អភិបាលខេត្តព្រះសីហនុជម្រាបគណៈកម្មការសុខាភិបាលរដ្ឋសភាថា សេវាសមធម៌សង្គមបានលើកកម្ពស់សុខុមាលភាព និងជីវភាពពលរដ្ឋ__ គណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ត្រៀមចែករំលែកបទពិសោធន៍ក្នុងសិក្ខាសាលាលើកទី៨រួមគ្នានៃសភាកម្ពុជា ឡាវ មីយ៉ាន់ម៉ា និងវៀតណាម ក្នុងប្រទេសឡាវ__ គណៈប្រតិភូជាន់ខ្ពស់រដ្ឋសភា ដឹកនាំដោយអនុប្រធានទី២ គ្រោងបំពេញទស្សនកិច្ចនៅប្រទេសវៀតណាម__ គណៈកម្មការផែនការ វិនិយោគរដ្ឋសភា ជួបពិភាក្សាការងារជាមួយក្រសួងផែនការ__ អគ្គលេខាធិការដ្ឋានរដ្ឋសភាបើកវគ្គបណ្តុះបណ្តាលស្តីពីការអនុវត្តគម្រោងប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន សម្រាប់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (FMIS) ៕


ទំព័រមុខ » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » លោកជំទាវ ឃួន សុដារី៖ យុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ ការពង្រឹងសមភាពយេនឌ័រ និងការគាំពារសង្គម គឺពិតជាមានសារៈសំខាន់ខ្លាំងណាស់ ក្នុងការលើកស្ទួយតួនាទីស្ត្រី
លោកជំទាវ ឃួន សុដារី៖ យុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ ការពង្រឹងសមភាពយេនឌ័រ និងការគាំពារសង្គម គឺពិតជាមានសារៈសំខាន់ខ្លាំងណាស់ ក្នុងការលើកស្ទួយតួនាទីស្ត្រី
រៀបរៀងដោយ ៖​ NA1472 ​ នៅថ្ងៃទី (3/6/2019 2:14:41 AM )

លោកជំទាវ ឃួន​ សុដារី បានមានប្រសាសន៍ថា យុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤របស់រាជរដ្ឋាភិបាលដឹកនាំដោយ សម្តេចតេជោ ហ៊ុន សែន គឺការពង្រឹងសមភាពយេនឌ័រ និងការគាំពារសង្គម ពិតជាមានសារៈសំខាន់ខ្លាំងណាស់ ដើម្បីលើកស្ទួយតួនាទីស្ត្រីដែលជាឆ្អឹងខ្នងនៃគ្រួសារ សេដ្ឋកិច្ច និងសង្គមជាតិ។ ការលើកកម្ពស់សមភាពយេនឌ័រ និងការពង្រឹងភាពអង់ឤចដល់ស្ត្រី និងក្មេងស្រីកម្ពុជា មានសារៈសំខាន់ប្រកបដោយសក្តានុពល ក្នុងការរួមចំណែកអភិវឌ្ឍន៍គ្រួសារ សេដ្ឋកិច្ច និងសង្គមជាតិ ដែលជាកិច្ចការឤទិភាពមួយដែលរាជរដ្ឋាភិបាលកម្ពុជាបាននឹងកំពុងផ្តោតការ យកចិត្តទុកដាក់ខ្ពស់បំផុត។

លោកជំទាវអនុប្រធានទី២នៃរដ្ឋសភា បានលើកឡើងបែបនេះ នៅក្នុងឱកាសជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋ ជាពិសេសស្រ្តី និងបងប្អូន នារីក្នុងស្រុកលើកដែកប្រមាណជាង៣០០នាក់ ក្នុងពិធីអបអរសាទរខួបលើកទី១០៨ ទិវាអន្តរជាតិ៨​មីនា ក្រោមប្រធានបទ “ការលើកកម្ពស់សមភាព យេនឌ័រ និងការគាំពារសង្គមដើម្បីអភិវឌ្ឍន៍ធនធានមនុស្ស” នៅព្រឹកថ្ងៃទី០៦ ខែមីនា ឆ្នាំ២០១៩ នៅស្រុកលើកដែក ខេត្តកណ្តាល។

