សេចក្តីជូនដំណឹង ស្តីពីការរៀបចំកិច្ចប្រជុំលើកទី៤ ក្រោមប្រធានបទ “តួនាទី ភារកិច្ចក្នុងការ ពិនិត្យតាមដានរបស់គណៈកម្មការ/គណៈកម្មាធិការ ការពារជាតិ និងសន្តិសុខ របស់រដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា ឡាវ វៀតណាម__ ឯកឧត្តម សួស យ៉ារ៉ា ផ្តាំផ្ញើយុវជនចូលរួមកម្មវិធីនាវាយុវជនអាស៊ីអាគ្នេយ៍-ជប៉ុន ផ្សព្វផ្សាយសក្តានុពលកម្ពុជា__ គណៈកម្មការរដ្ឋសភា សម្រេចបញ្ជូនសេចក្តីព្រាងច្បាប់ស្តីពីកិច្ចការពារអ្នកប្រើប្រាស់ ទៅគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភាសម្រាប់បញ្ចូលក្នុងរបៀបវារៈសម័យប្រជុំរដ្ឋសភា__ ឯកឧត្តម ហ៊ុន ណេង ចុះពិនិត្យសមិទ្ធផលនានា ដែលផ្តល់ជូនពលរដ្ឋ នៅស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម__ សេចក្តីជូនដំណឹង ស្តីពីគណៈប្រតិភូជាន់ខ្ពស់សភានៃព្រះរាជាណាចក្រកម្ពុជា ចូលរួមមហាសន្និបាតអន្តរសភាអាស៊ាន​ លើកទី៤០​ នៅព្រះរាជាណាចក្រថៃ ៕


ទំព័រមុខ » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » ប្រតិភូអង្គការCambodian People Care and Learning មកពីសហរដ្ឋអាមេរិក មកសិក្សាស្វែងយល់ពីតួនាទីភារកិច្ចរបស់រដ្ឋសភាកម្ពុជា
ប្រតិភូអង្គការCambodian People Care and Learning មកពីសហរដ្ឋអាមេរិក មកសិក្សាស្វែងយល់ពីតួនាទីភារកិច្ចរបស់រដ្ឋសភាកម្ពុជា
រៀបរៀងដោយ ៖​ NA1472 ​ នៅថ្ងៃទី (3/6/2019 1:17:38 AM )

ប្រតិភូមកពីសហរដ្ឋអាមេរិកចំនួនប្រមាណ៣០នាក់ ដឹកនាំដោយ​ លោក Travis Johnson នាយកប្រតិបត្តិ នៃអង្គការ Cambodian People Care and Learning បានមកធ្វើទស្សនកិច្ចសិក្សាស្វែងយល់អំពីតួនាទី និងភារកិច្ចរបស់រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី០៦ ខែមីនា ឆ្នាំ២០១៩ នៅវិមានរដ្ឋសភា។

ឯកឧត្តម កែប ជុតិមា សមាជិគណៈកម្មការទី៩ នៃរដ្ឋសភា និងជាតំណាងរាស្រ្តមណ្ឌលរាជធានីភ្នំពេញ និង ឯកឧត្តម ប៉ែន ប្រាកដ អគ្គនាយករង នីតិកម្ម និងស្រាវជ្រាវ នៃអគ្គនាយកដ្ឋាននីតិកម្ម និងស្រាវជ្រាវ បានទទួលស្វាគមន៍ និងធ្វើបទបង្ហាញសង្ខេបស្តីពីប្រវត្តិរបស់រដ្ឋសភា រចនាសម្ព័ន្ធ និងតួនាទីភារកិច្ចរបស់រដ្ឋសភា ព្រមទាំងសេវាសំខាន់ដែលអគ្គលេខាធិការដ្ឋានរដ្ឋសភាផ្ដល់ជូនដល់ថ្នាក់ដឹកនាំ និងសមាជិករដ្ឋសភាក្នុងការបំពេញ ការងារផងដែរ។

លោក Travis Johnson នាយកប្រតិបត្តិអង្គការ និងជាប្រធានប្រតិភូ បានមានប្រសាសន៍ថា ដំណើរទស្សនកិច្ចមកកាន់វិមានរដ្ឋសភានេះ ជាផ្នែកមួយក្នុងកម្មវិធីសិក្សារបស់អង្គការ Cambodian People Care and Learning ដើម្បីធ្វើយ៉ាងណាឲ្យសិក្ខាកាម បានជួបផ្ទាល់ជាមួយមន្រ្តី បម្រើការងារក្នុងរដ្ឋសភាកម្ពុជា បានស្វែងយល់ដោយផ្ទាល់ពីសកម្មភាពរបស់រដ្ឋសភាកម្ពុជា។

លោកបានអោយដឹងទៀតថា នេះគឺជាលើកទី២ហើយ ដែលលោកបានដឹកនាំមន្ត្រីនៃអង្គការ Cambodian People Care and Learning មកធ្វើទស្សនកិច្ចសិក្សាស្វែងយល់ពីតួនាទីភារកិច្ចរបស់រដ្ឋសភា កម្ពុជា។

ក្រោយពីបានស្តាប់បទបង្ហាញហើយ ប្រតិភូអង្គការទាំងអស់ក៏បានធ្វើទស្សនកិច្ចនៅកន្លែងសំខាន់ៗមួយចំនួនរបស់វិមានរដ្ឋសភាផងដែរ៕

អត្ថបទ​ និងរូបភាព​ ដោយនាយកដ្ឋានព័ត៌មាន