សេចក្តីជូនដំណឹង ស្តីពីការរៀបចំកិច្ចប្រជុំលើកទី៤ ក្រោមប្រធានបទ “តួនាទី ភារកិច្ចក្នុងការ ពិនិត្យតាមដានរបស់គណៈកម្មការ/គណៈកម្មាធិការ ការពារជាតិ និងសន្តិសុខ របស់រដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា ឡាវ វៀតណាម__ ឯកឧត្តម សួស យ៉ារ៉ា ផ្តាំផ្ញើយុវជនចូលរួមកម្មវិធីនាវាយុវជនអាស៊ីអាគ្នេយ៍-ជប៉ុន ផ្សព្វផ្សាយសក្តានុពលកម្ពុជា__ គណៈកម្មការរដ្ឋសភា សម្រេចបញ្ជូនសេចក្តីព្រាងច្បាប់ស្តីពីកិច្ចការពារអ្នកប្រើប្រាស់ ទៅគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភាសម្រាប់បញ្ចូលក្នុងរបៀបវារៈសម័យប្រជុំរដ្ឋសភា__ ឯកឧត្តម ហ៊ុន ណេង ចុះពិនិត្យសមិទ្ធផលនានា ដែលផ្តល់ជូនពលរដ្ឋ នៅស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម__ សេចក្តីជូនដំណឹង ស្តីពីគណៈប្រតិភូជាន់ខ្ពស់សភានៃព្រះរាជាណាចក្រកម្ពុជា ចូលរួមមហាសន្និបាតអន្តរសភាអាស៊ាន​ លើកទី៤០​ នៅព្រះរាជាណាចក្រថៃ ៕


ទំព័រមុខ » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » គណៈកម្មការសិទ្ធិមនុស្សរដ្ឋសភាស្នើអាជ្ញាធរខេត្តកំពង់ធំ យកចិត្តទុក្ខដាក់ដោះស្រាយបញ្ហាដីធ្លី
គណៈកម្មការសិទ្ធិមនុស្សរដ្ឋសភាស្នើអាជ្ញាធរខេត្តកំពង់ធំ យកចិត្តទុក្ខដាក់ដោះស្រាយបញ្ហាដីធ្លី
រៀបរៀងដោយ ៖​ NA1472 ​ នៅថ្ងៃទី (3/6/2019 7:22:59 PM )

នៅពេលជួបពិភាក្សាការងារជាមួយអភិបាលខេត្តកំពង់ធំ នៅព្រឹកថ្ងៃទី០៦ ខែមីនា ឆ្នាំ២០១៩ ប្រធានគណៈកម្មការសិទ្ធិមនុស្ស ទទួលពាក្យបណ្តឹង អង្កេត និងទំនាក់ទំនងរដ្ឋសភា ព្រឹទ្ធសភា នៃរដ្ឋសភា ឯកឧត្តម ប៉ា សុជាតិវង្ស បានលើកឡើងថា រដ្ឋសភាបានអនុម័តច្បាប់ជាច្រើន ទាក់ទងការគ្រប់គ្រងដីធ្លី ហើយនៅក្នុងការអនុវត្តច្បាប់នេះ រាជរដ្ឋាភិបាលក៏បានចេញអនុក្រឹត្យ និងលិខិតបទដ្ឋានគតិយុត្តនានា ដើម្បីឲ្យការ គ្រប់គ្រងដីធ្លីមានប្រសិទ្ធិភាព។ ឯកឧត្តមបានលើកទឹកចិត្ត និងជំរុញអាជ្ញាធរអនុវត្តច្បាប់ឲ្យមានប្រសិទ្ធិភាព ដោយក្នុងនោះត្រូវធ្វើការផ្សព្វផ្សាយ អប់រំដល់ពលរដ្ឋ និងអាជ្ញាធរពាក់ព័ន្ធពីច្បាប់ និងអនុក្រឹត្យ ឬសេចក្តីសម្រេចនានា។