សូមជម្រាបផងដែរថា​ ពិធីអបអរសាទរទិវាអន្តរជាតិនារី៨មីនា ត្រូវបានពិភពលោកប្រារព្ធធ្វើឡើងជារៀងរាល់ឆ្នាំ ដើម្បីរំលឹកនូវការតស៊ូ និងគំរូវីរភាព របស់នារីៗក្នុងការទាមទារសិទ្ធិសេរីភាព​ និងគេចផុតពីទង្វើជិះជាន់នានា។

ជាមួយការគំាទ្រដល់ប្រធានបទខាងលើ ថាមានសារៈសំខាន់ក្នុងការលើកកម្ពស់ស្ថានភាពស្រ្តីកម្ពុជា ដែលជាម្តាយ ជាអ្នកដឹកនាំគ្រួសារ និងជា ឆ្អឹងខ្នងនៃសេដ្ឋកិច្ច និងសង្គម ឱ្យប្រកបដោយគុណសម្បត្តិដ៏ថ្លៃថ្លា ជោគជ័យគ្រប់កិច្ចការក្នុងនាមជាពលរដ្ឋដ៏ល្អនោះ លោកជំទាវបានគូសបញ្ជាក់ថា ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី កម្ពុជាកំពុងអនុវត្តគោលនយោបាយគាំពារសង្គម ដែលបានចាប់ផ្តើម អនុវត្តមុនគេចំពោះស្ត្រីដែលជាកម្មការិនីមានផ្ទៃពោះ។ ជាពិសេសទៀតនោះគឺក្នុងពេលសម្រាលកូន សាមីខ្លួនបានឈប់សម្រាករយៈពេល៣ខែ និងទទួលបានប្រាក់ខែ១២០% បូកជាមួយនឹងការជួយឧបត្ថម្ភរបស់រាជរដ្ឋាភិបាលចំនួន៤០ម៉ឺនរៀលសម្រាប់កូនម្នាក់ និងការកើតកូនភ្លោះបាន២នាក់ ចំនួន៨០ម៉ឺនរៀល និង៣នាក់ចំនួន១លាន២០ម៉ឺនរៀល បូកនឹងជំនួយឧបត្ថម្ភរបស់ខ្ញុំ៥លានរៀលថែមទៀត។

