សេចក្តីថ្លែងការណ៍ របស់អ្នកនាំពាក្យរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា ថ្ងៃពុធ ១រោច ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៩__ គណៈកម្មការមហាផ្ទៃ ការពារជាតិ និងមុខងារសាធារណៈនៃរដ្ឋសភា ចុះបំពេញការងារនៅខេត្តរតនគិរី និងខេត្តស្ទឹងត្រែង__ លោកជំទាវ និន សាផុន ៖ ខេត្តបាត់ដំបងជាខេត្តជាប់ចំណាត់ថ្នាក់លេខ១ ខាងនាំចេញអង្ករទៅក្រៅប្រទេស ច្រើនជាងគេនៅកម្ពុជា__ ឯកឧត្តមបណ្ឌិត ងួន ញ៉ិល ទទួលសញ្ញាបត្រកិត្តិយសថ្នាក់ក្រោយបណ្ឌិត ផ្នែកវិទ្យាសាស្ត្រសង្គម ពីសាកលវិទ្យាល័យមួយរបស់ឥណ្ឌា ដោយសារការលះបង់ចំពោះប្រទេសជាតិ និងការចូលរួមកសាងនីតិរដ្ឋនៅកម្ពុជា ៕


ទំព័រមុខ » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » លេខាធិការមជ្ឈឹមបក្សវៀតណាម៖ ក្រោមម្លប់ព្រះមហាក្សត្រ និងការដឹកនាំរបស់សភា រាជរដ្ឋាភិបាល កម្ពុជានឹងទទួលបានជោគជ័យថ្មីៗទៀត
លេខាធិការមជ្ឈឹមបក្សវៀតណាម៖ ក្រោមម្លប់ព្រះមហាក្សត្រ និងការដឹកនាំរបស់សភា រាជរដ្ឋាភិបាល កម្ពុជានឹងទទួលបានជោគជ័យថ្មីៗទៀត
រៀបរៀងដោយ ៖​ NA1472 ​ នៅថ្ងៃទី (1/9/2019 8:31:30 PM )

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា បានអនុញ្ញាតឲ្យ ឯកឧត្តម ត្រឹង កឹមទូ (Tran Kam Tu) លេខាធិការមជ្ឈឹមបក្ស និងជា ប្រធានគណៈកម្មាធិការត្រួតពិនិត្យមជ្ឈឹមបក្សកុម្មុយនីស្តវៀតណាម ចូលជួបសម្តែងការគួរសម នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១០ ខែមករា ឆ្នាំ២០១៩ នៅវិមានរដ្ឋសភា។

ក្នុងឱកាសនោះ សម្តេចប្រធានរដ្ឋសភា បានលើកឡើងថា កាលពីថ្ងៃអាទិត្យកន្លងទៅ ពោលគឺនៅថ្ងៃទី៧ ខែមករា ឆ្នាំ២០១៩ កម្ពុជាបានរៀបចំពិធី អបអរសាទរខួបទី៤០ ថ្ងៃជ័យជម្នះ៧មករា (៧មករា ១៩៧៩-៧មករា ២០១៩) យ៉ាងអធិកអធម។ សម្តេចបានគូសបញ្ជាក់ថា ៧មករា ឆ្នាំ១៩៧៩ ត្រូវបានប្រជាពលរដ្ឋកម្ពុជាចាត់ទុកថាជាថ្ងៃកំណើតទី២ ជាសករាជថ្មី ដែលនាំឲ្យកម្ពុជាបានស្គាល់សុខសន្តិភាព និងការអភិវឌ្ឍដូចសព្វថ្ងៃនេះ។

សម្តេចប្រធានរដ្ឋសភា បានថ្លែងអំណរគុណចំពោះបក្សកុម្មុយនីស្តវៀតណាម ប្រជាជន និងកងទ័ពស្ម័គ្រចិត្តវៀតណាម ដែលបានរួមចំណែក យ៉ាងធំធេង ក្នុងការជួយរំដោះប្រជាជនកម្ពុជា ឲ្យរួចផុតពីរបបប្រល័យពូជសាសន៍ប៉ុលពតនៅថ្ងៃទី៧​ ខែមករា​ ឆ្នាំ១៩៧៩។ សម្តេចអគ្គមហាពញា ចក្រី ហេង សំរិន បានគូសបញ្ជាក់ថា រយៈពេល​៤០ឆ្នាំមកនេះ កម្ពុជាបានខិតខំយ៉ាងលំបាក ក្នុងការស្តា កសាង និងអភិវឌ្ឍន៍ប្រទេសជាតិ ឱ្យមាន ការរីកចម្រើនដូចពេលបច្ចុប្បន្ន ដោយមានការជួយឧបត្ថម្ភ គាំទ្រ ពីមិត្តភ័ក្តិប្រទេសជាមិត្តជិតឆ្ងាយ ជាពិសេសគឺរដ្ឋាភិបាល និងប្រជាជនវៀតណាម។

ឯកឧត្តមប្រធានគណៈប្រតិភូ បានសម្តែងការអបអរសាទរចំពោះការអភិវឌ្ឍរបស់កម្ពុជាលើគ្រប់វិស័យ។ ឯកឧត្តមក៏បានអបអរសាទរផងដែរចំពោះ លទ្ធផលបោះឆ្នោតជ្រើសតំាងសមាជិករដ្ឋសភានីតិកាលទី៦ នាពេលកន្លងទៅ។

ឯកឧត្តម ត្រឹង កឹមទូ បានសម្តែងសុទិដ្ឋិនិយមថា​ ក្រោមម្លប់របស់ព្រះករុណាព្រះមហាក្សត្រ និងក្រោមការដឹកនាំរបស់សភា រាជរដ្ឋាភិបាល ប្រទេសកម្ពុជានឹងទទួលបានជោគជ័យថ្មីៗបន្តទៀត៕

អត្ថបទ និងរូបភាព ដោយនាយកដ្ឋានព័ត៌មាន