ឯកឧត្តម ហ៊ុន ណេង ផ្តាំផ្ញើកងកម្លាំងថា÷ កិច្ចប្រជុំលើកទី២៧ APPF ជាមុខមាត់កម្ពុជាទាំងមូល__ សេចក្តីជូនដំណឹង ស្តីពីការប្រកាសទ្រព្យសម្បត្តិ និងបំណុលតាមរបប២ឆ្នាំ សម្រាប់ឆ្នាំ២០១៩ របស់ សមាជិក​ សមាជិការដ្ឋសភា​ ដែលជាប់កាតព្វកិច្ចប្រកាសទ្រព្យសម្បត្តិ​ និងបំណុល__ សេចក្តីជូនដំណឹង ស្តីពីការប្រកាសទ្រព្យសម្បត្តិ និងបំណុលតាមរបប២ឆ្នាំ សម្រាប់ឆ្នាំ២០១៩ សម្រាប់ទីប្រឹក្សា​ ជំនួយការ​ ព្រមទាំងមន្រ្តី​ នៃអគ្គលេខាធិការដ្ឋានរដ្ឋសភា__ ប្រតិភូរដ្ឋសភាគោរពវិញ្ញាណក្ខន្ធសព ឯកឧត្តម ព្រហ្ម ញាណវិចិត្រ__ គណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ពិនិត្យ និងសិក្សា សេចក្តីព្រាងច្បាប់ស្តីពីបរធនបាលកិច្ច ដែលនឹងក្លាយជាវិស័យហិរញ្ញវត្ថុថ្មីមួយនៅកម្ពុជា__ សារលិខិតរំលែកទុក្ខ ជូន លោកជំទាវ ឈឹម សុភាព និងក្រុមគ្រួសារ ៕


ទំព័រមុខ » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » រដ្ឋសភាផ្តើមពិភាក្សាសេចក្តីព្រាងច្បាប់ហរិញ្ញវត្ថុឆ្នាំ២០១៩ និងសេចក្តីព្រាងច្បាប់បីផ្សេងទៀត
រដ្ឋសភាផ្តើមពិភាក្សាសេចក្តីព្រាងច្បាប់ហរិញ្ញវត្ថុឆ្នាំ២០១៩ និងសេចក្តីព្រាងច្បាប់បីផ្សេងទៀត
រៀបរៀងដោយ ៖​ NA0989 ​ នៅថ្ងៃទី (11/14/2018 5:39:39 PM )

រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានបន្តសម័យប្រជុំរដ្ឋសភាលើកទី១ នីតិកាលទី៦ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ ដើម្បី ពិភាក្សា និងអនុម័តសេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០១៩ និងសេចក្តីព្រាងច្បាប់ស្តីពីការទូទាត់ថវិការបស់រដ្ឋសម្រាប់ការ គ្រប់គ្រងឆ្នាំ២០១៧។

សម័យប្រជុំរដ្ឋសភាដឹកនាំដោយ សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា ដោយមានវត្តមានសមាជិករដ្ឋសភាពេលផ្តើមសម័យប្រជុំ ដំបូង ចំនួន១១៤រូប នឹងត្រូវពិភាក្សា និងអនុម័តរបៀបវារៈចំនួនពីរទៀត រួមមាន សេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងរវាង រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាលនៃសាធារណរដ្ឋសង្គមនិយមវៀតណាម ស្តីពីការចៀសវាងការយកពន្ធត្រួតគ្នា និងការបង្ការ ការកិបកេងបន្លំពន្ធពាក់ព័ន្ធនឹងពន្ធលើប្រាក់ចំណូល និងកិច្ចព្រមព្រៀងរវាងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាលនៃសាធារណរដ្ឋ ឥណ្ឌូណេស៊ី ស្តីពីការចៀសវាងការយកពន្ធត្រួតគ្នា និងការបង្ការការកិបកេងបន្លំពន្ធពាក់ព័ន្ធនឹងពន្ធលើប្រាក់ចំណូល។

ចំណែកសេចក្តីព្រាងច្បាប់មួយទៀតគឺ សេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើសន្ធិសញ្ញាស្តីពីបត្យាប័ន រវាងព្រះរាជាណាចក្រកម្ពុជា និងសហព័ន្ធរុស្ស៊ី។

សម័យប្រជុំរដ្ឋសភា បានពិភាក្សា និងអនុម័តសេចក្តីព្រាងច្បាប់ខាងលើមួយម្តងៗតាមនីតិវិធី ដោយមានតំណាងរាជរដ្ឋាភិបាល អញ្ជើញមកការពារ សេចក្តីព្រាងច្បាប់នីមួយៗ នៅចំពោះមុខអង្គសភាផងដែរ។

នៅក្នុងការពិភាក្សាសេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០១៩ ឯកឧត្តមបណ្ឌិតរដ្ឋ ជាម យៀប ប្រធានគណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្មនៃរដ្ឋសភា និង ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានលើកឡើងថា ការតាក់តែងសេចក្តីព្រាងច្បាប់នេះឡើង ដើម្បីឆ្លើយតបទៅនឹងសេចក្តីទុកចិត្តដ៏ច្រើនលើសលប់របស់ប្រជាពលរដ្ឋ មកលើការដឹកនាំរបស់រាជរដ្ឋាភិបាល តាមរយៈលទ្ធផលនៃការបោះឆ្នោតជ្រើសតំាងតំណាងរាស្រ្តនីតិកាលទី៦ កាលពីខែកក្កដា ឆ្នាំ២០១៨នេះ។ សេចក្តីព្រាងច្បាប់នេះ មានគោលដៅគំាទ្រដល់ការអនុវត្តកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល ជាពិសេសការអនុវត្តអាទិភាពគោលនយោបាយ សំខាន់ៗ និងវិធានការកែទម្រង់ជាក់លាក់ក្នុងការបម្រើប្រជាពលរដ្ឋ៕

អត្ថបទ និងរូបភាព ដោយនាយកដ្ឋានព័ត៌មាន