ឯកឧត្តម ហ៊ុន ណេង ផ្តាំផ្ញើកងកម្លាំងថា÷ កិច្ចប្រជុំលើកទី២៧ APPF ជាមុខមាត់កម្ពុជាទាំងមូល__ សេចក្តីជូនដំណឹង ស្តីពីការប្រកាសទ្រព្យសម្បត្តិ និងបំណុលតាមរបប២ឆ្នាំ សម្រាប់ឆ្នាំ២០១៩ របស់ សមាជិក​ សមាជិការដ្ឋសភា​ ដែលជាប់កាតព្វកិច្ចប្រកាសទ្រព្យសម្បត្តិ​ និងបំណុល__ សេចក្តីជូនដំណឹង ស្តីពីការប្រកាសទ្រព្យសម្បត្តិ និងបំណុលតាមរបប២ឆ្នាំ សម្រាប់ឆ្នាំ២០១៩ សម្រាប់ទីប្រឹក្សា​ ជំនួយការ​ ព្រមទាំងមន្រ្តី​ នៃអគ្គលេខាធិការដ្ឋានរដ្ឋសភា__ ប្រតិភូរដ្ឋសភាគោរពវិញ្ញាណក្ខន្ធសព ឯកឧត្តម ព្រហ្ម ញាណវិចិត្រ__ គណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ពិនិត្យ និងសិក្សា សេចក្តីព្រាងច្បាប់ស្តីពីបរធនបាលកិច្ច ដែលនឹងក្លាយជាវិស័យហិរញ្ញវត្ថុថ្មីមួយនៅកម្ពុជា__ សារលិខិតរំលែកទុក្ខ ជូន លោកជំទាវ ឈឹម សុភាព និងក្រុមគ្រួសារ ៕


ទំព័រមុខ » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » ឯកឧត្តម ឡេង ប៉េងឡុង ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យលទ្ធផលការងារត្រៀមរៀបចំកិច្ចប្រជុំ APPF
ឯកឧត្តម ឡេង ប៉េងឡុង ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យលទ្ធផលការងារត្រៀមរៀបចំកិច្ចប្រជុំ APPF
រៀបរៀងដោយ ៖​ NA1472 ​ នៅថ្ងៃទី (12/4/2018 3:54:15 AM )

ឯកឧត្តម ឡេង ប៉េងឡុង អគ្គលេខាធិការរដ្ឋសភា និងជាប្រធានលេខាធិការដ្ឋាន APPF ជាតិ នៅរសៀលថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០១៨ បានដឹកនាំកិច្ចប្រជុំ ត្រួតពិនិត្យលទ្ធផលការងារត្រៀមរៀបចំកិច្ចប្រជុំប្រចាំឆ្នាំ លើកទី២៧ នៃវេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក ដែលសភាកម្ពុជាធ្វើជាម្ចាស់ផ្ទះនៅដើមឆ្នាំ ២០១៩។

កិច្ចប្រជុំនេះ បានត្រួតពិនិត្យលទ្ធផលការងារដែលបានអនុវត្តកន្លងមកតាមប្រតិទិនការងារ និងទិសដៅការងារអនុវត្តបន្ត។ បញ្ហាសំខាន់ៗដែលបាន ពិភាក្សានៅក្នុងកិច្ចប្រជុំនេះ គឺបញ្ហាពិធីការនៅពេលប្រជុំ របៀបរបបនៃកិច្ចប្រជុំ ព្រមទាំងខ្លឹមសារកិច្ចប្រជុំជាដើម។ កិច្ចប្រជុំត្រួតពិនិត្យលទ្ធផលការងារ នេះ បានពិភាក្សាពីបទពិសោធន៍បណ្តាប្រទេសនានាដែលបានរៀបចំកន្លងមក ដូចជាប្រទេសវៀតណាមជាដើម។ វៀតណាមដែលរៀបចំកិច្ចប្រជុំ APPF លើកទី២៦ កាលដើមឆ្នាំ២០១៨នេះ។

សូមជម្រាបថា វេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក មានឈ្មោះជាភាសាអង់គ្លេស “The Asia Pacific Parliamentary Forum” បានបង្កើតឡើង នៅទីក្រុងតូក្យូ ប្រទេសជប៉ុន ក្នុងឆ្នាំ១៩៩៣។ សភានៃព្រះរាជាណាចក្រកម្ពុជា បានចូលជាសមាជិកពេញសិទ្ធិនៃវេទិកាសភានេះ កាលពីឆ្នាំ១៩៩៥។ បច្ចុប្បន្ន (APPF) មានសមាជិកពេញសិទ្ធិចំនួន២៧ប្រទេស។

ក្នុងកិច្ចប្រជុំនារសៀលថ្ងៃទី៤ ខែធ្នូនេះ ក៏បានស្តាប់របាយការណ៍ពីក្រុមការងារ លើការងារទំនាក់ទំនងអន្តរជាតិផងដែរ។ ពិសេសការចុះឈ្មោះចូលរួម កិច្ចប្រជុំរបស់សមាជិកAPPF។ ក្នុងកិច្ចប្រជុំដដែលនេះ ក៏បានលើកឡើងពីបញ្ហាខ្លឹមសារនៃកិច្ចប្រជុំផងដែរដូចជាប្រធានបទតាមវិស័យ និងទស្សនៈ- ទាន តាមប្រធានបទជាដើម។ ខ្លឹមសារនានាពាក់ព័ន្ធនឹងកិច្ចប្រជុំ ដែលមកដល់ពេលនេះ បានសម្រេចរួចរាល់អស់ហើយ នៅចាំតែថ្នាក់ដឹកនាំពិនិត្យ និងសម្រេចប៉ុណ្ណោះ។

កិច្ចប្រជុំប្រចាំឆ្នាំលើកទី២៧ APPF គ្រោងធ្វើនៅខេត្តសៀមរាប ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៩។ ឯកឧត្តម ឡេង ប៉េងឡុង បានជំរុញ ក្រុមការងារទាំងអស់ខិតខំបំពេញការងារបន្តទៀត ដើម្បីអោយការរៀបចំកិច្ចប្រជុំលើកទី២៧ APPFនេះ ទទួលបានជោគជ័យ៕

អត្ថបទ និងរូបភាព ដោយនាយកដ្ឋានព័ត៌មាន