ទំព័រមុខ » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » ឯកឧត្ដម ឡេង ប៉េងឡុង ផ្ដល់ព័ត៌មានបន្ថែមដល់ក្រុមជំនួយការគណៈប្រតិភូសមាជិក(APPF) ទាំងអស់ អំពីដំណើរការកម្មវិធីនៃកិច្ចប្រជុំ(APPF)លើកទី២៧
ឯកឧត្ដម ឡេង ប៉េងឡុង ផ្ដល់ព័ត៌មានបន្ថែមដល់ក្រុមជំនួយការគណៈប្រតិភូសមាជិក(APPF) ទាំងអស់ អំពីដំណើរការកម្មវិធីនៃកិច្ចប្រជុំ(APPF)លើកទី២៧
រៀបរៀងដោយ ៖​ NA1472 ​ នៅថ្ងៃទី (1/14/2019 1:08:42 AM )

ឯកឧត្ដម ឡេង ប៉េងឡុង អគ្គលេខាធិការរដ្ឋសភា និងជាប្រធានលេខាធិការដ្ឋានជាតិ នៃវេទិកាសភាតំបន់អាស៊ី-ប៉ាស៊ីហ្វិក លើកទី២៧ នៅព្រឹកថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៩ បានអញ្ជើញជួបប្រជុំជាមួយក្រុមលេខា និងជំនួយការគណៈប្រតិភូសមាជិក(APPF)ទាំងអស់ នៅសណ្ឋាគារ សុខាសៀមរាប ដើម្បីផ្ដល់ព័ត៌មានបន្ថែមអំពីដំណើរការកម្មវិធីនៃកិច្ចប្រជុំ(APPF)លើកទី២៧ តាំងពីថ្ងៃចាប់ផ្ដើមរហូតដល់ថ្ងៃបញ្ចប់កម្មវិធី។

ក្រៅពីបានបញ្ជាក់ជូនអំពីកម្មវិធីតាមថ្ងៃនីមួយៗហើយ ឯកឧត្ដម ឡេង ប៉េងឡុង ក៏បានជម្រាបបន្ថែមអំពីចំណុចមួយចំនួនទៀតដូចជា ការអញ្ជើញ គណៈប្រតិភូទាំងអស់ចូលរួមក្នុងកម្មវិធីប្រកាសបើកជាផ្លូវការក្រុមប្រឹក្សាវប្បធម៌អាស៊ី Asian Cultural Council ( ACC) នារសៀលថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៩ និងចូលរួមទទួលទានអាហារពេលល្ងាច ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា

អត្ថបទ និងរូបភាព ដោយនាយកដ្ឋានព័ត៌មាន