លោកជំទាវក៏បានពាំនាំសេចក្តីនឹករលឹក និងប្រសាសន៍ដ៏មានអត្ថន័យរបស់ សម្តេចតេជោ​ ហ៊ុន សែន ធ្វើការអត្ថាធិប្បាយក្នុងពិធីអបអរសាទរ ទិវាអន្តរជាតិនារី៨មីនា ខួបលើកទី១០៨ ដែលប្រព្រឹត្តទៅនៅមជ្ឈមណ្ឌលកោះពេជ្រ កាលពីថ្ងៃទី៥ ខែមីនា ឆ្នាំ២០១៩ ដែលបានបញ្ជាក់ថា ចាប់ពីពេលនេះតទៅ យើងត្រូវធ្វើពិធីនេះនៅមុនថ្ងៃ៨(មីនា)មកដល់ ដើម្បីទុកថ្ងៃទី៨មីនានោះ គឺទទួលបានការឈប់សម្រាក និងកម្សាន្ត ទៅតាមការ ចង់បានរបស់ស្ត្រីគ្រប់រូប។ បន្ទាប់មកទៀត ក្រុមហ៊ុនទាំងឡាយដែលមិនទាន់បានចុះបញ្ជីត្រូវតែចុះបញ្ជី ដើម្បីធានាថាកម្មករបានទទួល ផលប្រយោជន៍ពីគោលនយោបាយគាំពារសង្គម ដោយទទួលបាននូវការពិនិត្យព្យាបាលដោយឥតគិតប្រាក់ ហើយពិសេសកម្មការិនី ដែលធ្វើការនៅ កន្លែងនោះ ដើម្បីទទួលបាននូវអត្ថប្រយោជន៍ ពីគោលនយោបាយគាំពារសង្គមរបស់រាជរដ្ឋាភិបាល សម្រាប់ស្ត្រីមានផ្ទៃពោះ និងឆ្លងទន្លេ។ លោកជំទាវក៏បានបន្តបញ្ជាក់បន្ថែមពីប្រសាសន៍របស់ សម្តេចតេជោ ហ៊ុន សែន ដែលជំរុញឲ្យថ្នាក់ដឹកនាំគ្រប់ក្រសួង ស្ថាប័ន គួរគប្បីធ្វើការឲ្យបាន ញឹកញាប់បន្តិចជាមួយនឹងក្របខណ្ឌជាស្រ្តី ដោយប្រើប្រាស់ក្នុងមួយឆ្នាំ២-៣ពេល ដើម្បីជួបស្រ្តី និងស្តាប់មតិរបស់ពួកគាត់។ លោកជំទាវបាន លើកឡើងបន្ថែមពីការអំពាវនាវរបស់ សម្តេចតេជោ ហ៊ុន សែន ឲ្យមានការយកចិត្តទុកដាក់ យោគយល់អធ្យាស្រ័យ ចំពោះស្រ្ដីដែលធ្វើការតាមផ្ទះ ព្រោះស្ដ្រីធ្វើការតាមផ្ទះរបស់យើង ពួកគាត់គ្មានឱកាសសម្រាកសប្បាយរីករាយទាល់តែសោះ ត្រូវដាំស្លផង បោកគក់ផង រហូតដល់ស្ដ្រីនៅក្នុង ប្រទេសរបស់យើងត្រូវបានបញ្ជូនទៅធ្វើការតាមផ្ទះនៅប្រទេសក្រៅ។ លោកជំទាវក៏បានបន្តលើកឡើងពីប្រសាសន៍របស់ សម្តេចតេជោ ហ៊ុន សែន អំពីការបង្កើតក្រុមមេធាវីតេជោសែន ដែលពេលនេះកំពុងចាប់ផ្ដើមដំណើរការជួយដល់ស្រ្ដីក្រីក្រ និងស្ដ្រីពិរុទ្ធជន​ ដោយផ្តោតសំខាន់លើទណ្ឌិត ជាស្ដ្រី ដែលគប្បីទទួលបានការលើកលែងទោស ដោយបានណែនាំទៅក្រសួងយុត្ដិធម៌ ក្រសួងកិច្ចការនារី សហការជាមួយផ្នែកពន្ធនាគារ ពិនិត្យមើលអ្នកដែលជាប់ទោសទណ្ឌិតជាស្ដ្រី អ្នកណាខ្លះគប្បីទទួលបានការលើកលែងទោស ដែលជាគោលដៅទី១។ រីឯគោលដៅទី២ សម្រាប់ស្ដ្រី ជាពិរុទ្ធជន ដែលមិនទាន់ទទួលបានការកាត់ទោសដោយសារតែខ្វះមេធាវី គឺត្រូវតែជម្រុញការប្រើប្រាស់ឲ្យអស់សក្ដានុពល ដែលមួយភាគក្រសួង កិច្ចការនារីមានតាមរយៈប្រាក់ឧបត្ថម្ភពីរាជរដ្ឋាភិបាល ក្រសួងយុត្ដិធម៌មានតាមរយៈប្រាក់ឧបត្ថម្ភពីរាជរដ្ឋាភិបាល ហើយបំពេញបន្ថែមដោយ ក្រុមមេធាវីរបស់សម្តេចតេជោ ដើម្បីទៅជួយការពារក្ដីសម្រាប់ស្ដ្រីក្រីក្រ។

នៅក្នុងឱកាសនោះ លោកជំទាវ ឃួន សុដារី បានឧបត្ថម្ភ និងជូនអំណោយអនុស្សាវរីយ៍ ចំពោះអ្នកចូលរួមផងដែរ ដោយក្នុងនោះរួមមានឧបត្ថម្ភ ក្រុមការងារស្រ្តីក្នុង៧ឃុំ ដោយឃុំនីមួយៗទទួលបានថវិកា១លានរៀល អាវ៥០ ក្នុង១ឃុំ សរុប៦៥០អាវ ឧបត្ថម្ភក្រុមការងារស្រុក ១លានរៀល ឧបត្ថម្ភស្រ្តីចូលរួម ក្នុងម្នាក់ទទួលបាន សារ៉ុង១ អាវយឺត១ រួមជាមួយថវិកា៥ម៉ឺនរៀល៕

អត្ថបទ និងរូបភាព ដោយនាយកដ្ឋានព័ត៌មាន