ឯកឧត្តម ហ៊ុន ណេង ផ្តាំផ្ញើកងកម្លាំងថា÷ កិច្ចប្រជុំលើកទី២៧ APPF ជាមុខមាត់កម្ពុជាទាំងមូល__ សេចក្តីជូនដំណឹង ស្តីពីការប្រកាសទ្រព្យសម្បត្តិ និងបំណុលតាមរបប២ឆ្នាំ សម្រាប់ឆ្នាំ២០១៩ របស់ សមាជិក​ សមាជិការដ្ឋសភា​ ដែលជាប់កាតព្វកិច្ចប្រកាសទ្រព្យសម្បត្តិ​ និងបំណុល__ សេចក្តីជូនដំណឹង ស្តីពីការប្រកាសទ្រព្យសម្បត្តិ និងបំណុលតាមរបប២ឆ្នាំ សម្រាប់ឆ្នាំ២០១៩ សម្រាប់ទីប្រឹក្សា​ ជំនួយការ​ ព្រមទាំងមន្រ្តី​ នៃអគ្គលេខាធិការដ្ឋានរដ្ឋសភា__ ប្រតិភូរដ្ឋសភាគោរពវិញ្ញាណក្ខន្ធសព ឯកឧត្តម ព្រហ្ម ញាណវិចិត្រ__ គណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ពិនិត្យ និងសិក្សា សេចក្តីព្រាងច្បាប់ស្តីពីបរធនបាលកិច្ច ដែលនឹងក្លាយជាវិស័យហិរញ្ញវត្ថុថ្មីមួយនៅកម្ពុជា__ សារលិខិតរំលែកទុក្ខ ជូន លោកជំទាវ ឈឹម សុភាព និងក្រុមគ្រួសារ ៕


ទំព័រមុខ » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » ឯកឧត្ដម ឈាង វុន៖ គ្រប់ផ្នែកត្រូវធ្វើការអោយស៊ីសង្វាក់គ្នាទើបដំណើរការការងារប្រព្រឹត្តទៅរលូននឹងទទួលបានជោគជ័យ
ឯកឧត្ដម ឈាង វុន៖ គ្រប់ផ្នែកត្រូវធ្វើការអោយស៊ីសង្វាក់គ្នាទើបដំណើរការការងារប្រព្រឹត្តទៅរលូននឹងទទួលបានជោគជ័យ
រៀបរៀងដោយ ៖​ NA1472 ​ នៅថ្ងៃទី (11/14/2018 11:31:17 PM )

ឯកឧត្ដម ឈាង វុន ប្រធានគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មាននៃរដ្ឋសភា ជាអនុប្រធានអចិន្ត្រៃយ៍ គណៈកម្មការរៀបចំ ជាប្រធានគណៈប្រតិភូសភាកម្ពុជា និងជាប្រធានអនុគណៈកម្មការព័ត៌មាន​ និងICT នៃវេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក បានមាន ប្រសាសន៍ណែនាំដល់ក្រុមការងារអនុគណៈកម្មការព័ត៌មាន​ និងICT ថា គ្រប់ផ្នែកត្រូវធ្វើការអោយស៊ីសង្វាក់គ្នា ទើបដំណើរការការងារប្រព្រឹត្តទៅ រលូន និងទទួលបានជោគជ័យ។

កិច្ចប្រជុំក្រុមការងារអនុគណៈកម្មការព័ត៌មាន​ និងICT នេះ បានធ្វើឡើងនាព្រឹកថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅវិមានរដ្ឋសភា។

ឯកឧត្ដម ឈាង វុន បានមានប្រសាសន៍ថា កិច្ចសហការឲ្យស៊ីសង្វាក់គ្នាគឺជាការចាំបាច់ណាស់នៅក្នុងការបំពេញការងារជាក្រុម។ ឯកឧត្ដមក៏បានឲ្យ ក្រុមការងាររាយការណ៍ពីការត្រៀមលក្ខណៈរបស់ផ្នែកនីមួយៗ ទាំងផ្នែករៀបចំទីតាំងបន្ទប់សម្រាប់ដំណើរការកិច្ចប្រជុំ ផ្នែកព័ត៌មាន និងផ្នែកICT ដើម្បីបានដឹងពីវឌ្ឍនភាពការងារ និងមានបញ្ហាអ្វីខ្លះដែលត្រូវបន្តធ្វើនៅពេលខាងមុខ។

ក្នុងនាមជាប្រធានអនុគណៈកម្មការព័ត៌មាន​ និងICT ឯកឧត្ដម ឈាង វុន ក៏បានជួយធ្វើអន្តរាគមន៍ទាក់ទងទៅស្ថាប័នពាក់ព័ន្ធផ្សេងៗ ដើម្បីជំរុញ ការងារដែលនៅសេសសល់មួយចំនួន ឲ្យកាន់តែមានភាពងាយស្រួលដល់ក្រុមការងារ ក្នុងការទទួលបាននូវកិច្ចសហការកាន់តែមានប្រសិទ្ធភាពពី ស្ថាប័នទាំងនោះ។ ឯកឧត្ដមបានមានប្រសាសន៍ណែនាំដល់ក្រុមការងារតាមផ្នែកនីមួយៗ ត្រូវបន្តបំពេញការងាររបស់ខ្លួនបន្តទៀត ទៅតាមប្រតិទិន ការងារដែលត្រូវធ្វើ ដើម្បីឲ្យដំណើរការកិច្ចប្រជុំប្រចាំឆ្នាំនៃវេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក​ លើកទី២៧ នៅលើទឹកដីអង្គរ នៃខេត្តសៀមរាប ចាប់ពីថ្ងៃ ទី១៣ ដល់ថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៩ខាងមុខ ប្រព្រឹត្តទៅរលូន ទទួលបានជោគជ័យ និងការកោតសរសើរពីបណ្ដាប្រតិភូដែលបានមកចូលរួម។

ឯកឧត្ដម ឈាង វុន បញ្ជាក់ថា កិច្ចប្រជុំនាពេលនោះ វាក៏ជាឱកាសសម្រាប់កម្ពុជាយើង ក្នុងការផ្សព្វផ្សាយពីសម្បត្តិវប្បធម៌ និងវិស័យទេសចររបស់ កម្ពុជាឲ្យពិភពលោកបានដឹងផងដែរ៕

អត្ថបទ​ និងរូបភាព​ ដោយនាយកដ្ឋានព័ត៌មាន