ឯកឧត្តម ហ៊ុន ណេង ផ្តាំផ្ញើកងកម្លាំងថា÷ កិច្ចប្រជុំលើកទី២៧ APPF ជាមុខមាត់កម្ពុជាទាំងមូល__ សេចក្តីជូនដំណឹង ស្តីពីការប្រកាសទ្រព្យសម្បត្តិ និងបំណុលតាមរបប២ឆ្នាំ សម្រាប់ឆ្នាំ២០១៩ របស់ សមាជិក​ សមាជិការដ្ឋសភា​ ដែលជាប់កាតព្វកិច្ចប្រកាសទ្រព្យសម្បត្តិ​ និងបំណុល__ សេចក្តីជូនដំណឹង ស្តីពីការប្រកាសទ្រព្យសម្បត្តិ និងបំណុលតាមរបប២ឆ្នាំ សម្រាប់ឆ្នាំ២០១៩ សម្រាប់ទីប្រឹក្សា​ ជំនួយការ​ ព្រមទាំងមន្រ្តី​ នៃអគ្គលេខាធិការដ្ឋានរដ្ឋសភា__ ប្រតិភូរដ្ឋសភាគោរពវិញ្ញាណក្ខន្ធសព ឯកឧត្តម ព្រហ្ម ញាណវិចិត្រ__ គណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ពិនិត្យ និងសិក្សា សេចក្តីព្រាងច្បាប់ស្តីពីបរធនបាលកិច្ច ដែលនឹងក្លាយជាវិស័យហិរញ្ញវត្ថុថ្មីមួយនៅកម្ពុជា__ សារលិខិតរំលែកទុក្ខ ជូន លោកជំទាវ ឈឹម សុភាព និងក្រុមគ្រួសារ ៕


ទំព័រមុខ » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » គណៈប្រតិភូសភាកម្ពុជាចូលរួមមហាសន្និបាត APA នៅប្រទេសទួគី​ បានរួមវិភាគទានយ៉ាងសំខាន់ធ្វើឲ្យវេទិកាសភាតំបន់អាសុីមួយដំណើរទៅដោយជោគជ័យ
គណៈប្រតិភូសភាកម្ពុជាចូលរួមមហាសន្និបាត APA នៅប្រទេសទួគី​ បានរួមវិភាគទានយ៉ាងសំខាន់ធ្វើឲ្យវេទិកាសភាតំបន់អាសុីមួយដំណើរទៅដោយជោគជ័យ
រៀបរៀងដោយ ៖​ NA1472 ​ នៅថ្ងៃទី (12/4/2018 12:17:31 AM )

ឯកឧត្តមបណ្ឌិត ងួន ញ៉ិល អនុប្រធានទី១នៃរដ្ឋសភា និងជាប្រធានក្រុមជាតិសភាកម្ពុជា-សភាតំបន់អាស៊ី(APA) បានអញ្ជើញដឹកនាំគណៈប្រតិភូ ជាន់ខ្ពស់សភាកម្ពុជា ត្រឡប់ពីការចូលរួមកិច្ចប្រជុំក្រុមប្រឹក្សាប្រតិបត្តិលើកទី២ និងមហាសន្និបាតសភាតំបន់អាស៊ី លើកទី១១ នៅទីក្រុងអុីស្តង់ប៊ុល សាធារណរដ្ឋទួគី ដោយសុវត្ថិភាព និងជោគជ័យ នាព្រឹកថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០១៨នេះ។

កិច្ចប្រជុំក្រុមប្រឹក្សាប្រតិបត្តិលើកទី២ និងមហាសន្និបាតAPA លើកទី១១ បានរៀបចំរយៈពេល៤ថ្ងៃ ពីថ្ងៃទី២៩ ខែវិច្ឆិកា ដល់ថ្ងៃទី១ ខែធ្នូ ឆ្នាំ២០១៨ ក្រោមមូលបទ “ការជម្រុញឱ្យមានវិបុលភាពសេដ្ឋកិច្ចកាន់តែប្រសើឡើងក្នុងតំបន់អាស៊ី Promoting Economic Prosperity in Asia”។

ជាការកត់សម្គាល់ គណៈប្រតិភូសភាកម្ពុជា ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមបណ្ឌិត អនុប្រធានទី១ រដ្ឋសភា និងជាប្រធានក្រុមជាតិសភា កម្ពុជា APA បានរួមចំណែកធ្វើឱ្យអង្គមហាសន្និបាតទទួលបានជោគជ័យ និងមានការកោតសរសើរ និងគាំទ្រយ៉ាងខ្លាំងពីសំណាក់សភាសមាជិក APA ជាពិសេសក្នុងអំឡុងពេលដែលសភាកម្ពុជា ធ្វើជាម្ចាស់ផ្ទះពីរឆ្នាំជាប់គ្នា ២០១៦-២០១៧ កន្លងទៅ ដែលក្នុងនោះគឺការថែរក្សា និងលើកកម្ពស់ សុខសន្តិភាព និងស្ថេរភាព ដែលជាបុរេលក្ខណៈសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព និងការប្តេជ្ញាចិត្តខ្ពស់ក្នុងការប្រយុទ្ធប្រឆាំងអំពើភេរវកម្ម។

