ឯកឧត្តម ហ៊ុន ណេង ផ្តាំផ្ញើកងកម្លាំងថា÷ កិច្ចប្រជុំលើកទី២៧ APPF ជាមុខមាត់កម្ពុជាទាំងមូល__ សេចក្តីជូនដំណឹង ស្តីពីការប្រកាសទ្រព្យសម្បត្តិ និងបំណុលតាមរបប២ឆ្នាំ សម្រាប់ឆ្នាំ២០១៩ របស់ សមាជិក​ សមាជិការដ្ឋសភា​ ដែលជាប់កាតព្វកិច្ចប្រកាសទ្រព្យសម្បត្តិ​ និងបំណុល__ សេចក្តីជូនដំណឹង ស្តីពីការប្រកាសទ្រព្យសម្បត្តិ និងបំណុលតាមរបប២ឆ្នាំ សម្រាប់ឆ្នាំ២០១៩ សម្រាប់ទីប្រឹក្សា​ ជំនួយការ​ ព្រមទាំងមន្រ្តី​ នៃអគ្គលេខាធិការដ្ឋានរដ្ឋសភា__ ប្រតិភូរដ្ឋសភាគោរពវិញ្ញាណក្ខន្ធសព ឯកឧត្តម ព្រហ្ម ញាណវិចិត្រ__ គណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ពិនិត្យ និងសិក្សា សេចក្តីព្រាងច្បាប់ស្តីពីបរធនបាលកិច្ច ដែលនឹងក្លាយជាវិស័យហិរញ្ញវត្ថុថ្មីមួយនៅកម្ពុជា__ សារលិខិតរំលែកទុក្ខ ជូន លោកជំទាវ ឈឹម សុភាព និងក្រុមគ្រួសារ ៕


ទំព័រមុខ » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » គណៈកម្មការសិទ្ធិមនុស្ស រដ្ឋសភា ព្រឹទ្ធសភា ប្រជុំត្រៀមរៀបចំកម្មវិធីអបអរទិវា សិទ្ធិមនុស្ស ១០ធ្នូ នាពេលខាងមុខ
គណៈកម្មការសិទ្ធិមនុស្ស រដ្ឋសភា ព្រឹទ្ធសភា ប្រជុំត្រៀមរៀបចំកម្មវិធីអបអរទិវា សិទ្ធិមនុស្ស ១០ធ្នូ នាពេលខាងមុខ
រៀបរៀងដោយ ៖​ NA0989 ​ នៅថ្ងៃទី (11/19/2018 9:11:38 PM )

គណៈកម្មការសិទ្ធិមនុស្សរបស់សភាកម្ពុជា ដែលមានរដ្ឋសភា និងព្រឹទ្ធសភា បានកំពុងត្រៀមរៀបចំកម្មវិធីអបអរសាទរ ខួបលើកទី៧០ នៃទិវាសិទ្ធិមនុស្សអន្តរជាតិ១០ធ្នូ នាពេលខាងមុខនេះ ឲ្យបានអធិកអធម។ ការប្រុងប្រៀបរៀបចំនេះ បានលើកមកពិភាក្សាគ្នា រវាង      ឯកឧត្តម ប៉ា សុជាតិវង្ស ប្រធានគណៈកម្មការសិទ្ធិមនុស្ស ទទួលពាក្យបណ្តឹង អង្កេត ទំនាក់ទំនងរដ្ឋសភាព្រឹទ្ធសភា នៃរដ្ឋសភា និងឯកឧត្តម យ៉ង់ សែម ប្រធានគណៈកម្មការសិទ្ធិមនុស្សទទួលពាក្យបណ្តឹង អង្កេត ទំនាក់ទំនងរដ្ឋសភាព្រឹទ្ធសភា នៃព្រឹទ្ធសភា នារសៀលថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅវិមានរដ្ឋសភា ។

ឯកឧត្តម ប៉ា សុជាតិវង្ស បានមានប្រសាសន៏ថា សភាកម្ពុជា តែងតែរៀបចំកម្មវិធីអបអរសាទរទិវាសិទ្ធិមនុស្សជារៀងរាល់ឆ្នាំ ហើយបើ និយាយជារួមនៅកម្ពុជាវិញ សេរីភាពនិងសិទ្ធិមនុស្សត្រូវបានធានាដោយច្បាប់កំពូល។ ជារៀងរាល់ឆ្នាំ ការអបអរសាទរទិវាសិទ្ធិមនុស្ស បានរៀបចំ ធ្វើយ៉ាងទូលំទូលាយ ទំាងស្ថាប័ននីតិប្បញ្ញត្តិ នីតិប្រតិបត្តិ និងអង្គការសង្គមស៊ីវិល។

កិច្ចប្រជុំរវាងគណៈកម្មការសិទ្ធិមនុស្សរដ្ឋសភា និងព្រឹទ្ធសភា នាឱកាសនេះ បានពិភាក្សាលើ​ប្រធានបទ សម្រាប់អបអរទិវាសិទ្ធិមនុស្ស ១០ធ្នូ នោះផងដែរ៕