អភិបាលខេត្តព្រះសីហនុជម្រាបគណៈកម្មការសុខាភិបាលរដ្ឋសភាថា សេវាសមធម៌សង្គមបានលើកកម្ពស់សុខុមាលភាព និងជីវភាពពលរដ្ឋ__ គណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ត្រៀមចែករំលែកបទពិសោធន៍ក្នុងសិក្ខាសាលាលើកទី៨រួមគ្នានៃសភាកម្ពុជា ឡាវ មីយ៉ាន់ម៉ា និងវៀតណាម ក្នុងប្រទេសឡាវ__ គណៈប្រតិភូជាន់ខ្ពស់រដ្ឋសភា ដឹកនាំដោយអនុប្រធានទី២ គ្រោងបំពេញទស្សនកិច្ចនៅប្រទេសវៀតណាម__ គណៈកម្មការផែនការ វិនិយោគរដ្ឋសភា ជួបពិភាក្សាការងារជាមួយក្រសួងផែនការ__ អគ្គលេខាធិការដ្ឋានរដ្ឋសភាបើកវគ្គបណ្តុះបណ្តាលស្តីពីការអនុវត្តគម្រោងប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន សម្រាប់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (FMIS) ៕


ទំព័រមុខ » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ៖ វត្តអារាមមិនត្រឹមជាទីគោរពសក្ការៈនោះទេ តែជាថ្នាលបណ្តុះចំណេះដឹង បញ្ញាញាណ តម្លៃសីលធម៌ និងស្មារតីសាមគ្គី
សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ៖ វត្តអារាមមិនត្រឹមជាទីគោរពសក្ការៈនោះទេ តែជាថ្នាលបណ្តុះចំណេះដឹង បញ្ញាញាណ តម្លៃសីលធម៌ និងស្មារតីសាមគ្គី
រៀបរៀងដោយ ៖​ NA1472 ​ នៅថ្ងៃទី (3/10/2019 8:16:58 AM )

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្ពោធឧបដ្ឋានសាលា​ និងសមិទ្ធផលនានា នៅក្នុងវត្តឧត្តម្មុនី ហៅវត្តតានី ស្ថិតនៅភូមិតានី ឃុំដូនតី ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ នៅព្រឹកថ្ងៃទី១០ ខែមីនា ឆ្នាំ២០១៩។ នៅក្នុងឱកាសនោះ សម្តេចប្រធានរដ្ឋសភា បានមានប្រសាសន៍ថា ទីវត្តអារាមមិនគ្រាន់តែជាទីសក្ការៈសម្រាប់គោរពបូជាតាមផ្លូវជំនឿសាសនាប៉ុណ្ណោះទេ តែជាថ្នាល បណ្តុះបណ្តាលនូវចំណេះដឹង បញ្ញាញាណ តម្លៃសីលធម៌ និងស្មារតី រួមរស់សាមគ្គីគ្នាតាមផ្លូវពុទ្ធចក្រ និងអាណាចក្រទៀតផង។

សម្តេចបានមានប្រសាសន៍បន្តថា វត្តអារាមជាច្រើនបានផ្តល់ជាទីតាំងសាលារៀន កន្លែងផ្តល់សេវាសុខាភិបាល មណ្ឌលសង្គ្រោះក្មេងកំព្រា មនុស្សអនាថាគ្មានទីពឹង និងជាកន្លែងជួយអប់រំកែប្រែដល់អ្នកញៀនគ្រឿងញៀនជាដើម។ ដូចនេះ វត្តអារាម ព្រះពុទ្ធសាសនា មានតួនាទី យ៉ាងសំខាន់ក្នុងសង្គមកម្ពុជា។ មានប្រសាសន៍ទៅកាន់ព្រះសង្ឃ និងប្រជាពុទ្ធបរិស័ទរាប់រយនាក់ នៅក្នុងកម្មវិធីនោះ សម្តេចប្រធានរដ្ឋសភា បានគូសបញ្ជាក់ថា រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជាបានកំណត់ថា ព្រះពុទ្ធសាសនាជាសាសនារបស់រដ្ឋ ហើយប្រជាជនខ្មែរភាគច្រើនបាន គោរពប្រតិបត្តិព្រះពុទ្ធសាសនា។ ដោយមើលឃើញនូវតួនាទីដ៏សំខាន់របស់ព្រះពុទ្ធសាសនា និងព្រះសង្ឃនៅក្នុងសង្គមជាតិ ទើបរដ្ឋសភា រាជរដ្ឋាភិបាល យកចិត្តទុកដាក់ក្នុងការពង្រឹងពង្រីកវិស័យនេះឱ្យបានរឹងមាំទូលំទូលាយនៅទូទាំងប្រទេសចាប់ពីឆ្នាំ១៩៧៩មក។