ឯកឧត្តម ហួន ម៉ានិត អភិបាលនៃគណៈអភិបាលខេត្តកំពង់ធំ បានរាយការណ៍ដោយសង្ខេបពីការងារដែលខេត្តសម្រេចបាន ដូចជា លើកកម្ពស់ ការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ ពង្រឹងការអនុវត្តអភិបាលកិច្ចល្អ សំដៅកាត់បន្ថយភាពអសកម្មនានា ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម និងសុខុមាលភាព វិបុលភាពរបស់ប្រជាពលរដ្ឋទូទាំងខេត្ត។ ជាមួយគ្នានេះ ខេត្តខិតខំធ្វើការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធសង្គម ដូចជាការរៀបចំកែលម្អ សោភ័ណ្ឌភាពក្រុងស្ទឹងសែន ជាដើម។

ឯកឧត្តមអភិបាលខេត្ត បានគូសបញ្ជាក់បន្តថា ខេត្តបានប្រគល់ដីសង្គមកិច្ចជូនប្រជាពលរដ្ឋក្រីក្រគ្មានដី ឬមានដីតិចតួចចំនួនជាង៧០០គ្រួសារ នៅក្នុងឃុំដូង ស្រុកប្រាសាទបល្ល័ង្គ ខេត្តកំពង់ធំ។ អាជ្ញាធរខេត្តបានបង្កើនល្បឿន ក្នុងការផ្តល់ដីសម្បទានសង្គមកិច្ចទៅដល់ប្រជាពលរដ្ឋដែលគ្មានដី ពិតប្រាកដ ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ដោយផ្តោតលើប្រជាជនក្រីក្រី យោធិនពិការ និងគ្រួសារកងទ័ពពលី ប្រកបដោយ តម្លាភាព និងសមធម៌ ដើម្បីឆ្លើយតបនឹងតម្រូវការរបស់ប្រជាជន។ ជាមួយគ្នានេះ ខេត្តគម្រោងបែងចែកដីសង្គមកិច្ច ជំហានទី២ នៅពេលខាងមុខ ឆាប់ៗនេះ។

ឯកឧត្តម ប៉ា សុជាតិវង្ស បានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះការខិតខំប្រឹងប្រែងបំពេញភារកិច្ចយ៉ាងសកម្មរបស់ថ្នាក់ដឹកនាំខេត្ត ក៏ដូចថ្នាក់ដឹកនាំប្រធានមន្ទីរ អង្គភាពទាំងអស់ ដែលធ្វើឲ្យសម្រេចបាននូវសមិទ្ធផលជាច្រើន ជូនប្រជាពលរដ្ឋក្នុងខេត្តកំពង់ធំ។ ក្នុងឱកាសនេះ ឯកឧត្តមបានផ្តល់ជាអនុសាសន៍ជាច្រើនក្នុងការកែលម្អសេវាសាធារណៈឲ្យល្អប្រសើរ ដើម្បីឆ្លើយតបតម្រូវការរបស់ពលរដ្ឋ និងការអភិវឌ្ឍរបស់ ប្រទេសជាតិ។ ចំពោះបញ្ហាប្រឈម និងសំណូមពរ ឯកឧត្តមបានសន្យាថា នឹងពាំនាំជូនរាជរដ្ឋាភិបាលដោះស្រាយតាមរយៈ សម្តេចអគ្គមហាពញា ចក្រី ហេង សំរិន ប្រធានរដ្ឋសភា

នៅក្នុងដំណើរបំពេញបេសកកម្ម សិក្សាស្វែងយល់វិស័យដែលគណៈកម្មការទទួលបន្ទុក នៅលើទឹកដីខេត្តកំពង់ធំនេះ ប្រតិភូគណៈកម្មការ សិទ្ធិមនុស្សរដ្ឋសភា បានចុះជួបជាមួយប្រជាពលរដ្ឋ៥ភូមិ នៅស្រុកប្រាសាទបល័្លង្គ និង៥ភូមិទៀតនៅស្រុកស្ទោង ខេត្តកំពង់ធំ ដែលកំពុងជួបនូវ បញ្ហាដីធ្លីផងដែរ៕

អត្ថបទ និងរូបភាព ដោយនាយកដ្ឋានព័ត៌មាន