មហាសន្និបាតលើកទី១១ មានគណៈប្រតិភូសភាសមាជិក APA មានចំនួន២២ប្រទេស នៃសមាជិកសភាតំបន់អាស៊ីទំាងអស់ចូលរួម មាន អាហ្វហ្គានីស្ថាន អុីរ៉ាក់ អុីរ៉ង់ ចិន ឥណ្ឌា រុស្ស៊ី ហ្សកដង់ គុយវ៉ែត ប៉ាគីស្ថាន ប៉ាឡេស្ទីន និងសាយព្រឹស ជាដើម (ក្នុងនោះប្រទេសសមាជិកអាស៊ាន ចំនួន៥ប្រទេស គឺ កម្ពុជា ថៃ វៀតណាម ហ្វីលីពីន និងឥណ្ឌូនេស៊ី) និងប្រទេសសមាជិកអង្កេតការណ៍ចំនួន៣ប្រទេស (Timor Leste Samoa និង Oman) និងអង្គការដៃគូមួយចំនួនទៀត។ ជាមួយគ្នានេះ នៅក្នុងកិច្ចប្រជុំក្រុមប្រឹក្សាប្រតិបត្តិលើកទី២ ដែលធ្វើឡើងមុនមហាសន្និបាត លើកទី១១ នោះ ឯកឧត្តមបណ្ឌិត ងួន ញ៉ិល ប្រធានគណៈប្រតិភូសភាកម្ពុជា ត្រូវបានអង្គប្រជុំបោះឆ្នោតជ្រើសតាំងជាអនុប្រធានដឹកនាំកិច្ចប្រជុំទៀតផង។ ហើយក្នុង នាមសភាកម្ពុជា នៅក្នុងមហាសន្និបាតលើកទី១១ នៃសភាតំបន់អាស៊ីនេះ ឯកឧត្តមបណ្ឌិត ងួន ញុិល បានឡើងថ្លែងបទអន្តរាគមន៍ទៅកាន់ មហាសន្និបាតផងដែរ។ នៅក្នុងបទអន្តរាគមន៍នោះ ឯកឧត្តមបណ្ឌិតបានលើកឡើងពីការរីកចម្រើនរបស់ប្រទេសកម្ពុជាជម្រាបជូនមហាសន្និបាត។ ការរីកចម្រើនដែលកម្ពុជាបានមកដោយលំបាក បន្ទាប់ពីបានឆ្លងកាត់សង្រ្គាម ដូច្នេះតម្លៃសន្តិភាពគឺជាកត្តានាំនូវការអភិវឌ្ឍ និងជាមូលដ្ឋានគ្រឹះ នៃលទ្ធិប្រជាធិបតេយ្យ។

សូមជម្រាបថា​ ក្រៅពីវត្តមានរបស់ ឯកឧត្តមបណ្ឌិត ងួន ញុិល ចូលរួមកិច្ចប្រជុំនានាកំឡុងពេលមហាសន្និបាតនេះ សមាជិកគណៈប្រតិភូសភាកម្ពុជា ដែលជាសមាជិកព្រឹទ្ធសភា និងរដ្ឋសភា រួមនឹងមន្រ្តីបច្ចេកទេស នៃអគ្គលេខាធិការដ្ឋានរដ្ឋសភា បានចូលរួមនៅគ្រប់កម្មវិធីប្រជុំរបស់មហាសន្និបាត។ មហាសន្និបាតលើកទី១១របស់អេភីអេ ដែលបានអនុម័តសេចក្តីសម្រេច២៥ ក្នុងវិស័យផ្សេងៗ មានវិស័យនយោបាយ សង្គម វប្បធម៌ សេដ្ឋកិច្ច ជាដើម។ មហាសន្និបាតក៏បានចេញសេចក្តីប្រកាសទីក្រុងអុីស្តង់ប៊ុល ដោយផ្តោតសំខាន់លើការលើកកម្ពស់វិបុលភាព និងការអភិវឌ្ឍប្រកបដោយ បរិយាប័ន្ន និងការប្រយុទ្ធប្រឆំាងអំពើភេរវកម្ម និងភាពហិង្សាជ្រុលនិយមជាដើម៕

អត្ថបទ​ និងរូបភាព​ ដោយនាយកដ្ឋានព័ត៌មាន