សូមជម្រាបថា​ សមិទ្ធផលដែលសម្ពោធដាលឆ្លងដាក់ឲ្យប្រើប្រាស់នាឱកាសនេះ មានឧបដ្ឋានសាលា និងសមិទ្ធផលផ្សេងៗទៀត ដែលបម្រើដល់ វិស័យព្រះពុទ្ធសាសនា។ ឯកឧត្តម ឡុង ធាម អភិបាលរងនៃគណៈអភិបាលខេត្តត្បូងឃ្មុំ បានមានប្រសាសន៍គូសបញ្ជាក់ថា សមិទ្ធផលដែល ដាក់សម្ពោធនាឱកាសនេះ ជាសមិទ្ធផលថ្មីបន្ថែមទៀត លើសមិទ្ធផលជាច្រើនដែល សម្តេចអគ្គមហាពញាចក្រី ហេង សំរិន និងលោកជំទាវ បានផ្តល់ជូនប្រជាពលរដ្ឋនៅខេត្តត្បូងឃ្មុំ នាពេលកន្លងមក មានទាំងនៅក្នុងវិស័យពុទ្ធចក្រនិងអាណាចក្រ ដូចជាព្រះវិហារ សាលារៀន មន្ទីរពេទ្យ មណ្ឌលសុខភាព ផ្លូវថ្នល់ ប្រឡាយទឹក អណ្តូងទឹក ផ្ទះ ជាដើម។ សមិទ្ធផលទាំងអស់នោះ បានចូលរួមចំណែកលើកកម្ពស់ជីវភាពពលរដ្ឋឲ្យប្រសើរ ឡើងជាលំដាប់។

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលក្នុងអាណត្តិទី៦ បានប្តេជ្ញាយ៉ាងមុតមាំក្នុងការពង្រឹងពង្រីកនូវសាមគ្គី ប្រជាជាតិ ដោយមិនបែងចែកអំពីនិន្នាការនយោបាយ អតីតកាល ភេទ ជំនឿ សាសនា ដើមកំណើតជាតិ និងឋានៈក្នុងសង្គមឡើយ សំដៅធានាបាន នូវសុខសន្តិភាព ស្ថិរភាព និងវឌ្ឍនភាពជូនសង្គមជាតិ តែប្រឆាំងដាច់ខាតចំពោះឧបាយកល និងសកម្មភាពឧទ្ទាមរបស់មជ្ឈដ្ឋានណាក៏ដោយ ទោះជាបុគ្គល ជាក្រុម ឬជាអង្គការនយោបាយ ដែលព្យាយាមបំផ្លាញឯកភាពជាតិ បង្កអស្ថេរភាពក្នុងសង្គម បំផ្លាញលទ្ធិប្រជាធិបតេយ្យ ប៉ុនប៉ងធ្វើឱ្យ មានការផ្លាស់ប្តូរណាមួយ ដែលផ្ទុយពីរដ្ឋធម្មនុញ្ញ និងច្បាប់ជាធរមាន។

សម្តេចប្រធានរដ្ឋសភា បានផ្តាំផ្ញើដល់អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ត្រូវបន្តខិតខំយកចិត្តទុកដាក់អនុវត្តគោល នយោបាយភូមិ-ឃុំមានសុវត្ថិភាព ឱ្យមានប្រសិទ្ធភាពខ្ពស់ បម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋឱ្យបានល្អ និងបានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់គ្នា ជៀសឱ្យឆ្ងាយពី គ្រឿងញៀន គោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា ដើម្បីកាត់បន្ថយគ្រោះថ្នាក់លើដងផ្លូវ ដែលជាឃាតករលាក់មុខសម្លាប់ពលរដ្ឋជារៀងរាល់ថ្ងៃ។ ឆ្លៀតឱកាសនោះសម្តេចក៏បានអំពាវនាវដល់ពលរដ្ឋទាំងអស់សហការចូលរួមធ្វើជំរឿនទាំងអស់គ្នា។ យុទ្ធនាការធ្វើជំរឿននេះ ចាប់ពីថ្ងៃទី៣​ ដល់១៣ ខែមីនា ឆ្នាំ២០១៩។

សម្តេចប្រធានរដ្ឋសភា បានគូសបញ្ជាក់ថា ជំរឿនជាការចុះស្រង់ទិន្នន័យស្ថិតិប្រជាពលរដ្ឋ សម្រាប់រៀបចំផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍ប្រទេសជាតិ ឲ្យបានត្រឹមត្រូវ សំដៅសម្រេចឱ្យបាននូវយុទ្ធសាស្រ្តកាត់បន្ថយភាពក្រីក្រ និងគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព ព្រមទាំងលើកស្ទួយជីវភាព រស់នៅប្រជាពលរដ្ឋ៕

អត្ថបទ​ និងរូបភាព​ ដោយនាយកដ្ឋានព័ត៌មាន