ប៉ុន្តែដោយមានការយកចិត្តទុកដាក់ពីប្រមុខរដ្ឋាភិបាល អគារសិក្សានៅក្នុងខេត្តមានគ្រប់ គ្រាន់។ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន បានផ្តល់អគារសិក្សាគ្រប់ក្រុង ស្រុករបស់ខេត្ត ដែលសរុបមានចំនួន៣៤កន្លែង ស្មើនឹង៥៣អគារ មាន២៩៣បន្ទប់។ ចំពោះវិស័យវប្បធម៌ ធម្មការ កិច្ចការសាសនា និងទេសចរណ៍ បានជួបបញ្ហាប្រឈមខ្លះដែរ តែអាជ្ញាធរខេត្ត និងស្ថាប័នមន្ទីរជំនាញ ខិតខំដោះស្រាយដោយប្រកាន់គោលការណ៍ធ្វើយ៉ាងណាផ្តល់សេវាសាធារណៈ និងសង្គមជូនពលរដ្ឋឲ្យបានល្អប្រសើរ។

ឯកឧត្តម ហ៊ុន ម៉ានី បានវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលការងារដែលរដ្ឋបាលខេត្ត និងមន្ទីរជំនាញសម្រេចបាន។ នៅក្នុងកិច្ចប្រជុំនេះ ឯកឧត្តមបាន ស្តាប់ និងផ្តល់យោបល់ដល់អាជ្ញាធរ ដើម្បីរកដំណោះស្រាយលើបញ្ហាដែលខ្វះខាត និងបញ្ហាប្រឈមនោះ។ ឯកឧត្តមបានគូសបញ្ជាក់ថា ការជួបប្រជុំ គ្នានេះ មានសារៈសំខាន់ក្នុងការឆ្លើយតបតម្រូវការរបស់ពលរដ្ឋ។ អ្វីដែលជាបញ្ហាប្រឈមដែលមិនអាចដោះស្រាយនៅពេលនេះ គណៈកម្មការអប់រំ យុវជន នៃរដ្ឋសភា នឹងពាំនាំជូនរដ្ឋាភិបាលដោះស្រាយតាមរយៈសម្តេចប្រធានរដ្ឋសភា៕

អត្ថបទ និងរូបភាព ដោយនាយកដ្ឋានព័ត៌មាន